ពីនេះ ពីនោះ
«ប្រជុំ, សន្និបាត, សន្និសីទ សមាជ និងសិក្ខាសាលា» សម្រាប់ប្រើខុសគ្នាដូចម្តេច? ពាក្យទាំងអស់នេះ សុទ្ធតែមានន័យដូចទៅនឹងការជួបជុំគ្នា ដែលការជួបជុំនេះធ្វើឡើងចាប់ពីពីរនាក់ឡើងទៅ ដោយមានលក្ខណៈជាក្រុម។ តែរវាងពាក្យទាំងនេះ គឺប្រើក្នុងវិធីខុសៗគ្នា។
ពាក្យថា«ប្រជុំ» មានន័យថា ធ្វើឱ្យជុំគ្នា ប្រមូលឱ្យជួបជុំគ្នា មកជួបជុំគ្នា។ យើងនឹងមានការជួបជុំគ្នាព្រឹកស្អែកវេលាម៉ោង ៨នៅក្នុងសាលប្រជុំមួយ។
«សន្និបាត» សម្រាប់ប្រើក្នុងន័យការជួបជុំគ្នារវាងអ្នកនយោបាយ រវាងអ្នកការទូត ឬរវាងអ្នកមានអំណាច។
«សន្និសីទ» ការប្រជុំគ្នាជជែកពិភាក្សាអំពីបញ្ហាផ្សេងៗដែលឋិតនៅក្នុងសភាពស្មុគស្មាញ មិនទាន់ដាច់ស្រេច ដើម្បីរិះរកផ្លូវចេញ ឬដោះស្រាយឱ្យជ្រះស្រឡះ, ការថ្លែងសេចក្តីពន្យល់អំពីបញ្ហាផ្សេងៗដល់សាធារណជនឱ្យបានដឹង។
«សមាជ» ជាកិច្ចប្រជុំនៃមហាជន អ្នកពិភាក្សាអំពីបញ្ហាដែលមានផលប្រយោជន៍ទូទៅ។
ចំណែក «សិក្ខាសាលា»កន្លែងជួបជុំបង្រៀនវិជ្ជាជីវៈអ្វីមួយ៕
© រក្សាសិទ្ធិដោយ thmeythmey.com