ជាតិ
អាជ្ញាធរខេត្តកណ្តាលកែសម្រួល ផ្ទាំងផ្សព្វផ្សាយដែលខុសអក្ខរាវិរុទ្ធ
× អាជ្ញាធរខេត្តកណ្តាល បានទទួលយកមតិរិះគន់ពីសាធារណជន ទាក់ទងនឹងផ្ទាំងផ្សព្វផ្សាយពិធីបុណ្យទន្លេ ដែលខុសអក្ខរាវិរុទ្ធ។ កាលពីព្រឹកថ្ងៃអាទិត្យ ទី១៨ ខែកុម្ភៈ គេសង្កេតឃើញក្រុមការងាររបស់រដ្ឋបាលខេត្ត លើកផ្ទាំងផ្សព្វផ្សាយថ្មីមួយទៀត ដាក់ជំនួសផ្ទាំងចាស់។
ផ្ទាំងចាស់ដែលដាក់នៅក្បែរសាលាខេត្តនោះ មានកំហុសអក្ខរាវិរុទ្ធ គួរឲ្យកត់សម្គាល់ ដូចជា «អបអរសារទរ» ជំនួស «អបអរសាទរ» «មិនា» ជំនួស «មីនា» រួមទាំងការសរសេរ គ្រិស្តសករាជ (គ.ស) មុន ពុទ្ធសករាជ (ព.ស)៕
© រក្សាសិទ្ធិដោយ thmeythmey.com