ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
២៥ខេត្ត/រាជធានី
លោក ហ៊ុន ម៉ានី ប្រគល់ពានរង្វាន់ឆ្នើមដល់អតីតប្រធាន និងអនុប្រធានក្រុមប្រឹក្សាយុវជនអាស៊ី៥រូប
14, Apr 2018 ,
12:47 pm
រូបភាព
លោកស្រី Srisak Thaiarry ជនជាតិថៃ ធ្លាប់ជាអនុប្រធាន AYC ពីឆ្នាំ១៩៩១ ដល់១៩៩៣ ដែលសព្វថ្ងៃជាប្រធានគណៈកម្មការកិច្ចសហប្រតិបត្តិការយុវជនអាស៊ាន ហៅកាត់ថា CAYC
×
ដោយ:
អុីសា រ៉ហានី (Isa Rohany)
សៀមរាប៖ អតីតប្រធាន និងអនុប្រធានក្រុមប្រឹក្សាយុវជនអាស៊ីចំនួន ៥រូប បានទទួលពានរង្វាន់ឆ្នើម ក្រោយកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ និងមហាសន្និបាត ដែលរៀបចំធ្វើនៅខេត្តសៀមរាប។ កិច្ចប្រជុំនេះ ធ្វើឡើងជាលើកទីមួយ និងស្របពេលដែលលោក ហ៊ុន ម៉ានី ក្លាយជាប្រធានក្រុមប្រឹក្សាយុវជនអាស៊ីអាណត្តិទី៣។
ក្រុមប្រឹក្សាយុវជនអាស៊ី (AYC) បានរៀបចំពិធីចែកពានរង្វាន់ឆ្នើមដល់អតីតប្រធាន និងអនុប្រធានចំនួន៥រូប ដែលមានស្នាដៃ និងលះបង់ខ្ពស់ ក្នុងការបន្ដការដឹកនាំ និងប្រឹក្សាយោបល់ដល់ក្រុមប្រឹក្សាយុវជនអាស៊ី។
បុគ្គលទាំង៥រូបនោះរួមមាន ទី១លោក Mohamad Khir Toyo ជាអតីតប្រធានក្រុមប្រឹក្សាយុវជនអាស៊ី។ ទី២ លោក Maommar Muthar M. Al-eryani ធ្លាប់អនុប្រធានក្រុមប្រឹក្សាយុវជនអាស៊ីដល់ឆ្នាំ២០១៦។ ទី៣ ឌុកទ័រ Kwang Sun Cha ធ្លាប់ជាអនុប្រធាន ពីឆ្នាំ១៩៩៨ ដល់ ២០០៨។ ទី៤ លោកស្រី Srisak Thaiarry ធ្លាប់ជាអនុប្រធាន ពីឆ្នាំ១៩៩១ ដល់១៩៩៣ ដែលសព្វថ្ងៃលោកស្រីជាប្រធាននៃគណៈកម្មការកិច្ចសហប្រតិបត្តិការយុវជនអាស៊ាន ហៅកាត់ថា CAYC។ ទី៥ លោក Jackie Goh លោកជាបុគ្គលមួយរូប ដែលជាត្រូវបានគេស្គាល់ច្រើនក្នុងវិស័យអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី ហើយលោកក៏មានបទពិសោធន៍ជាច្រើន និងបណ្ដាញយុវជនដ៏ធំនៅតំបន់អាស៊ី។
ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក ហ៊ុន ម៉ានី ក្នុងសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃទី១៣ ខែមេសា នៅសណ្ឋាគារ សុខាសៀមរាប បានថ្លែងថា បុគ្គលឆ្នើមទាំង៥រូប គឺជាឥស្សរៈជនជាន់ខ្ពស់ ហើយបានលះបង់ពេលវេលាជាច្រើនក្នុងការដឹកនាំយុវជន ក៏ដូចជាក្រុមប្រឹក្សាយុវជនអាស៊ី។
ក្នុងពិធីនោះ លោក ហ៊ុន ម៉ានី បានបង្ហើបពីគម្រោងកម្មវិធី Light of Education។ លោក ហ៊ុន ម៉ានី ពន្យល់ថា គម្រោងនេះ គឺចង់បំពាក់អគ្គិសនី ដូចជាអំពូលភ្លើងនៅតាមដងផ្លូវ ឬថ្នាក់រៀន សម្រាប់កូនសិស្សបានសិក្សានៅពេលយប់ ទៅតាមបណ្តាប្រទេសជាសមាជិក។ យ៉ាងណា លោក ហ៊ុន ម៉ានី បញ្ជាក់ថា ថ្នាក់ដឹកនាំកំពុងពិភាក្សាបន្ថែម ហើយប្រទេស៣ មានកម្ពុជា ម៉ាឡេស៊ី និងសិង្ហបុរី នឹងចូលរួមសាកល្បងលើគម្រោងនេះមុនគេនៅចុងឆ្នាំ២០១៨ខាងមុខនេះ។
ក្រុមប្រឹក្សាយុវជនអាស៊ី គឺជាអង្គការក្រៅរដ្ឋាភិបាលកម្រិតតំបន់បម្រើឱ្យយុវជន ត្រូវបានបង្កើតឡើងនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ១៩៩២ ដើម្បីជំរុញសាមគ្គីភាព និងស្មារតីក្នុងលក្ខណៈជាគ្រួសារក្នុងមជ្ឈមណ្ឌលយុវជនវ័យក្មេងក្នុងអាស៊ី ព្រមទាំងដើម្បីពង្រឹងអង្គការយុវជនថ្នាក់ជាតិនីមួយៗក្នុងតំបន់។ សមាជិភាពនៃក្រុមប្រឹក្សាយុវជនអាស៊ី រួមមានអង្គការយុវជនថ្នាក់ជាតិនានាក្នុងអាស៊ី។ បច្ចុប្បន្ននេះ អង្គការយុវជនជាតិដែលជាសមាជិក គឺមាន២០ប្រទេស រួមមាន កម្ពុជា ប្រ៊ុយណេ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ បង់ក្លាដែស ចិន ហ្វីជី ឥណ្ឌា ជប៉ុន កូរ៉េ ម៉ាល់ឌីវ ម៉ុងហ្គោលី នេប៉ាល់ ប៉ាគីស្ថាន សាម័រ ស្រីលង្កា និងយេម៉េន។
នៅក្នុងកិច្ចប្រជុំឆ្នាំ២០១៦ មហាសន្និបាតក្រុមប្រឹក្សាយុវជនអាស៊ីបោះឆ្នោតជ្រើសរើសជាឯកច្ឆ័ន្ទដល់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឱ្យក្លាយជាប្រធានសម្រាប់អាណត្ដិទី៣ ពីឆ្នាំ២០១៦ ដល់២០១៩៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ក្រុមប្រឹក្សាយុវជនអាស៊ី
ហ៊ុន ម៉ានី
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
15 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
5 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
6 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម