ជាតិ
សង្រ្កាន្តឆ្នាំថ្មី
ល្បែងចាប់កូនខ្លែង បង្ហាត់មនុស្សឲ្យចេះការពារខ្លួន និងគ្រួសារ
× ល្បែងចាប់កូនខ្លែង ជាល្បែងមួយ ដែលមនុស្សវ័យជំទង់ តែងនាំគ្នាលេង ក្នងរដូវចូលឆ្នាំ។ ល្បែងចាប់កូនខ្លែង មិនមែនសម្រាប់តែការចូលឆ្នាំនោះទេ តែក៏អាចលេងនៅពេលទំនេរ ពីការងារផងដែរ។ ការលេងល្បែងនេះ អាចបង្រៀនមនុស្សឲ្យប្រុងប្រយ័ត្នក្នុងការការពារខ្លួននិងក្រុមគ្រួសារ។
ពេលលេងល្បែងចាប់កូនខ្លែង គេតែងចាត់មនុស្សម្នាក់ដែលមានមាឌធំ ឲ្យធ្វើជាមេហ្វូង ហៅថា«មេមាន់» ហើយចាត់មនុស្សច្រើននាក់ ឲ្យធ្វើជាកូនមាន់។ បន្ទាប់មក គេជ្រើសរើសមនុស្សម្នាក់ទៀត ឲ្យធ្វើជាខ្លែង ចាំចាប់កូនមាន់។
មុននឹងលេង ពួកគេនាំគ្នាបង្កាត់ភ្លើងឲ្យបានជាភ្នក់១តូច។ អ្នកដែលធ្វើមេមាន់ ត្រូវបញ្ជាឲ្យកូនរបស់ខ្លួន តោងចង្កេះតៗគ្នារហូតដល់អស់ ដោយឈរជាជួររួចដើរ ។ ជាមួយគ្នានេះ មេមាន់ពោលពាក្យចំអកឡកឡឺយ ទៅខ្លែងថា៖«ចាប់កូនខ្លែងប្រលែងកូនអក ពពេចញ៉ែកញ៉ក កូនអញតែមួយ។ ជីកអន្លុងដាំត្រកួន ទន្សាយរត់ពួន ត្រកួនឡើងលាស់។ ទៀន១គូតាំងយូបាំងព្រះ លើកដៃសំពះ ដូនៗសុំភ្លើង»។
ចំណែកឯ អ្នកដែលធ្វើខ្លែង ឈរធ្វើព្រងើយ។ កាលបានឮមាន់និងកូនមាន់ស្រែកដូច្នេះ អ្នកដែលធ្វើជាខ្លែងក៏ដើរចូលទៅរកភ្នក់ភ្លើង ហើយនិយាយសុំភ្លើងថា «ដូនៗសុំភ្លើង!»។ ពេលនោះ មាន់ឆ្លើយថា «រលត់»។ បន្ទាប់មក ខ្លែងក៏បន្តទៀតថា : «សុំមួយអង្កត់»។
កាលបានលឺមេមាន់ពោលថា «ឲ្យកូនណាដែលកំបាក់កំបែក» ខ្លែងក៏តាំងដេញចាប់បេះយកកូន ណាដែលនៅក្រោយគេ។ រីឯ មេមាន់ខំការពារកូនរបស់ខ្លួន កុំឲ្យខ្លែងបេះយកបាន ហើយកូនមាន់ ក៏ខំប្រឹងតោងចង្កេះគ្នាយ៉ាងជាប់ រត់ពេនចុះពេនឡើង ខ្លាចខ្លែងចាប់បេះយកខ្លួនម្នាក់ៗបាន។ ជួនកាលខ្លែងបេះយកកូនមាន់បានម្តង១ៗ រហូតទាល់តែអស់ តែជួនកាលក៏បេះបានតែ១ ។
របៀបនៃការលេងល្បែងចាប់កូនខ្លែង បានបង្ហាញខ្លឹមសារនៃការដាស់មនុស្សគ្រប់រូប ឲ្យមានកលយុទ្ធនិងវិធីសាស្ត្រផ្សេងៗ ដើម្បីរក្សាការពារខ្លួន និងសមាជិកគ្រួសារ ព្រមទាំងញាតិមិត្តផងគ្នា នៅពេលមានអាសន្ន ឬគ្រោះមហន្តរាយណាមួយ៕
សូមថ្លែងអំណរគុណដល់ក្រុមហ៊ុនដែលបានចូលរួមឧបត្ថម៖
១, ឥណទានគេហដ្ឋានរបស់ធនាគារ ស៊ីអាយអិមប៊ី ផ្តល់ជូនអត្រាការប្រាក់ 7.99% បន្ថែមជាមួយសេវាធានារ៉ាប់រងអាយុជីវិតរហូតដល់ 50,000 ដុល្លារអាមេរិក ដោយឥតគិតថ្លៃ។ សូមទំនាក់ទំនង 023 988 388 ។
២, រថយន្តប្រណីតម៉ាក Mercedes-Benz (មែសឺដេស-បិនស៍) ថ្មីៗឆ្នាំ២០១៨ កំពុងដាក់លក់នៅ ក្រុមហ៊ុន ស្តារ អូតូ (ខេមបូឌា) ខូអិលធីឌី ស្ថិតនៅមហាវិថីសម្តេច ហ៊ុន សែន ឬផ្លូវ៦០ម៉ែត្រ ភ្នំពេញ។ ទូរស័ព្ទផ្នែកលក់ 017 231 488 និងផ្នែកសេវាកម្ម ០11 726 988 ។
៣, ស្អាតដូចតារា ស្អាតបែបស៊ូណេ, ទូរស័ព្ទទំនាក់ទំនង៖ 017 800 150 / 098 5000 88 , ទីតាំងស្ថិតនៅផ្សារទំនើបសុវណ្ណា។
៤, រីករាយឆ្នាំថ្មី! បង្កើតបរិយាកាសដ៏រីករាយនៅក្នុងឆ្នាំថ្មីជាមួយ កូកា-កូឡា រសជាតិនៃអារម្មណ៍ស្រស់ស្រាយ។
Tag:
ចូលឆ្នាំ
ល្បែងប្រជាប្រិយ
ចាប់កូនខ្លែង
© រក្សាសិទ្ធិដោយ thmeythmey.com