ជាតិ
សង្រ្កាន្តឆ្នាំថ្មី
ចូលឆ្នាំ៖ ស្នងការខេត្តសៀមរាបហាមលេងកាំភ្លើងបាញ់ទឹក និងជះទឹកនៅទីសាធារណៈ
× សៀមរាប៖ ស្នងការនគរបាលខេត្តសៀមរាប លោក ទិត្យ ណារ៉ុង បានបង្ហាញកង្វល់ផ្សេងៗទាក់ទងនឹងការលេងកាំភ្លើងទឹក និងជះទឹកនៅទីសាធារណ ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ។ ដូច្នេះដើម្បីបញ្ចៀសបញ្ហាគ្រោះថ្នាក់ផ្សេងៗ ស្នងការនគរបាលខេត្ត ដាក់ចេញបំរាមមិនឱ្យមានការលក់កាំភ្លើងបាញ់ទឹក និងហាមរាល់សកម្មភាពលេងទឹកនៅទីសាធារណៈ។
ថ្លែងប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទកាលពីថ្ងៃទី១១ ខែមេសា លោក ទិត្យ ណារ៉ុង បានលើកឡើងថា កម្លាំងរបស់លោកបានចុះហាមឃាត់មិនឱ្យមានការដាក់លក់កាំភ្លើងបាញ់ទឹកក្នុងអំឡុងពេលចូលឆ្នាំនេះរួចហើយ។ លោកពន្យល់ថា ការលេងទឹកនៅតាមផ្លូវសាធារណផ្តល់ផលប៉ះពាល់ដល់សន្ដិសុខសណ្ដាប់ធ្នាប់សាធារណជាច្រើន។ បញ្ហាទាំងនោះរួមមាន បង្កគ្រោះថ្នាក់ចរាចរណ៍ និងអំពើហិង្សាជាដើម។
«អ្នកជិះម៉ូតូ ឡាន គាត់គេចពីការបាញ់ទឹក អាចទៅប៉ះ ឬចូលឡាន និងម៉ូតូ បង្កជាគ្រោះថ្នាក់ចរាចរណ៍ ដោយសារការលេងគ្មានរបៀបសណ្ដាប់ធ្នាប់។ មួយទៀត ពេលគាត់បាញ់ទឹកអាចទៅប៉ះពលរដ្ឋដែលស្លៀកពាក់ស្អាតបាតចេញពីវត្ត អាចបង្កជាហិង្សាដាក់គ្នាក៏មាន»។ នេះជាការពន្យល់របស់លោក ទិត្យ ណារ៉ុង។
ដូចគ្នានេះដែរ នៅតំបន់ផាប់ស្ទ្រីត ការលេងកាំភ្លើងបាញ់ទឹក ប្រហែលជាមិនមានដូចគ្នា។ ការណ៍នេះក៏ដោយសារខេត្តមានមេរៀនកាលពីឆ្នាំទៅ ដែលស្ត្រីរងគ្រោះម្នាក់បានស្លាប់ដោយសារការឆក់ខ្សែភ្លើង អំឡុងពេលលេងបាញ់ទឹកក្នុងតំបន់នេះ។ លោក ទិត្យ ណារ៉ុង ថ្លែងថា ក្រុមការងាររបស់លោកបាននិងកំពុងត្រួតពិនិត្យប្រព័ន្ធខ្សែភ្លើង និងសន្ដិសុខក្នុងតំបន់ទីប្រជុំជនផាប់ស្ទ្រីត ធ្វើយ៉ាងណាបង្ការហានិភ័យផ្សេងៗជូនប្រជាពលរដ្ឋដែលចូលទៅកម្សាន្ត។
លោកស្នងការខេត្តសៀមរាប បានអំពាវនាវតាមរយៈសារព័ត៌មានថ្មីៗ សុំឱ្យប្រជាពលរដ្ឋយល់ និងចូលរួមទាំងអស់គ្នា ដើម្បីសុវត្ថិភាព សន្ដិសុខសណ្ដាប់ធ្នាប់ កុំឱ្យការសប្បាយក្លាយជាទុក្ខនៅពេលក្រោយ។ លោកបន្ថែមទៀតថា៖« សូមចូលរួមផ្សព្វផ្សាយ ឱ្យពួកគាត់យល់ និងចូលរួម ជាជាងការបង្ក្រាប។ យើងមិនចង់អ៉ីចឹងទេ។ សហភាពសហព័ន្ធយុវជនកម្ពុជា គេបានរៀបកន្លែងលេងទឹកនៅត្រពាំងសេះ មុខអង្គរវត្ត បើបងប្អូនណាចង់ទៅលេង អាចទៅលេងបាន យើងមិនហាមទេ»។
គួររម្លឹកថា ការដាក់តាំងលក់កាំភ្លើងបាញ់ទឹក គេសង្កេតឃើញចាប់ពីដើមខែ មីនាមក ដោយមានសកម្មភាពយ៉ាងផុសផុល។ អាជីវករបានសម្រុកទិញកាំភ្លើងទឹកពីដេប៉ូធំៗ ខ្លះនាំចូលពីថៃ និងបានដាក់លក់នៅតាមមុខហាង និងផ្ទះ ស្ទើរគ្រប់ផ្លូវសំខាន់ៗក្នុងក្រុងសៀមរាប ហើយមានអ្នកខ្លះក៏បានទិញ និងត្រៀមលេងរួចហើយដែរ៕
សូមថ្លែងអំណរគុណដល់ក្រុមហ៊ុនដែលបានចូលរួមឧបត្ថម៖
១, ឥណទានគេហដ្ឋានរបស់ធនាគារ ស៊ីអាយអិមប៊ី ផ្តល់ជូនអត្រាការប្រាក់ 7.99% បន្ថែមជាមួយសេវាធានារ៉ាប់រងអាយុជីវិតរហូតដល់ 50,000 ដុល្លារអាមេរិក ដោយឥតគិតថ្លៃ។ សូមទំនាក់ទំនង 023 988 388 ។
២, រថយន្តប្រណីតម៉ាក Mercedes-Benz (មែសឺដេស-បិនស៍) ថ្មីៗឆ្នាំ២០១៨ កំពុងដាក់លក់នៅ ក្រុមហ៊ុន ស្តារ អូតូ (ខេមបូឌា) ខូអិលធីឌី ស្ថិតនៅមហាវិថីសម្តេច ហ៊ុន សែន ឬផ្លូវ៦០ម៉ែត្រ ភ្នំពេញ។ ទូរស័ព្ទផ្នែកលក់ 017 231 488 និងផ្នែកសេវាកម្ម ០11 726 988 ។
៣, ស្អាតដូចតារា ស្អាតបែបស៊ូណេ, ទូរស័ព្ទទំនាក់ទំនង៖ 017 800 150 / 098 5000 88 , ទីតាំងស្ថិតនៅផ្សារទំនើបសុវណ្ណា។
៤, រីករាយឆ្នាំថ្មី! បង្កើតបរិយាកាសដ៏រីករាយនៅក្នុងឆ្នាំថ្មីជាមួយ កូកា-កូឡា រសជាតិនៃអារម្មណ៍ស្រស់ស្រាយ។
Tag:
លេងទឹក
ទិត្យ ណារ៉ុង
© រក្សាសិទ្ធិដោយ thmeythmey.com