ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ក្មេងដែលមុខដូចឪពុកមានប្រយោជន៍ចំពោះសុខភាពច្រើន
× យោងទៅតាមការសិក្សាថ្មីមួយបានឲ្យដឹងថា ការដែលទារកកើតមក ហើយមានរូបរាងដូចឪពុកច្រើន ប្រហែលជារឿងមួយដែលជួយពង្រឹងដល់សុខភាពគេ។ នេះដោយសារតែ ឪពុកក្មេងទំនងជាត្រូវចំណាយពេលវេលាច្រើននៅជាមួយកូន។
ការសិក្សានេះគឺធ្វើទៅលើម្តាយ ៧១៥នាក់ និងកូនរបស់ពួកគេ។ ទារកដែលមើលទៅមានរូបរាងដូចឪពុករបស់ពួកគេតាំងពីកំណើតគឺមានសុខភាពល្អនៅពេលពួកកេអាយុបានមួយឆ្នាំ។ ឪពុករបស់ក្មេងទាំងនោះបានចំណាយពេលវេលាជាមធ្យម ច្រើនជាង២.៥ថ្ងៃក្នុងមួយខែនៅជាមួយកូនរបស់ពួកគេច្រើនជាងឪពុកដទៃ។ ឪពុកគឺជាមនុស្សដ៏សំខាន់ក្នុងការចិញ្ចឹមកូន ហើយវាក៏ជារបៀបដែលបង្ហាញអំពីសុខភាពរបស់កូនក្មេងដែរ។ ការពន្យល់ដ៏សំខាន់សម្រាប់រឿងនេះគឺថា ឪពុកគឺឧស្សាហ៍យកកូនទៅពិនិត្យជាមួយគ្រូពេទ្យតាមការកំណត់ និងមើលថែច្រើនជាងធម្មតា។
ទោះបីជាយ៉ាងណាក៏ដោយ ការសិក្សានេះមិនបានអះអាងថា ឲ្យតែមានឪពុកគឺសុទ្ធតែធ្វើឲ្យទារកមានសុខភាពល្អជាងធម្មតានោះទេ។ ការរកឃើញមួយនេះត្រូវបានចុះផ្សាយក្នុងសារព័ត៌មាន Journal of Health Economic៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com