បទយកការណ៍ / បទសម្ភាសន៍
ភាសា​វិទូ​បារាំង​លោក Sylvain ចេះ​១០​ភាសា ក្នុងនោះ មាន​ភាសា​ខ្មែរ ព្នង និង សំស្ក្រឹត​
31, Mar 2018 , 3:59 pm        
រូបភាព
 
​ភ្នំពេញ​៖ លោក Sylvain Vogel គឺជា​ភាសា​វិទូ​មួយរូប​ដែល​ល្បីល្បាញ​ក្នុងចំណោម​និស្សិត​អក្សរសាស្ត្រ​បារាំង និង​ក្នុងចំណោម​អ្នក​ភាសាវិទ្យា​នៅក្នុង​ប្រទេស​កម្ពុជា​។ លោក​បាន​ចំណាយពេល​របស់លោក​ជាង​២០​ឆ្នាំ​ដើម្បី​សិក្សា និង​បង្រៀន នៅក្នុង​ប្រទេស​កម្ពុជា​។ ជនជាតិ​បារាំង​រូបនេះ​ចេះ​១០​ភាសា ក្នុងនោះ លោក​ចេះ​ភាសា​ខ្មែរ ព្នង និង​សំស្ក្រឹត ច្បាស់លាស់​។ ក្រៅពី​ភាសា​ខ្មែរ ព្នង និង​សំស្ក្រឹត​, លោក​ចេះ​ភាសា​បារាំង អង់គ្លេស អាល្លឺម៉ង់ និង​ភាសា​មួយចំនួន​ផ្សេងទៀត​។ លោក Sylvain Vogel បដិសេធ​ទៅនឹង​គំនិត​របស់​ពលរដ្ឋ​ខ្មែរ​មួយចំនួន​ដែលថា រៀន​ភាសាបរទេស​ច្រើន​ក្នុងពេល​តែមួយ​គ្នា​នាំ​ឲ្យ​ឆ្កួត​។ តាមពិតទៅ​, បើ​យោងតាម​លោក Sylvain Vogel, រៀន​ភាសាបរទេស​កាន់​តែ​ច្រើន​នាំ​ឲ្យ​បុគ្គល​នោះ កាន់តែ​ឆ្លាត​។



ដើម្បី​ជ្រាប​ព័ត៌មាន​លម្អិត សូម​អញ្ជើញ​ស្តាប់​បទ​សម្ភាស​រវាង​លោក គី សុខ​លីម អ្នកសារព័ត៌មាន​អេ​ឡិច​ត្រូវ​និក​ថ្មីៗ និង​លោក Sylvain Vogel ភាសា​វិទូ​ដូចតទៅ​៖ 
​សំឡេង​សម្ភាស​ជា​ភាសា​ខ្មែរ 

 

Tag:
 ​ភាសា​វិទូ​
© រក្សាសិទ្ធិដោយ thmeythmey.com