ពីនេះ ពីនោះ
សង្រ្កាន្តឆ្នាំថ្មី
សិល្បះ
ល្បែង​គោះត្រឡោក ច្រើន​លេង​នៅពេល​លើក​ជំនូន​-​ស៊ី​ស្លា ក្នុង​មង្គលការ​
15, Apr 2018 , 8:59 am        
រូបភាព
ដោយ: ថ្មីៗ
​គោះត្រឡោក ជា​ល្បែង​មួយ​ក្នុងចំណោម​ល្បែង​កម្សាន្ត​ប្រជាប្រិយ​ខ្មែរ​ជាច្រើន​។  ល្បែង​នេះ​គេ​លេង​ក្នុង​ពេលណា​ក៏បាន ប៉ុន្តែ​គេ​ច្រើនតែ​លេង​នៅពេល​លើក​ជំនូន​-​ស៊ី​ស្លា ក្នុង​ពី​ធី​មង្គល​ការកូន  ពោល​នៅពេល​ហែ​កូន​ក​ម្លោះ ទៅជូន​ជំនូន​ចូល​រោងការ​ខាង​ស្រី​។ ក្នុងពេលនោះ គេ​តែង​រក​បុរស​ជំទង់ៗ ក​ម្លោះៗ ឬ​បុរស​ចំណាស់ៗ ជា​អ្នក​គោះត្រឡោក លេង​កម្សាន្ត សម្រាប់​ផ្តល់​ភាព​រីករាយ  ជូន​អ្នកទស្សនា​។ បន្ថែម​ពីនេះ ល្បែង​នេះ​អាច ឲ្យ​អ្នកលេង​កើត​សាច់ដុំ និង​ធ្វើ​ឲ្យ​ដៃ​រហ័សរហួន​ផងដែរ​។​



​ល្បែង​កម្សាន្ត​ប្រភេទ​នេះ គឺ​ត្រូវការ​តែ​មនុស្ស​ម្នាក់​ជា​អ្នកលេង រួម​ជាមួយនឹង​ត្រឡោក​ល្អៗ​ពីរ​ប៉ុនគ្នា ធ្វើជា​ឧបករណ៍ ដោយ​ដៃ​ម្ខាង​កាន់​១ និង​ដៃ​ម្ខាង​ទៀត​កាន់​១ យកមក​ប្រជល់​គ្នា តាម​៧​ចង្វាក់ គឺ​ចង្វាក់​ទី​១ គោះ​លើ​ក្បាល ទី​២ គោះ​ខាងមុខ ទី​៣ គោះ​ខាងក្រោម​ឃ្លៀក​ស្តាំ ទី​៤ គោះ​ខាងក្រោម​ឃ្លៀក​ឆ្វេង ទី​៥ គោះ​ខាងក្រោម​ជើង​ស្តាំ ទី​៦ គោះ​ខាងក្រោម​ជើងឆ្វេង និង​ចង្វាក់​ទី​៧ គោះ​ខាង​ក្រោយខ្នង​។ លុះ​គោះ គ្រប់​ចំនួន​ហើយ គេ​ចាប់​ផ្តើ​គោះ​សារជាថ្មី​ម្តងទៀត​តាម​លំដាប់​។

​ល្បែង​នេះ គេ​អាច​គោះ​បែប​អង្គុយ​ក៏បាន និង​បែប​ឈរ​ក៏បាន​។ តែ​ជាទូទៅ គេ​គោះ​បែប​ឈរ គោះ​បណ្តើរ ដើរ​បណ្តើរ និង​ច្រៀង​បណ្តើរ ទៅតាម​ទំនុក​បទ​ដែល​គេ​ចេះ​។ ពេល​ហែ​កូន      ក​ម្លោះ​ទៅជូន​ជំនូន​ចូល​រោងការ ឬ​កូនក្រមុំ​ចុះ​ផ្ទះ​ចូល​រោង​ខាង​ប្រុស អ្នក​គោះត្រឡោក​គេ​គោះ ឈរ​រាំ ធ្វើជា​ស្ទាក់​មុខ​កូន​ក​ម្លោះ មិន​ឲ្យ​ឡើងទៅ​លើផ្ទះ​ខាង​ស្រី ឬ​កូនក្រមុំ មិន​ឲ្យ​ចូល​រោង​ខាង​ប្រុស​។ លុះដល់​ឪពុក ម្តាយ​ទ្វេភាគី អាណិត​កុំ​ឲ្យ​កូន​ឈរ​យូរពេក ខ្លាច​ហត់នឿយ ឬក៏​អៀនខ្មាស​គេ ម្នាក់​ក្នុងចំណោម​ឪពុកម្តាយ​សងខាង បាន​យក​ស្រា និង​សាច់​ក្លែម ឬ​ប្រាក់​ជាដើម យកមក​សូក​អ្នក​គោះត្រឡោក​នោះ​។ អ្នក​គោះត្រឡោក សុខចិត្ត​ព្រម​បើកផ្លូវ​ឲ្យ​ទៅ ទើប​អាច​ចូលទៅ​បាន​៕

​ដកស្រង់​ចេញពី​សៀវភៅ​៖ «​ល្បែង​ប្រជាប្រិយ​ខ្មែរ​» ដែល​រៀបរៀង​ដោយ​៖ លោក ចាប ពិន អ្នកស្រី ពេ​ជ្យ សល់​, លោក លី ធា​ម​តេង និង ស្តើង ឆូ​រ នៃ​ក្រុម​ជំនុំ​ទំនៀមទម្លាប់​ខ្មែរ​(​ឆ្នាំ​១៩៦៤)

​សូម​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន​ដែល​បាន​ចូលរួម​ឧបត្ថម​៖

១,​ ឥណទាន​គេហដ្ឋាន​របស់​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ផ្តល់ជូន​អត្រា​ការប្រាក់ 7.99% បន្ថែម​ជាមួយ​សេវា​ធានារ៉ាប់រង​អាយុជីវិត​រហូតដល់ 50,000 ដុល្លារ​អាមេរិក ដោយ​ឥតគិតថ្លៃ​។ សូម​ទំនាក់ទំនង 023 988 388 ។​

២, រថយន្ត​ប្រណីត​ម៉ាក Mercedes-Benz (​មែ​សឺ​ដេ​ស​-​បិ​នស៍​) ថ្មីៗ​ឆ្នាំ​២០១៨ កំពុង​ដាក់លក់​នៅ ក្រុមហ៊ុន ស្តារ អូ​តូ (​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី ស្ថិតនៅ​មហាវិថី​សម្តេច ហ៊ុន សែន ឬ​ផ្លូវ​៦០​ម៉ែត្រ ភ្នំពេញ​។ ទូរស័ព្ទ​ផ្នែក​លក់ 017 231 488 និង​ផ្នែក​សេវាកម្ម ០11 726 988 ។​

៣, ស្អាត​ដូច​តារា ស្អាត​បែប​ស៊ូ​ណេ​, ទូរស័ព្ទ​ទំនាក់ទំនង​៖ 017 800 150 / 098 5000 88 , ទីតាំង​ស្ថិតនៅ​ផ្សារ​ទំនើប​សុ​វណ្ណា​។​

៤,​ រីករាយ​ឆ្នាំ​ថ្មី​! បង្កើត​បរិយាកាស​ដ៏​រីករាយ​នៅក្នុង​ឆ្នាំ​ថ្មី​ជាមួយ កូ​កា​-​កូ​ឡា រសជាតិ​នៃ​អារម្មណ៍​ស្រស់ស្រាយ​។​


© រក្សាសិទ្ធិដោយ thmeythmey.com