អត្ថបទពាណិជ្ជកម្ម
វិទ្យាស្ថាន CAM-ASEAN បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ Bangkok University ដែល​សាកលវិទ្យាល័យ​ឯកជន​ធំជាងគេ​នៅ​ប្រទេស​ថៃ​
10, Mar 2018 , 1:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ Study Abroad Center នៃ​វិទ្យាស្ថាន CAM-ASEAN បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​សាកលវិទ្យាល័យ Bangkok University  ដែលជា​សាកល​វិទ្យា​ឯកជន​ចំណាស់​ជាងគេ និង​ធំជាងគេ​នៅ​ប្រទេស​ថៃ ដើម្បី​បញ្ជូន​និស្សិត​ក​ម្ព​ជា​នៅ​ទីនោះ​។  នៅ​សាកលវិទ្យាល័យ Bangkok University និស្សិត​អាច​ជ្រើសរើស​រៀន​បាន​ក្នុងចំណោម ៣​ភាសា គឺមាន​ភាសា​ថៃ អង់គ្លេស និង​ភាសា​ចិន និង​អាច​គ្រប់​កម្រិត​ចាប់ពី​ថ្នាក់​បរិញ្ញាបត្រ ដល់​ថ្នាក់បណ្ឌិត​។ អ្វីដែល​កាន់​ពិសេស​នោះ សាកលវិទ្យាល័យ Bangkok University ក៏មាន​ដៃគូ​ជាមួយ​សាកលវិទ្យាល័យ​ល្បីៗ​នៅ​បណ្តា​ប្រទេស​ជឿនលឿន​ជាច្រើន​ដែរ ដូចជា​នៅ​សហរដ្ឋអាមេរិក អូស្ត្រាលី ចក្រភព​អង់គ្លេស ស្វី​ស និង​ប្រទេស​កាណាដា​ជាដើម ដែល​និស្សិត​ក៏​អាច​ទៅ​រៀន​នៅ​បណ្តា​ប្រទេស​ដៃគូ​បាន​ផងដែរ​។​

​មជ្ឈមណ្ឌល​សិក្សា​ភាសាបរទេស ឬ Study Abroad Center នៃ​វិទ្យាស្ថាន​អន្តរជាតិ​កម្ពុជា​-​អាស៊ាន​(CAM-ASEAN) បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​សាកលវិទ្យាល័យ Bangkok University  កាលពី​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៨​កន្លងទៅ ក្នុងនាម​ជា​ដៃគូ​។ 
 
​លោក យ៉ាន ឧ​ត្ត​ម  ប្រធាន​មជ្ឈមណ្ឌល​សិក្សា​អាស៊ាន នៃ​វិទ្យាស្ថាន CAM-ASEAN បាន​ឲ្យ​ដឹងថា កិច្ចព្រមព្រៀង​នេះ មាន​សារសំខាន់​ណាស់ អាច​បញ្ជូន​និស្សិត​កម្ពុជា ដែលមាន​បំណង​រៀន​នៅក្នុង​ប្រទេស​ថៃ នៅក្នុង​មុខជំនាញ​សំខាន់ៗ​ជាច្រើន រាប់បញ្ចូល​មុខជំនាញ​មួយចំនួន​ដែល​មិន​មាននៅ​ប្រទេស​កម្ពុជា​ផងដែរ ដូចជា ជំនាញ​ចំអិន​អាហារ និង​ជំនាញ Innovative Media Production ជាដើម​។ លោក យ៉ាន ឧ​ត្ត​ម បន្ថែម​ដូច្នេះ​៖«​យើង​បាន​មើលឃើញ​នូវ​សារសំខាន់ ក្នុងការ​បញ្ជូន​កូនសិស្ស​ឲ្យ​ទៅ​រៀន ដែល​មិនមាន​នៅក្នុង​ស្រុក ទើប​យើង​ស​ម្រេ​ចិត្ត​ចុះ​កិច្ចព្រមព្រៀង ជាមួយ​សាកលវិទ្យាល័យ Bangkok University ដែលជា​សាកល​វិទ្យា​ឯកជន​ចំណាស់​ជាងគេ និង​ធំជាងគេ​នៅ​ប្រទេស​ថៃ​»​។ 


