ថៃ​អនុញ្ញាត​ឲ្យ​អ្នកទោស​មើល​រឿង​ភាគ «​បុព្វេសន្និវាស​» ព្រោះ​វា​ផ្តល់​ការអប់រំ​ច្រើន​
សិល្បៈអន្តរជាតិ
អន្តរជាតិ
ថៃ​អនុញ្ញាត​ឲ្យ​អ្នកទោស​មើល​រឿង​ភាគ «​បុព្វេសន្និវាស​» ព្រោះ​វា​ផ្តល់​ការអប់រំ​ច្រើន​
04, Apr 2018 , 10:19 pm        
រូបភាព
ដោយ: ធីតា
​រឿង​ភាគ​ទូរទស្សន៍​ថៃ​ដ៏​មាន​ប្រជាប្រិយ​បំផុត «​បុព្វេសន្និវាស​» (Love Destiny) ដោយ​លោកនាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ ចាន់​អូ​ចា សរសើរ​មិន​ដាច់​ពី​មាត់ រហូតដល់​ហៅ​តារា​សម្តែង​ទាំងអស់​ទៅ​ជួប​ថែម​ទៀតផង​។ បន្ថែម​ពីនេះ ប្រធាន​ពន្ធនាគារ​នៅ​ក្រុង​បាងកក បានអនុញ្ញាត​ឲ្យ​អ្នកទោស​ទាំងអស់​មានឱកាស​ទស្សនា​រឿង​ភាគ​ដែល​តាក់តែង​ពី​ប្រវត្តិសាស្ត្រ​មួយ​នេះ​។​



អត្ថបទទាក់ទង


«​អ្នកទោស​ខ្លះ មិន​ទទួលបាន​ការអប់រំ ប៉ុន្តែ​ពួកគេ​អាច​រៀនសូត្រ​ពី​ប្រវត្តិសាស្ត្រ​របស់​ប្រទេសជាតិ​។ ហេតុដូច្នេះ​ហើយ​បាន​ជាង​យើង​ផ្តល់​ការអនុញ្ញាត​ឲ្យ​ពួកគេ​ទស្សនា​រឿងនេះ​រហូតដល់​ម៉ោង​៩​យប់​»​។ នេះ​បើតាម​បញ្ជាក់​របស់លោក Krit Krasaethip ប្រធាន​ពន្ធនាគារ Bangkok Remand Prison ។​

​យោងតាម The Nations លោក Krit បាន​អះអាងថា រឿង «​បុព្វេ​សន្និវាស​» ដែល​រៀបរាប់​ពី​ដំណើរ​ផ្សងព្រេង​របស់​នារី​បុរាណ​វិទូ​ម្នាក់ ដែល​បាន​ជួប​គ្រោះថ្នាក់​រថយន្ត ហើយ​ព្រលឹង​របស់​នាង បាន​ចូលទៅក្នុង​ខ្លួន​នារី​ម្នាក់ទៀត ឈ្មោះ កា​រ៉ា​កេ​ត (Karakket) ក្នុង​សម័យកាល​អាយុ​ធ្យា ក្រោម​រាជ​ស្តេច Narai ពី​ឆ្នាំ​១៦៣២ ដល់​ឆ្នាំ​១៦៨៨ នោះ មិនមាន​ខ្លឹមសារ​អវិជ្ជមាន​ឡើយ​។​



​លោក​បាន​គូសបញ្ជាក់ថា រឿងនេះ លើកទឹកចិត្ត​ឲ្យ​ពលរដ្ឋ​ស្រឡាញ់​ប្រពៃណី​វប្បធម៌ និង​លើកតម្កើង​សម័យកាល​ដ៏​រុងរឿង​របស់ខ្លួន ហើយ​វា​នឹង​ផ្តល់​ប្រយោជន៍​ច្រើន​ដល់​អ្នកទោស​ក្នុងការ​ពិចារណា​។ លោក​បាន​ប្រៀបធៀប​ថា ទស្សនា​រឿង​ប្រវត្តិសាស្ត្រ ប្រសើរ​ជាង​ទស្សនា​បាល់ទាត់ ដែល​ជំរុញ​ឲ្យ​មាន​ការចាក់​ភ្នាល់​នៅក្នុង​ពន្ធនាគារ​។​

​លោក ប្រា​យុទ្ធ ចាន់​អូ​ចា បាន​សរសើរ​មិន​ដាច់​ពី​មាត់​ចំពោះ​រឿងនេះ ដែលជា​ផ្នែក​មួយ​នៃ​ការទាក់ទាញ​ទេសចរណ៍​ទៅកាន់​តំបន់​នៃ​អតីតសម័យ​កាល​អាយុ​ធ្យា​។ លោក​បានស្នើ​ទៅ​ក្រសួង​វប្បធម៌ ផ្តល់​ការគាំទ្រ​គ្រប់បែបយ៉ាង​ចំពោះ​រឿងនេះ​។​



​ជាមួយគ្នានេះ​ផងដែរ លោក ប្រា​យុទ្ធ បានរៀបចំ​ពិធី​ជួបជុំ​មួយ​ជាមួយ​តារា​សម្តែង​ទាំងអស់​នៅក្នុង​រឿង «​បុព្វ​សន្និវាស​» ដោយ​ស្លៀក​សម្លៀកបំពាក់​តាម​សម័យកាល​អាយុ​ធ្យា​។ ទាក់ទង​នឹង​សម្លៀកបំពាក់​ប្រពៃណី​នៅក្នុង​រឿង លោកនាយក​រដ្ឋមន្ត្រី​ថៃ បាន​លើកទឹកចិត្ត​ថា​៖ «​ខ្ញុំ​ចង់ឃើញ​ទិដ្ឋភាព​បែបនេះ នា​ពិធី​សំខាន់ៗ​របស់​ជាតិ ក៏ដូចជា​នៅ​តំបន់​ទេសចរណ៍​នានា​។ យើង​គួរតែ​រួមគ្នា​អភិរក្ស​ប្រពៃណី​ថៃ  តាមរយៈ​ការ​ស្លៀកពាក់​ប្រពៃណី ដើម្បី​ជា​គំរូ​ដល់​យុវជន​ជំនាន់​ក្រោយ​»៕


Tag:
 ភាពយន្ត​
  អាយុ​ធ្យា​
© រក្សាសិទ្ធិដោយ thmeythmey.com
Array ( [0] => 63413 [1] => 25,10 [2] => ថៃ​អនុញ្ញាត​ឲ្យ​អ្នកទោស​មើល​រឿង​ភាគ «​បុព្វេសន្និវាស​» ព្រោះ​វា​ផ្តល់​ការអប់រំ​ច្រើន​ [3] => content [4] => [5] => ភាពយន្ត​, អាយុ​ធ្យា​ [6] => 54 [7] => 0 [8] => )