ពីនេះ ពីនោះ
គ្រោះខ្លាំងណាស់ បើចាស់នៅតែផឹកស្រាអួតក្មេង?
×
បទ សត្វកាងស្លាប
-សុំចិត្ត ចិត្តសុំកុំបង្រៀន
គ្រឿងញៀន ញៀនគ្រឿងសឿងស្រវឹង
កូនក្មេង ក្មេងកូនមិនចង់ដឹង
គ្រឿងហ្នឹង ហ្នឹងគ្រឿងគ្រោះក្រែលក្រៃ។
-ឪផឹក ផឹកឪត្រូវជុំគ្នា
ស្រាបៀរ បៀរស្រាមានថោកថ្លៃ
ថែមថត ថតថែមក្លែមញាប់ដៃ
ខុសក្រៃ ក្រៃខុសនោះផឹកអួត។
-ជល់កែវ កែវជល់ជុំតែចាស់
ឆាប់ផ្លាស់ ផ្លាស់ឆាប់ឈប់ថតអួត
ក្មេងសាក សាកក្មេងក្រែងក្មេងឆ្កួត
ចេះអួត អួតចេះផឹកថ្នឹកដែរ។
-ក្មេងខ្លះ ខ្លះក្មេងលេងជុំផឹក
បែបថ្នឹក ថ្នឹកបែបឃើញឪម៉ែ
ជល់កែវ កែវជល់យល់ពូកែ
ក្មេងខ្មែរ ខ្មែរក្មេងទៅយ៉ាងណា?
© រក្សាសិទ្ធិដោយ thmeythmey.com