ពីនេះ ពីនោះ
ន័យ​ខុសប្លែកគ្នា​ដូចម្តេច​រវាង​ពាក្យ «​និ​ពា្វ​ន និង​បរិ​និ​ព្វា​ន»?
15, Apr 2018 , 1:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ពាក្យ «​និព្វាន និង​បរិនិព្វាន​» មិន​ដូចគ្នា​ទេ​។ ពាក្យ «​និព្វាន​» សំដៅ​ដោយ ការស្លាប់​ទៅហើយ ជម្រះ​នូវ​កម្ម​ទាំងឡាយ​ដែលមាន​រួចហើយ​អស់​។ ចំណែក «​បរិនិព្វាន​» បង្ហាញ​ពី​សេចក្តី​ស្លាប់ទៅ អស់​ដង្ហើម អស់​ជីវិត​ទៅហើយ​។​



​វចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​ពន្យល់​ពាក្យ «​និព្វាន​» ជាការ​រួច​ផុតពី​កម្ម​ទាំងឡាយណា​ដែលមាន​ហើយ (​សំដៅ​ដោយ ខ​ន្ត​និ​ពា្វ​ន របស់​ព្រះពុទ្ធ​, ព្រះ​បច្ចេកពុទ្ធ ព្រះ​អហរ​ន្ត​ខី​ណា​)​។

​ចំពោះ​ពាក្យ «​បរិ​និ​ពា្វ​ន​» វិញ ជា​សេចក្តី​អស់​អាយុសង្ខារ​ផុត​លាចាក​លោក​នេះ​ទៅ សំដៅលើ​ព្រះពុទ្ធ​ចូល​បរិនិព្វាន​ទៅ​។ «​បរិនិព្វាន​» មានន័យ​ដូចនឹង​ពាក្យ ស្លាប់​, សាយ​ទិវង្គត​, សោយ​ពិរាល័យ​, សុគត​, ក្ស័យ​, ក្សិណក្ស័យ​, ងាប់​, អស់​ដង្ហើម​, ដាច់ខ្យល់​, ទទួល​អសញ្ញកម្ម​, ទទួលមរណៈភាព​, ទទួលអនិច្ចកម្ម​, ស្មឹង​។​ល​៕


Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com