អត្ថបទពាណិជ្ជកម្ម
ហាង​កាបូប​ស្បែកជើង Pedro ប្រារព្ធ​ខួប​៥​ឆ្នាំ​នៅ​សាខា​ខេត្តសៀមរាប​
04, Apr 2018 , 5:26 pm        
រូបភាព
ដោយ:
​ហាង​លក់​កាបូប ស្បែកជើង Pedro ដែលជា​ម៉ាក​យីហោ​ដ៏​ល្បីល្បាញ បាន​ប្រារព្ធ​ខួប​៥​ឆ្នាំ​របស់ខ្លួន នៅ​សាខា​ហាង Pedro ខេត្តសៀមរាប​។ ក្នុង​ពិធី​នេះដែរ ក៏មាន​ការលក់​បញ្ចុះតម្លៃ​20% ដល់​អតិថិជន​ដែល​បាន​ចូល​ទិញ និង​ជា​ភ្ញៀវកិត្តិយស​ក្នុង​ពិធី​នោះដែរ​។​

ពិធី​នេះ​ត្រូវបាន​រៀបចំ​ធ្វើ​នៅ​ល្ងាច​ថ្ងៃទី​៣១ ខែមីនា នៅ​ហាង Pedro ផ្លូវ​ស៊ី​វុត្ថា ខេត្តសៀមរាប​។ អតិថិជន មានការ​ចាប់អារម្មណ៍​ច្រើន​ចំពោះ​ផលិតផល​ម៉ាក​យីហោ Pedro ដោយសារ​ជឿជាក់​ចំពោះ​គុណភាព និង​តម្លៃ​។​

​ក្នុង​ពិធី​នោះដែរ គេ​ឃើញ​វត្តមាន​ភ្ញៀវ​កិ​ត្ដិ​យល​ជាច្រើន​ចូលរួម រួមមាន​តារា​សម្ដែង​កំពុង​ល្បី​នៅ​កម្ពុជា កញ្ញា ស៊ិន យូ​ប៊ី​ន លោក ហា វៃ​ហាំង និង លោក Welles Tan សិល្បៈករ​កាត់​រូប​តាម​ក្រដាស​ដ៏​ល្បី​របស់​ប្រទេស​សិង្ហ​បុរី​ផងដែរ​៕

































(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com