 
​បើតាម លោក យ៉ាន ឧ​ត្ត​ម សិស្ស​ដែលមាន​បំនង​ទៅ​សិក្សា​នៅ​សាកលវិទ្យាល័យ Bangkok University អាច​ជ្រើសរើស​បាន​៣​ភាសា មាន​ភាសា​ថៃ អង់គ្លេស និង​ភាសា​ចិន និង​គ្រប់​កម្រិត​ចាប់ពី​ថ្នាក់​បរិញ្ញាបត្រ ដល់​ថ្នាក់បណ្ឌិត​។ អ្វីដែល​កាន់​ពិសេស​នោះ សាកលវិទ្យាល័យ Bangkok University ក៏មាន​ដៃគូ​ជាមួយ​សាកលវិទ្យាល័យ​លំដាប់​ខ្ពស់​នៅ​បណ្តា​ប្រទេស​ជឿនលឿន​ជាច្រើន​ទៀត​ដូចជា សហរដ្ឋអាមេរិក អូស្ត្រាលី ចក្រភព​អង់គ្លេស ស្វី​ស និង​ប្រទេស​កាណាដា​ជាដើម​។ «​កូនសិស្ស​អាច រៀន​កម្មវិធី Double Degree បាន ដូចជា​បរិញ្ញាបត្រ​អ៊ីចឹង កូនសិស្ស​អាច​រៀន​កម្ម​វិធី ៣+១ គឹ​រៀន​៣​ឆ្នាំ​នៅ Bangkok University និង​រៀន​១​ឆ្នាំ នៅ​ប្រទេស​ដៃគូ​ផ្សេ​ទៀត​ដូច​ជាស​ហក​រដ្ឋ​អាមេរិក អូស្ត្រាលី ឬ​កាណាដា​បាន​។ អ៊ីចឹង គាត់​បាន​សញ្ញាបត្រ​២ ក្នុង​ជំនាញ​តែមួយ គឺ​ពី Bangkok University​មួយ ពី​សាកល​វិទ្យា​វិទ្យា​ដៃគូ​មួយ​»​។ នេះ​ជាការ​ពន្យល់​បន្ថែម​រប​ស់លោក យ៉ាន ឧ​ត្ត​ម ដែល​បន្ត​បញ្ជាក់​ពីរ​តម្លៃ​សិក្សា​នៅ Bangkok University ដូច្នេះ​៖ «​ខ្ញុំ​គិតថា Bangkok University ជា​សាកលវិទ្យាល័យ​មួយ​ល្អ ហើយ​តម្លៃ​សិក្សា​សមរម្យ សម្រាប់​សិស្ស​អន្តរជាតិ គឺ​តម្លៃ​សិក្សា​ជា​មធ្យម គឺ​ចន្លោះ ២៥០០​ដុល្លារ​-៥០០០​ដុល្លារ អាស្រ័យ​ទៅតាម​ជំនាញ​ដែល​យើង​ជ្រើសរើស​។ ក្នុង​៤​ឆ្នាំ យើង​ចំណាយ​ប្រមាណ​ជាង​១​ម៉ឺន​ដុល្លារ​ទេ ខណៈ​សាលា​មួយចំនួន​នៅ​ស្រុក​ខ្មែរ ក៏មាន​ខ្លះ​មានតម្លៃ​ថ្លៃ​ដែរ មួយ​៣-៤​ពាន់​ដុល្លារ ស្មើនឹង​យើង​ទៅ​រៀន​នៅ​បរទេស​ដែរ​»​។​


 
​លោក យ៉ាន ឧ​ត្ត​ម បន្ថែមទៀតថា ក្រៅពី​សាកលវិទ្យាល័យ Bangkok University វិទ្យាស្ថាន Cam-Asean ក៏​កំពុង​បន្ត​ពង្រឹង​ការសហការ​ជាមួយ​បណ្តា​ប្រទេស​នៅក្នុង​ប្រទេស​ថៃ​ផងដែរ​។ 
​សូមបញ្ជាក់ថា មជ្ឈមណ្ឌល​សិក្សា​ភាសាបរទេស (Study Abroad Center) នៃ​វិទ្យាស្ថាន​អន្តរជាតិ​កម្ពុជា​-​អាស៊ាន (Cam-Asean) ក៏មាន​ផ្តល់​សេវាកម្ម​ជា​បញ្ជូន​សិស្ស​-​និស្សិត ទៅ​រៀន​នៅ​កាន់​បណ្តា​ប្រទេស​ជាង​១៦០ នៅលើ​ពិភពលោក នូវ​កម្រិតសិក្សា​ដូចជា​៖ 
 
១. ថ្នាក់​ភាសា​គ្រប់​កម្រិត​
២ ថ្នាក់​វិទ្យាល័យ ចាប់​ថ្នាក់​ទី​៩​ដល់​ថ្នាក់​ទី​១២ 
៣. ថ្នាក់​ត្រៀម​មហាវិទ្យាល័យ​
៤.  កម្រិត​បរិញ្ញាបត្រ អនុបណ្ឌិត និង​ថ្នាក់បណ្ឌិត​។​
៥. Professional Courses​។​
៦. Summer Program និង​កម្មវិធីសិក្សា​ជាច្រើន​ទៀត​។ 
​សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​ទៅកាន់​លេខ​ទូរ​សព្ទ ០២៣ ៩៧៦ ៩៩៩ និង​លេខ ០៩៣ ៩០០ ២៨០  ឬ​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក www.facebook.com/camaseanstudyaboardcenter/  ៕





© រក្សាសិទ្ធិដោយ thmeythmey.com