ពីនេះ ពីនោះ
ព័ត៍មានសុខភាព
មិន​នឹកស្មានថា ម្នាស់ មាន​ប្រយោជន៍​ដល់​ថ្នាក់​នេះ​សោះ​
17, Apr 2018 , 9:39 pm        
រូបភាព
ដោយ: ថ្មីៗ


​វា​នឹង​ការពារ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​
​ផ្លែ​ម្នា​ស់មាន​ផ្ទុក​ប៉ូ​តា​ស្យូ​ម​ជាច្រើន ដែល​ជួយ​បន្ថយ​សម្ពាធ​ឈាម និង​ទប់ស្កាត់​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​។ វា​ក៏​អាចជួយ​អ្នក​ឲ្យ​ជៀស​ផុតពី​ការកើតមាន​ជំងឺ​បេះដូង​ផងដែរ​។​

​អ្នកនឹង​នៅ​ក្មេង​បានយូរ​
​មាន​ជាតិ​ម៉​ង់​ហ្គា​ណែ​ស​ជាច្រើន​នៅក្នុង​ម្នាស់ ហើយ​វា​នឹង​ការពារ​រាងកាយ​របស់​អ្នក​ពី​រ៉ាឌីកាល់​សេរី​។ រ៉ាឌីកាល់​ទាំងនេះ​អាច​បំផ្លាញ​កោសិកា​របស់​អ្នក ហើយ​បង្កើនល្បឿន​នៃ​ការ​ចាស់​របស់​ស្បែក និង​សរីរាង្គ​របស់​អ្នក​។​

​ប្រព័ន្ធ​រំលាយ​អាហារ​របស់​អ្នកនឹង​ត្រលប់មក​ធម្មតា​វិញ​
​ផ្លែ​ម្នាស់ ក៏ដូចជា​ទឹក​ផ្លែឈើ​របស់​វា​ផងដែរ អាចជួយ​រំលាយ​អាហារ ដោយ​ការ​ប្រឆាំងនឹង​ការ​ពោះវៀន និង​ការ​ទល់លាមក​។ វា​ក៏​អាចជួយ​ដល់​បញ្ហា​ដំបៅ​ពោះវៀន ឬ​ដំបៅ​ក្រពះ ប៉ុន្តែ គ្រាន់តែ​ជា​ថ្នាំ​ព្យាបាល​បន្ទាប់បន្សំ និង​បន្ទាប់ពី​វេជ្ជបញ្ជា​របស់​វេជ្ជបណ្ឌិត​ប៉ុណ្ណោះ​។ ទោះជា​យ៉ាងណាក៏ដោយ ដោយសារតែ​ទឹក​ម្នាស់​អាច​បង្កើន​ជាតិ​អាស៊ីត​ក្រពះ អ្នក​ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់ ប្រសិនបើ​អ្នកមាន​ជំងឺ​រលាក​ក្រពះ ឬ​ជំងឺ​ក្រពះ​ពោះវៀនធំ​។​

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com