ជាតិ
អត្ថបទពាណិជ្ជកម្ម
«​ព្រលឹង - Soul» វីដេអូ​អប់រំ​ពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក និង​ហានិភ័យ​ពី​ការមិន​ពាក់មួក​សុវត្ថិភាព​
08, Mar 2018 , 5:38 pm        
រូបភាព
ដោយ:
​ភ្នំពេញ ៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍ បច្ចុប្បន្ន កំពុងតែ​មានការ​កើត​ឡើង​គួរអោយកត់សម្គាល់ ដោយបាន​ឆក់យក​ជីវិត​មនុស្ស ស្ទើរតែ​រាល់ថ្ងៃ ជាពិសេស​ចំពោះ​អ្នកធ្វើដំណើរ​ដោយ​ទោចក្រយានយន្ត​។ ដោយហេតុ​នេះហើយ ទើប​ក្រសួង​សារ​ធា​រណការ និង​ដឹកជញ្ជូន សហការ​ជាមួយ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ទទួលបាន​ការឧបត្ថម្ភ​គាំទ្រ​ដោយ Pernod Ricard Cambodge បាន​ផលិត វីដេអូរ​អប់រំ​ខ្លី រឿង "​ព្រលឹង​" ដែល​អប់រំ ពី​សុវត្ថិភាព​ចរាចរណ៍ ផ្លូវគោក ពី​ហានិភ័យ នៃ​ការមិន​ពាក់មួក​សុវត្ថិភាព​។
 
​វីដេអូ​នេះ ផលិតឡើង​ក្នុងន័យ​ក្រើនរំលឹក​ដល់​អ្នកធ្វើដំណើ​រ ដោយ​ទោចក្រយានយន្ត មិនត្រូវ​ប្រមាថ ឬ​ធ្វេសប្រហែស​ក្នុង​បើកបរ​នោះទេ គឺ​ត្រូវ​ពាក់មួក​សុវត្ថិភាព​អោយបាន​ត្រឹមត្រូវ និង​គ្រប់ពេលវេលា ទោះ​ធ្វើដំណើរ​ជិត ឬ​ឆ្ងាយ ត្រូវគោរព​ច្បាប់​ចរាចរណ៍ មិនត្រូវ​ប្រើប្រាស់​ទូរ​សព្ទ​ដៃ​ពេល​កំពុង​បើកបរ​ឡើយ​។ គ្រោះថ្នាក់​ចរាចរណ៍ បំផ្លាញ​ជីវិត​អ្នក និង​បន្សល់​វិប្បដិសារី ដល់​ក្រុមគ្រួសារ​របស់​អ្នក​។ នៅក្នុង​វីដេអូរ អប់រំ​ខ្លី រយៈពេល ១​នាទី​៤៨​វិនាទី និយាយ​ពី​បាត់បង់​មួយ ដោយ​ប្រពន្ធ ត្រូវ​បាត់បង់​ប្តី កូនស្រី បាត់បង់​ឪពុក នេះ​ក៏​ដោយសារតែ ការបើកបរ​មិន​គោរព​តាមច្បាប់ បើកបរ​ដោយ​មិន​ពាក់​មួយ​សុវត្ថិភាព​៕
 
​សូម​ទស្សនា វីដេអូ​អប់រំ​នេះ​ដូចតទៅ​៖ 
 

© រក្សាសិទ្ធិដោយ thmeythmey.com