ជាតិ
បទសម្ភាសន៍
វីដេអូ
លោក ឆី​ម ឈប់​កាប់​ឈើ​មក​ធ្វើជា​អ្នក​នាំ​ភ្ញៀវ​ឡើង​«​ភ្នំ​ឱ​រ៉ា​ល់​» ដើម្បី​ចូលរួម​ថែរក្សា​ព្រៃឈើ​
17, Apr 2018 , 10:39 pm        
រូបភាព
ដោយ:
​កំពង់ស្ពឺ​៖ បើទោះជា កាប់​ឈើ ជា​របរ​តាំងពី​ដូនតា​របស់លោក ឈឺ​ន ឆី​ម ក៏ពិតមែន ប៉ុន្តែ ចិត្ត​ស្រលាញ់​ធម្មជាតិ ព្រមទាំង​មានឱកាស​ផង​នោះ​លោក ឆី​ម បាន​ឈប់​ប្រកបរ​បរកាប់​ឈើ ហើយ​បែរមក​ធ្វើជា​អ្នក​នាំ​ភ្ញៀវទេសចរ​ឡើង​ភ្នំ​ឱ​រ៉ា​ល់ ដើម្បី​បាន​ប្រាក់​ចិញ្ចឹម​គ្រួសារ​វិញ​។ បុរស​ដែល​ចាប់កំណើត​នៅក្បែរ​ជើងភ្នំ​ឱ​រ៉ា​ល់​រូបនេះ បាន​អះអាងថា លោក​សប្បាយចិត្ត នៅពេលដែល​លោក​បាន​នាំ​ភ្ញៀវ​ឡើងដល់​កំពូលភ្នំ ហើយ​ឃើញ​ពួកគេ​ស្រលាញ់​ធម្មជាតិ​នៅ​ទីនោះ​។​



​មិនតែប៉ុណ្ណោះ មគ្គទេសក៍ ឈឺ​ន ឆី​ម ក៏បាន​ជួយ​បងប្អូន និង​អ្នកភូមិ​របស់លោក​ឱ្យ​ឈប់​កាប់​ឈើ និង​ងាក​មក​ប្រកប​របរ​នាំ​ភ្ញៀវទេសចរ​ឡើង​ភ្នំ​ដូច​រូបលោក​ដែរ​។ សម្រាប់​លោក ឆី​ម មិន​ចង់​ឲ្យ​មាន​ការកាប់​ឈើ​ទៀត​នោះទេ ដោយ​រូបលោក​ចង់ទុក​ប្រភេទ​ឈើ​កម្រ​ទាំងនោះ​គ្រាន់​បង្អួត​ភ្នែក​អ្នកទេសចរ​៕

​តើ​លោក ឆី​ម ស្រលាញ់​ព្រៃឈើ និង​ការងារ​ជា​មគ្គទេសក៍​យ៉ាងណា​? នៅក្នុង​កិច្ច​សម្ភាស​រវាង​កញ្ញា ថា​ន រស្មី អ្នកព័ត៌មាន នៃ​សារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ ជាមួយ​លោក ឈឺ​ន ឆី​ម ខាងក្រោម​នេះ នឹង​បង្ហាញជូន​លោកអ្នក​៖



​សូម​ថ្លែងអំណរគុណ ដល់​ក្រុមហ៊ុន​ដែល​បាន​ចូលរួម​ឧបត្ថម្ភ នៅក្នុង​កម្មវិធី «Mercedes-Benz និង​កំណប់​អាថ៌កំបាំង​»

១, ក្រុមហ៊ុន ស្តារ អូ​តូ (​ខេ​ម​បូ​ឌា​) ខូ អិ​ល​ធី​ឌី ទទួល​សិទ្ធិផ្តាច់មុខ​ពី​ក្រុមហ៊ុន ឌែម​លើ អេ​ជី ក្នុងការ​នាំចូល ចែកចាយ និង​ដាក់លក់​នូវ​គ្រប់​ប្រភេទ​រថយន្ត Mercedes ប្រចាំ​នៅ​កម្ពុជា​។ ទីតាំង​ស្ថិតនៅ មហាវិថី សម្តេច ហ៊ុន សែន កែង​មហាវិថី ឧកញ៉ា ហ៊ុន នាង ភូមិ​ទួល​រកា សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ ទូរស័ព្ទ​ទំនាក់ទំនង​ផ្នែក​ទូទៅ 023 231 488 , ផ្នែក​លក់ 017 231 488 និង​ផ្នែក​សេវាកម្ម ០11 726 988 ។​

២, ហាង​លក់ទំនិញ Baby outlet ជា​ហាង​ទំនិញ​ដ៏​ធំ​សម្រាប់​កុមារ​តូចៗ ទារក និង​ស្ត្រី​មាន​ផ្ទៃពោះ​។ Baby Outlet  មាន ៣​សាខា​។ សាខា​ទី​១ នៅ​ទួលគោក ទល់មុខ​សាលាបឋមសិក្សា​ទួលគោក​, សាខា​ទី​២ នៅតាម​បណ្ដា​យ​ផ្លូវ​កម្ពុជា​ក្រោម ខាងក្រោយ​ទីស្ដីការគណៈរដ្ឋមន្ត្រី និង​សាខា​ទី​៣ នៅ​ខាងត្បូង​វិមានឯករាជ្យ ជាប់​នឹង​សកល​វិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា​។ ទាក់ទង​តាម​លេខ​ទូរ​សព្ទ  017 222 978 ។

៣, ក្រុមហ៊ុន Serge Comtesse (​ស៊ែ​ក កុង​តេស​) ជា​ក្រុមហ៊ុន​តែមួយគត់ ដែល​នាំចូល​ផ្តាច់មុខ​ពី​ប្រទេស​អាល្លឺម៉ង់​នូវ​ផលិតផល Schwarzkopf (​ស្វ​កខ​ប​) Professional គឺ​ប្រភេទ​ផលិតផល​ការពារ និង​ថែរក្សា​សរសៃសក់​បាន​យ៉ាង​ល្អ​។ ក្រុមហ៊ុន ស៊ែ​ក កុង​តេស មាន​ទីតាំងនៅ ផ្លូវ​លេខ​២១E0, ផ្លូវ​លេខ​១៣៦ កែង​ផ្លូវ​៤៩, សង្កាត់​ផ្សារ​ថ្មី​III, ខណ្ឌដូនពេញ​, រាជធានី​ភ្នំពេញ​។ ព័ត៌មាន​លម្អិត​សូម​ទាក់ទង​ទៅកាន់ 023 966 263  / 023 63 00 733 ។​

៤, ក្រុមហ៊ុន​កូកាកូឡា ដែល​បាន​ឧបត្ថម្ភ​ភេសជ្ជៈ និង​ទឹក​ពិសា Dasani ។ ទាក់ទង​តាម​លេខ​ទូរ​សព្ទ 023 428 995 / 428 996 ៕


Tag:
 ភ្នំ​ឱ​រ៉ា​ល់​
 ​លោក ឈឺ​ន ឆី​ម​
 ​ព្រៃឈើ​
  Mercedes-Benz និង​កំណប់​អា​ថ៍កំ​បាំង​
© រក្សាសិទ្ធិដោយ thmeythmey.com