ជាតិ
សង្រ្កាន្តឆ្នាំថ្មី
សេដ្ឋកិច្ច
«​សង្ក្រាន្ត​បាត់ដំបង​» ​លើកដំបូង មាន​មនុស្ស​ចូលរួម​ជាង ៧០​ម៉ឺន​នាក់​
17, Apr 2018 , 12:30 pm        
រូបភាព
ដោយ: ថ្មីៗ
​បាត់ដំបង​៖ ព្រឹត្តិការណ៍ «​សង្ក្រាន្ត​បាត់ដំបង​» នឹង​បន្ត​រៀបចំ​នៅ​ឆ្នាំក្រោយ​ទៀត បន្ទាប់ពី​ជោគជ័យ​ក្នុង​ឆ្នាំ​២០១៨​នេះ​។ «​សង្ក្រាន្ត​បាត់ដំបង​» ដែល​រៀប​តែ​លើកដំបូង បានទទួល​ភ្ញៀវទេសច​រ​ទៅ​កម្សាន្ត​ជាង ៧០​ម៉ឺន​នាក់ ក្នុង​រយៈពេល​៣​ថ្ងៃ នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ​។


 
​កញ្ញា រស់ ពៅ​ធីតា អនុប្រធាន​សហភាព​ស​ហ​ព័ន្ធ​យុវជន​កម្ពុជា​ខេត្តបាត់ដំបង បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ​ថា ព្រឹត្តិការណ៍ «​សង្ក្រាន្ត​បាត់ដំបង​» រយៈពេល​៣​ថ្ងៃនេះ មាន​មនុស្ស​ចូលរួម​កម្សាន្ត​ជាង ៧០​ម៉ឺន​នាក់ ​។ អនុប្រធាន​ស​.​ស​.​យ​.​ក ខេត្តបាត់ដំបង​រូបនេះ ចាត់ទុកព្រឹត្តិការណ៍នេះ​ជា​ជោគជ័យ​របស់​ខេត្តបាត់ដំបង ដែលបង្កភាពសប្បាយរីករាយដល់​ប្រជាពលរដ្ឋ​មក​កម្សាន្ត​យ៉ាងច្រើន​កុះករ​។​ ជាពិសេស​នៅ​តំបន់​ត្រជាក់ចិត្ត ដែលពលរដ្ឋ​បានមក​កម្សាន្ត​ជាមួយ​ការបាញ់ទឹក ចាប់ពី​ម៉ោង ២​ដល់​ម៉ោង ៦​ល្ងាច​។​
 
​ចំពោះ​បញ្ហា​សន្តិសុខ​វិញ អនុប្រធាន​ស​.​ស​.​យ​.​ក ខេត្តបាត់ដំបង​រូបនេះ អះអាងថា រៀបចំ​សណ្ដាប់ធ្នាប់​បានល្អ និង​ផ្ដល់សុវត្តិភាពជូនពលរដ្ឋ ដោយមិនមាន​អ្វី​ជា​បញ្ហា​ប្រឈម​នោះទេ​។ អនុប្រធាន​ស​.​ស​.​យ​.​ក ខេត្តបាត់ដំបង​រូបនេះ ក៏បាន​ថ្លែងអំណរគុណ​ដល់​ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ដែល​សហការ​រៀបចំការ​កម្សាន្ត​ក្នុង​ព្រឹត្តិការណ៍​នេះ​។ 
 
​សូមបញ្ជាក់ថា «​សង្ក្រាន្ត​បាត់ដំបង​» រៀបចំ​ដោយ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តបាត់ដំបង សហការ​ជាមួយ​រដ្ឋបាល​ខេត្តបាត់ដំបង ដែល​ប្រារព្ធ​នៅ​ទីតាំង​ចំនួន ៣ រួមមាន បរិវេណ​លោកតា​ដំបង​ក្រ​ញ៉ូ​ង​, វិទ្យាល័យ​នេ​ត​យ៉ង និង គរុកោសល្យ​ខេត្ត​៕

​​សូម​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន​ដែល​បាន​ចូលរួម​ឧបត្ថម​៖

១,​ ឥណទាន​គេហដ្ឋាន​របស់​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ផ្តល់ជូន​អត្រា​ការប្រាក់ 7.99% បន្ថែម​ជាមួយ​សេវា​ធានារ៉ាប់រង​អាយុជីវិត​រហូតដល់ 50,000 ដុល្លារ​អាមេរិក ដោយ​ឥតគិតថ្លៃ​។ សូម​ទំនាក់ទំនង 023 988 388 ។​

២, រថយន្ត​ប្រណីត​ម៉ាក Mercedes-Benz (​មែ​សឺ​ដេ​ស​-​បិ​នស៍​) ថ្មីៗ​ឆ្នាំ​២០១៨ កំពុង​ដាក់លក់​នៅ ក្រុមហ៊ុន ស្តារ អូ​តូ (​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី ស្ថិតនៅ​មហាវិថី​សម្តេច ហ៊ុន សែន ឬ​ផ្លូវ​៦០​ម៉ែត្រ ភ្នំពេញ​។ ទូរស័ព្ទ​ផ្នែក​លក់ 017 231 488 និង​ផ្នែក​សេវាកម្ម ០11 726 988 ។​

៣, ស្អាត​ដូច​តារា ស្អាត​បែប​ស៊ូ​ណេ​, ទូរស័ព្ទ​ទំនាក់ទំនង​៖ 017 800 150 / 098 5000 88 , ទីតាំង​ស្ថិតនៅ​ផ្សារ​ទំនើប​សុ​វណ្ណា​។​

៤,​ រីករាយ​ឆ្នាំ​ថ្មី​! បង្កើត​បរិយាកាស​ដ៏​រីករាយ​នៅក្នុង​ឆ្នាំ​ថ្មី​ជាមួយ កូ​កា​-​កូ​ឡា រសជាតិ​នៃ​អារម្មណ៍​ស្រស់ស្រាយ​។​

Tag:
 សង្ក្រាន្ត​
  បាត់ដំបង​
  ចូលឆ្នាំ​
© រក្សាសិទ្ធិដោយ thmeythmey.com