ជាតិ
អត្ថបទពាណិជ្ជកម្ម
អតិថិជន ១០០​នាក់​ដំបូង​នឹង​ទទួលបាន Bearista Free ពី​Starbucks សាខា​ទី​១០ នៅ​ថ្ងៃស្អែក​
09, Mar 2018 , 6:05 pm        
រូបភាព
ដោយ:
អតិថិជន ១០០​នាក់​ដំបូង ដែល​មក​ទិញ​ភេសជ្ជៈ​នៅ​សាខា​ទី​ថ្មី ទី​១០ របស់ Starbucks នៅ​ថ្ងៃទី​១០ ខែមីនា ស្អែក​នេះ នឹង​ទទួលបាន​តុក្កតា Bearista  មួយ​ដោយ​ឥតគិតថ្លៃ ក្នុងឱកាស​សម្ពោ​ធ​សាខា​ថ្មី​មួយ​នេះ​។​

​សាខា​​​ថ្មីទី​១០ របស់ Starbucks ក្នុង​រាជធានី​ភ្នំពេញ នឹង​បើក​សម្ពោ​ធ​ជា​ផ្លូវការ ​នៅ​ថ្ងៃទី​១០ ខែមីនា ដើម្បី​អបអរ​ និង​ស្វាគមន៍​អតិថិជន​របស់ខ្លួន ១០០​នាក់​ដំបូង​។ សាខា​ទី​១០​ថ្មី​នេះ មាន​ទីតាំង​ស្ថិតនៅ​អគារ E ផ្សារ Eden Garden ភ្នំពេញ​ស៊ី​ធី​សេន​ធ័​រ សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។




រយៈពេល​២​ឆ្នាំ ៣​ខែ Starbucks បាន​ពង្រីក​សាខា​របស់ខ្លួន បាន​រហូតដល់​១០​សាខា​ក្នុង​រាជធានី​ភ្នំពេញ និង​ទទួលបាន​ការសរសើរ​ពី​អតិថិជន ចំពោះ​សេវាកម្ម និង​ភាព​រួសរាយ​រាក់ទាក់​របស់​បុគ្គលិក ដែល Starbucks ផ្ដល់​តម្លៃ​ជា​ដៃគូ​ជំនួញ​របស់ខ្លួន​។​





Starbucks មិន​ត្រឹមតែ​មានឈ្មោះ​ល្បី​ពី​ឱជា​រស​ឈ្ងុយ​ឆ្ញា​ញ់ នៃ​កាហ្វេ​នោះទេ តែ Starbucks ក៏​បង្កើត​នូវ​ភេសជ្ជៈ​ថ្មី​ប្លែក ជាច្រើន​ទៀត ដើម្បី​បំពេញតម្រូវការ​​អ​តិ​ថិ​ជន​គ្រប់​វ័យ​របស់ខ្លួន​។ លើសពីនេះទៅទៀត Starbucks ក៏មាន​លក់​កាហ្វេ កែវ និង​ដប សម្រាប់​ដាក់​ភេសជ្ជៈ​ដែលមាន​គុណភាព​ខ្ពស់​ផងដែរ​។​





បច្ចុប្បន្ននេះ Starbucks ដែលជា​ឈ្មោះ​ហាង​កាហ្វេ​ដ៏​ល្បី​ពី​សហរដ្ឋ​អាមេរិក បាន​បង្កើន​សាខា​របស់ខ្លួន បាន​រហូតដល់​ជាង ២​ម៉ឺន ៦​ពាន់ សាខា​ហើយ​នៅ​ជុំវិញ​ពិភពលោក​។  Starbucks បាន​ប្រមូល​ទិញ​កាហ្វេ​ពីជុំវិញ​ពិភពលោក នៅ​អាហ្វ្រិក អាមេរិក​ឡាទីន និង​អាស៊ី​ប៉ាស៊ីហ្វិក​។ បន្ថែម​លើ​នេះ Starbucks ក៏មាន​គម្រោង​សិក្សា​ពី​គុណភាព​កាហ្វេ​នៅក្នុង​ប្រទេស​កម្ពុជា ថា​តើ​មានគុណ​ភាព​ដែល Starbucks ត្រូវការ​ដែរឬទេ​? បើសិន​ជាមាន Starbucks ក៏​នឹង​ទទួល​ទិញ​ពី​កសិករ​កម្ពុជា​ផងដែរ​៕
 

Tag:
 ​Starbucks
© រក្សាសិទ្ធិដោយ thmeythmey.com