ជាតិ
សង្រ្កាន្តឆ្នាំថ្មី
ល្បែងទាញព្រ័ត្រ បង្ហាញពីសាមគ្គីភាព
× ល្បែងទាញព្រ័ត្រ ជាប្រភេទល្បែងមួយបែប ដែលយុវជនខ្មែទាំងបុរស ទាំងស្ដ្រី តែងលេងកំសាន្ដសប្បាយ ។ល្បែងទាញព្រ័ត្រ គេលេងដោយប្រើកម្លាំងកាយ ហើយគេលេងតែ ក្នុងរដូវចូលឆ្នាំខ្មែរ ប៉ុណ្ណោះ។ ល្បែងនេះ បង្ហាញការរួបរួមគ្នាជាធ្លុងមួយ ដើម្បីយកឈ្នះគូបដិបក្ខ។
សមាសភាពនៃអ្នកចូលរួមលេងល្បែងទាញព្រ័ត្រ ចែកចេញជា២ក្រុម។ មុនដំបូងគេជ្រើសរើសបុរសម្នាក់ និងស្រី្តម្នាក់ ដែលមានមាឌធំមាំ ឲ្យធ្វើជាអ្នកឈរកាន់ចុងព្រ័ត្រ។ បុរសនិងស្ត្រីនោះ ត្រូវកាន់ ចុងម្ខាងម្នាក់ ហើយឲ្យប្រុសម្នាក់និងស្រីម្នាក់ទៀត ដែលមានមាឌធំ ឈរកណ្ដាលព្រ័ត្រ ត្រង់កន្លែងដែលពួកទាំងពីរឈរ សម្រាប់នាំពួកខ្លួនឲ្យខំទាញរៀងៗខ្លួន។ ចំណែកឯអ្នកដែលមានមាឌតូចៗ ស្គមៗ កម្លាំអខ្សោយៗ គេឲ្យឈរកណ្ដាល។
លុះរៀបចំរួចហើយ គេឲ្យមនុស្សប្រុសម្នាក់កាន់សំភោរ ឬគង ឬក៏រគាំងឈរត្រង់កណ្ដាលទីជិតអ្នកទាំងពីរដែលកាន់ខ្សែឈរប្រទល់មុខគ្នានោះ ផ្ដើមស្រែកឡើងព្រមគ្នាថា យក្សអរ(១) !.! ឮយ៉ាងខ្លាំងៗ ធ្វើសំឡេងវែងៗ រលាក់រលែកយ៉ាងគ្រលួច។ រីឯ អ្នកប្រុងទាញព្រ័ត្រទាំងប៉ុន្មាន ជួយស្រែកទទួលឡើងព្រមគ្នាថា ហ៊ោវ៉ឺយៗ ៣ដង ទើបនាំគ្នាទាញប្រុងយកជ័យជនះតែរៀងខ្លួន។
ពេលលេងម្ដងៗ អស់ថិរវេលាពី ៥-៦ នាទី ដល់ ១០នាទីឡើងទៅទើបឃើញឈ្នះ ឃើញចាញ់។ កាលដឹងថា ខាងណាឈ្នះខាងណាចាញ់ហើយ គេចាប់ផ្ដើមលេងសារជាថ្មី ម្តងទៀត ដរាបដល់ហត់រៀងៗខ្លួនទើបឈប់។
ដើម្បីទទួលបានជ័យជម្នះ ភាគីនីមួយៗ ត្រូវរួមកម្លាំងគ្នា ដោយឥតរាថយ។ ពួកគេត្រូវសាមគ្គឺគ្នា និងប្រើកម្លាំងរួមគ្នា ព្រមទាំងបញ្ចេញសមត្ថភាពឲ្យអស់ពីក្នុងខ្លួន ដើម្បីយកឈ្នះលើដៃគូប្រកួតរបស់ខ្លួន៕
សូមថ្លែងអំណរគុណដល់ក្រុមហ៊ុនដែលបានចូលរួមឧបត្ថម៖
១, ឥណទានគេហដ្ឋានរបស់ធនាគារ ស៊ីអាយអិមប៊ី ផ្តល់ជូនអត្រាការប្រាក់ 7.99% បន្ថែមជាមួយសេវាធានារ៉ាប់រងអាយុជីវិតរហូតដល់ 50,000 ដុល្លារអាមេរិក ដោយឥតគិតថ្លៃ។ សូមទំនាក់ទំនង 023 988 388 ។
២, រថយន្តប្រណីតម៉ាក Mercedes-Benz (មែសឺដេស-បិនស៍) ថ្មីៗឆ្នាំ២០១៨ កំពុងដាក់លក់នៅ ក្រុមហ៊ុន ស្តារ អូតូ (ខេមបូឌា) ខូអិលធីឌី ស្ថិតនៅមហាវិថីសម្តេច ហ៊ុន សែន ឬផ្លូវ៦០ម៉ែត្រ ភ្នំពេញ។ ទូរស័ព្ទផ្នែកលក់ 017 231 488 និងផ្នែកសេវាកម្ម ០11 726 988 ។
៣, ស្អាតដូចតារា ស្អាតបែបស៊ូណេ, ទូរស័ព្ទទំនាក់ទំនង៖ 017 800 150 / 098 5000 88 , ទីតាំងស្ថិតនៅផ្សារទំនើបសុវណ្ណា។
៤, រីករាយឆ្នាំថ្មី! បង្កើតបរិយាកាសដ៏រីករាយនៅក្នុងឆ្នាំថ្មីជាមួយ កូកា-កូឡា រសជាតិនៃអារម្មណ៍ស្រស់ស្រាយ។
Tag:
ចូលឆ្នាំ
ល្បែងប្រជាប្រិយ
ទាញព្រ័ត្រ
សង្ក្រាន្ត
© រក្សាសិទ្ធិដោយ thmeythmey.com