បទវិភាគ
សង្គមជាតិ
ដេ​ប៉ា​តឺ​ម៉​ង់​សិក្សាភាសាបា​រាំងជា​កន្លែង​បណ្តុះបណ្តាល​ធនធានមនុស្ស​ក្លាយជា​អ្នកដឹកនាំ​
20, Mar 2018 , 10:27 am        
រូបភាព
ដោយ: ថ្មីៗ
ក្នុងចំណោម​អ្នកសិក្សា​អក្ស​សាស្ត្រ​ភាសា​បារាំង ឬ​ជំនាញ​ផ្សេងៗ​ជា​ភាសា​បារាំង​នៅ​ដេ​ប៉ា​តឺ​ម៉​ង់​ភាសា​បារាំង​ក្នុង​វិទ្យាស្ថាន​ភាសាបរទេស​នៅ​សកល​វិទ្យាល័យ​ភូមិន្ទភ្នំពេញ ពួកគេ​ពិតជា​ស្គាល់​ដេ​ប៉ា​តឺ​ម៉​ង់​ភាសា​បារាំង​យ៉ាងច្បាស់​។ មិន​ត្រឹមតែ​ស្គាល់​ប៉ុណ្ណោះ​ទេ តែ​ពួកគេ​ភាគច្រើន​ធ្លាប់បាន​សិក្សា ឬ​ធ្វើការ​នៅ​ទីនោះ​ទៀតផង​។



​ក្នុង​រយៈពេល​ជាង​២០​ឆ្នាំ​កន្លងមកនេះ ដេ​ប៉ា​តឺ​ម៉​ង់​ភាសា​បារាំង ពិតជា​បាន​បណ្តុះបណ្តាល​ធនធាន​មនុស្ស​ច្រើន​រយ​-​ច្រើន​ពាន់​នាក់​។ ពួកគេ​មួយចំនួន​បាន​ក្លាយទៅជា​អ្នកដឹកនាំ​ក្នុង​ក្រសួង​ស្ថាប័នរដ្ឋ ឯកជន និង​សង្គម​ស៊ីវិល​។ ប្រសិនបើ​មិន​ក្លាយជា​ថ្នាក់ដឹកនាំ ពួកគេ​ក៏បាន​ក្លាយទៅជា​ធនធាន​មនុស្ស​បញ្ញវន្ត​ជួយ​សង្គម​ដ៏​សម្បើម​ដែរ​។

​ក្នុង​រយៈពេល​ជាង​២០​ឆ្នាំ​មកនេះ ដេ​ប៉ា​តឺ​ម៉​ង់​ភាសា​បារាំង បាន​បណ្តុះបណ្តាល​និស្សិត​ឲ្យ​ទទួលបាន​ជំនាញ​សាស្ត្រ​ចា​រ្យ​ផ្នែក​ភាសា​បារាំង ផ្នែក​សារព័ត៌មាន ផ្នែក​បកប្រែ ផ្នែក​ទេសចរណ៍ ផ្នែក​ភាសាវិទ្យា​។​ល​។



​និស្សិត​មួយចំនួន​ដែល​បានបញ្ចប់​ការសិក្សា​បរិ​ញ្ញ​ប​ត្រ​នៅ​ដេ​ប៉ា​តឺ​ម៉​ង់​ភាសា​បារាំង ក៏បាន​បន្ត​ការសិក្សា​នៅក្រៅ​ប្រទេស មុននឹង​ត្រឡប់មក​បម្រើការ​នៅក្នុង​ប្រទេស​កម្ពុជា​វិញ​។ អ្នកខ្លះ​ផ្សេងទៀត នាពេល​បច្ចុប្បន្ននេះ ក៏​បន្ត​រស់នៅ ឬក៏​បន្ត​ធ្វើការ​នៅក្រៅ​ប្រទេស​។

​និយាយ​ជារួម ដេ​ប៉ា​តឺ​ម៉​ង់​ភាសា​បារាំង​នៅ​សកល​វិទ្យាល័យភូមិន្ទ​ភ្នំពេញ ពិតជា​បាន​បណ្តុះបណ្តាល​ធនធាន​មនុស្ស​ដ៏​ប្រពៃ​មែន​៕

​​លិខិត​មិត្ត​អ្នកអាន ​(ពី​អតីត​និស្សិត​ដេ​ប៉ា​តឺ​ម៉​ង់​ភាសា​បារាំង​)

Tag:
 បារាំង
© រក្សាសិទ្ធិដោយ thmeythmey.com