ពីនេះ ពីនោះ
ពាក្យពេចន៍​៧​យ៉ាង​ដែល​មិនគួរ​និយាយ​ទៅកាន់​ស្ត្រី​!
16, Apr 2018 , 8:39 am        
រូបភាព
ដោយ: ថ្មីៗ
 
​ភ្នំពេញ​៖ ការប្រាស្រ័យ​ទាក់ទង​គ្នា​រវាង​បុរស និង​ស្ត្រី​ជា​រឿង​ធម្មតា​។ ប៉ុន្តែ ពេលខ្លះ ការប្រើប្រាស់​ពាក្យពេចន៍​មិន​ត្រឹមត្រូវ ឬ​មិនត្រូវ​តាម​កាលៈទេសៈ វា​ក៏​នាំ​ឲ្យ​ស្ត្រី​មិន​ចូលចិត្ត​ដែរ​។ តើ​ពាក្យពេចន៍​អ្វីខ្លះ​ដែល​ស្ត្រី​មិន​ចូលចិត្ត ឬ​មិនសូវ​ចូលចិត្ត​?



១) បើ​មិនដែល​ស្គាល់គ្នា​ផង បុរស​មិនអាច​ប្រើប្រាស់​ពាក្យ​បែប​«​ញ៉ែ​»​លេងសើច​ឡើយ​។ 
 
២) ពាក្យពេចន៍ ឬ​សម្តី​នៃ​ការប្រៀបធៀប​រវាង​នារី​ម្នាក់ ទៅ​នារី​ម្នាក់ទៀត​។ ឧទាហរណ៍ នារី​«​ក​»​មិនសូវ​ឆ្លាត​ជាង​នារី​«​ខ​»​។​ល​។ 
 
៣) ពាក្យ​បង្អាប់​ថា នាង ធាត់​។ 
 
៤) ពាក្យ​បង្អាប់​ថា នាង ដូចជា​រៀង​ចំណាស់​តិច​ហើយ​។ 
 
៥) បើ​មិនដែល​ស្គាល់គ្នា​ទេ មិនគួរ​ប្រើប្រាស់​ពាក្យ​អាសអាភាស​ឡើយ​។ 
 
៦) ពាក្យ​បង្ហាញ​ចំណុច​អវិជ្ជមាន​ជាទូទៅ​ទៅលើ​រូបនាង​។ ជារួម ស្ត្រី​មិនសូវ​ចូលចិត្ត​ពាក្យ​បង្អាប់​ឡើយ​។ 
 
៧) សួរ​ពី​ជីវភាព​គ្រួសារ ពេល​ទើប​ស្គាល់គ្នា​ភ្លាម​។ 

© រក្សាសិទ្ធិដោយ thmeythmey.com