ពីនេះ ពីនោះ
ត្រី​ដៀប ត្រី​ឆ្តោ​ជា​ប្រភេទ​ត្រី​តែមួយៈ ជំទង់​ហៅ​ត្រី​ដៀប ធំ​ពេញវ័យ​ហៅ​ត្រី​ឆ្តោ​
15, Apr 2018 , 4:59 pm        
រូបភាព
ដោយ: ថ្មីៗ
ក្នុង​វ័យ​ជំទង់​ហៅ ត្រី​ដៀប និង​ធំ​ពេញវ័យ​ហៅ ត្រី​ឆ្តោ មានឈ្មោះ​វិទ្យាសាស្ត្រ (Channa micropeltes) ឈ្មោះ​ជា​ភាសា​អង់គ្លេស Giant snakehead ។



 វា​ជា​ប្រភេទ​ត្រី​ទឹកសាប ដែល​សាយភាយ​ក្នុង​តំបន់​​អាស៊ីអាគ្នេយ៍ ចាប់ពី​ទន្លេមេគង្គ​ភាគ​ខាងក្រោម​ក្នុងប្រទេស​ឡាវ «​ព្រមទាំង​ដៃទន្លេ​ផ្សេងៗ របស់​វា ​ដូចជា​ទន្លេ សេ​បាំង​ហ្វៃ​» នៅ​អាង​ទន្លេ​ចៅ​ប្រា​យ៉ា និង​ទន្លេ​មេ​ក្លង ក្នុងប្រទេស​ថៃ នៅ​ទន្លេសាប ក្នុងប្រទេស​កម្ពុជា និង​នៅ​តំបន់​ដីសណ្ត​ទន្លេមេគង្គ ក្នុងប្រទេស​វៀតណាម ។ ត្រី​ដៀប​/​ឆ្តោ មាន​ប្រវែង​ដងខ្លួន​អតិបរមា ១៣០ ស​.​ម វា​ចាប់កំណើត​ឡើង​នៅតាម​ទន្លេ​រាក់ៗ  វាលទំនាប តាម​ស្ទឹង ប្រឡាយ។
 
​បឹង​ធំៗ ដែលមាន​ទឹកនឹង ឬ​ហូរ​យឺតៗ​។ អាហារ​ចម្បង​របស់​ត្រី​ដៀប​/​ឆ្តោ គឺ​ស៊ី​ត្រី​ផ្សេងៗ ប៉ុន្តែ​វា​ក៏​ស៊ី​ពពួក​ចៃ​ទឹក ឬ​សត្វល្អិត​ដែល​រស់ក្នុង​ទឹក​ផងដែរ​។ វា​ពង​-​កូន​នៅតាម​ស្ទឹង អូរ បឹង​តូចៗ ដែលមាន​ព្រៃ​លិច​ទឹក ឬ​រុក្ខជាតិ​ដុះ​ក្នុង​ទឹក​ក្រាស់ៗ​។ ត្រី​ប្រភេទ​នេះ ត្រូវបាន​គេ​កត់ត្រា​ចូលក្នុង​បញ្ជី​ក្រហម IUCN Red List (Least Concern) ក្នុង​ឆ្នាំ ២០១២ ជា​ប្រភេទ​ត្រី​ដែលមាន​ការព្រួយបារម្ភ​តិចតួច​ដែល​នឹង​អាច​ផុត​ពូជ​។ ត្រី​ដៀប​-​ឆ្តោ ត្រូវបាន​គេ​ចាត់ទុកថា ជា​ប្រភេទ​ត្រី​ដែល​ពុំ​សូវ​ទទួលរង​ផលប៉ះពាល់​ពី​មជ្ឈដ្ឋាន​ទូទៅ ប៉ុន្តែ ហាក់ដូចជា​រង​ផលប៉ះពាល់​ដោយ​តំបន់​ពី​ការបាត់បង់​ទីជម្រក​។​
 
(​អត្ថបទ Chhut Chheana និង និង​រូបភាព Courtesy Zeb Hogan / USAID Wonders of the Mekong).
 

© រក្សាសិទ្ធិដោយ thmeythmey.com