ជាតិ
សង្រ្កាន្តឆ្នាំថ្មី
២៥ខេត្ត/រាជធានី
អ្នកកាសែត​អាស៊ាន​ចំនួន​៧​ប្រទេស​ មករាយការណ៍ពី​អង្គរ​សង្ក្រាន្ត​
14, Apr 2018 , 4:49 pm        
រូបភាព
សៀមរាប​៖​គណៈប្រតិភូ​អ្នកសារព័ត៌មាន​អាស៊ាន​ចំនួន ១៤​រូប មកពី​ប្រទេស​ចំនួន​៧ បានមក​ដល់​ខេត្តសៀមរាប​កាលពី រសៀល​ថ្ងៃទី​១៣ ខែមេសា​។ អ្នកសារព័ត៌មាន​ទាំងនោះ​មកដល់​ខេត្តសៀមរាប ដោយមាន​ការអញ្ជើញ​ពី​គណៈកម្មការ វប្បធម៌ និង​ព័ត៌មាន​អាស៊ាន​កម្ពុជា ដើម្បី​ឲ្យ​ពួកគេ​មានលទ្ធភាព​ស្វែងយល់​ពី​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ក៏ដូចជា​ស្វែងយល់​ពី​វប្បធម៌ និង​អរិយធម៌​នានា​របស់​កម្ពុជា​។​



​ក្នុង​ពិធី​ស្វាគមន៍​កម្មវិធី​ទស្សនៈកិច្ច​អ្នកសារព័ត៌មាន​អាស៊ាន​នៅ​ព្រឹក​ថ្ងៃទី​១៤ ខែមេសា ដែល​ធ្វើឡើង​នៅ​សណ្ឋាគារ រី​ជិន​ស៉ី មានមតិ​ស្វាគមន៍​មួយចំនួន​ពី​តំណាង​ក្រសួង​ព័ត៌មាន ក៏ដូចជា​ក្រុមការងារ​នៃ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​។​

​លោក ហាស់ សំអាត អគ្គនាយករង​ទទួលបន្ទុក​កិច្ចការ​អាស៊ាន​នៃ​ក្រសួង​ព័ត៌មាន បាន​ថ្លែងថា កម្មវិធី​ទស្សនៈ​អ្នកសារព័ត៌មាន អាស៊ាន​នេះ ធ្វើឡើង​ក្នុង​បំណង​ដើម្បី​ផ្សព្វផ្សាយ​ពី​វប្បធម៌ អរិយធម៌​ខ្មែរ និង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​។ លោក​បន្ថែមថា អ្នកសារព័ត៌មាន​ទាំង​៧​ប្រទេស នឹង​ប្រើពេល​ពេញ​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៤ ដល់​១៦ ដោយ​ទស្សនៈកិច្ច​ទៅតាម​ប្រាសាទ​សំខាន់ៗ និង​ចូលរួម​កម្មវិធី​ផ្សេងៗ​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​។​



​ក្នុងនាម​ជា​ប្រធាន​គណៈកម្មការ​វប្បធម៌ និង​ព័ត៌មាន​អាស៊ាន​កម្ពុជា​ផង​នោះ លោក ហាស់ សំអាត ជឿជាក់ថា អ្នកសារព័ត៌មាន ទាំងអស់ នឹង​ពាំ​នាំនូវ​ព័ត៌មាន​ល្អៗ​ពី​កម្ពុជា ដើម្បី​ផ្សព្វផ្សាយ​ដល់​ពិភពលោក​ឲ្យ​បានដឹង​ពី​កម្ពុជា​៕



​សូម​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន​ដែល​បាន​ចូលរួម​ឧបត្ថម​៖

១,​ ឥណទាន​គេហដ្ឋាន​របស់​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ផ្តល់ជូន​អត្រា​ការប្រាក់ 7.99% បន្ថែម​ជាមួយ​សេវា​ធានារ៉ាប់រង​អាយុជីវិត​រហូតដល់ 50,000 ដុល្លារ​អាមេរិក ដោយ​ឥតគិតថ្លៃ​។ សូម​ទំនាក់ទំនង 023 988 388 ។​

២, រថយន្ត​ប្រណីត​ម៉ាក Mercedes-Benz (​មែ​សឺ​ដេ​ស​-​បិ​នស៍​) ថ្មីៗ​ឆ្នាំ​២០១៨ កំពុង​ដាក់លក់​នៅ ក្រុមហ៊ុន ស្តារ អូ​តូ (​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី ស្ថិតនៅ​មហាវិថី​សម្តេច ហ៊ុន សែន ឬ​ផ្លូវ​៦០​ម៉ែត្រ ភ្នំពេញ​។ ទូរស័ព្ទ​ផ្នែក​លក់ 017 231 488 និង​ផ្នែក​សេវាកម្ម ០11 726 988 ។​

៣, ស្អាត​ដូច​តារា ស្អាត​បែប​ស៊ូ​ណេ​, ទូរស័ព្ទ​ទំនាក់ទំនង​៖ 017 800 150 / 098 5000 88 , ទីតាំង​ស្ថិតនៅ​ផ្សារ​ទំនើប​សុ​វណ្ណា​។​

៤,​ រីករាយ​ឆ្នាំ​ថ្មី​! បង្កើត​បរិយាកាស​ដ៏​រីករាយ​នៅក្នុង​ឆ្នាំ​ថ្មី​ជាមួយ កូ​កា​-​កូ​ឡា រសជាតិ​នៃ​អារម្មណ៍​ស្រស់ស្រាយ​។​

© រក្សាសិទ្ធិដោយ thmeythmey.com