បទយកការណ៍ / បទសម្ភាសន៍
ភាសា​វិទូ​លោក Sylvain ថា សំណេរ​ជា​«​ស៊ី​ញ​»​អង់គ្លេស​លើ​បណ្តាញ​ហ្វេ​ស​ប៊ុ​ក​មិន​គំរាមកំហែង​អក្សរសាស្ត្រ​ខ្មែរ​ទេ
01, Apr 2018 , 8:59 am        
រូបភាព
 
​ភ្នំពេញ​៖ ពលរដ្ឋ​ខ្មែរ​មួយចំនួន​បង្ហាញ​ក្តី​ព្រួយបារម្ភ​ថា សំណេរ​ជា​«​ស៊ី​ញ​»​អង់គ្លេស​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ដែល​អនុវត្ត​ដោយ​យុវជន​ខ្មែរ​មួយចំនួន​នាពេល​បច្ចុប្បន្ននេះ អាច​គំរាមកំហែង​អក្សរសាស្ត្រ​ខ្មែរ​។ ប៉ុន្តែ​លោក​ភាសា​វិទូ​ជនជាតិ​បារាំង​លោក Sylvain ថា សំណេរ​ជា​«​ស៊ី​ញ​»​អង់គ្លេស​លើ​បណ្តាញ​ហ្វេ​ស​ប៊ុ​ក​មិន​គំរាមកំហែង​អក្សរសាស្ត្រ​ខ្មែរ​ទេ ព្រោះ ភាសា​ខ្មែរ​នៅតែ​ភាសា​ខ្មែរ​ដដែល គ្រាន់តែ​ពួកគេ​យក​សញ្ញា ឡាតាំង មក​សរសេរ​ជំនួស​។ លោក Sylvain Vogel គឺជា​ភាសា​វិទូ​មួយរូប​ដែល​ល្បីល្បាញ​ក្នុងចំណោម​និស្សិត​អក្សរសាស្ត្រ​បារាំង និង​ក្នុងចំណោម​អ្នក​ភាសាវិទ្យា​នៅក្នុង​ប្រទេស​កម្ពុជា​។ លោក​បាន​ចំណាយពេល​របស់លោក​ជាង​២០​ឆ្នាំ​ដើម្បី​សិក្សា និង​បង្រៀន នៅក្នុង​ប្រទេស​កម្ពុជា​។ ជនជាតិ​បារាំង​រូបនេះ​ចេះ​១០​ភាសា ក្នុងនោះ លោក​ចេះ​ភាសា​ខ្មែរ ព្នង និង​សំស្ក្រឹត ច្បាស់លាស់​។



ដើម្បី​ជ្រាប​ព័ត៌មាន​លម្អិត សូម​អញ្ជើញ​ស្តាប់​បទ​សម្ភាស​រវាង​លោក គី សុខ​លីម អ្នកសារព័ត៌មាន​អេ​ឡិច​ត្រូវ​និក​ថ្មីៗ និង​លោក Sylvain Vogel ភាសា​វិទូ​ដូចតទៅ​៖ 
​សំឡេង​សម្ភាស​ជា​ភាសា​ខ្មែរ 
 

Tag:
 ភាសា​វិទូ
© រក្សាសិទ្ធិដោយ thmeythmey.com