ជាតិ
សង្រ្កាន្តឆ្នាំថ្មី
សេដ្ឋកិច្ច
ភ្ញៀវទេសចរជាង ១០ម៉ឺននាក់ ទៅកម្សាន្តក្នុងព្រឹត្តិការណ៍ «កំពង់ស្ពឺសង្ក្រាន្ត» នៅថ្ងៃចូលឆ្នាំ រូបពីលោក សរ សុពុត្រា អភិបាលរងខេត្តកំពង់ស្ពឺ
× កំពង់ស្ពឺ៖ រយៈពេល ៣ថ្ងៃ នៃព្រឹត្តិការណ៍ «កំពង់ស្ពឺសង្ក្រាន្ត» ដែលរៀបចំនៅសួនច្បារសម្ដេច ជួន ណាត ក្នុងក្រុងច្បារមន មានភ្ញៀវទេសចរទៅលេងកម្សាន្តចំនួន ១០ម៉ឺននាក់ ដែលកើនឡើងជាងបណ្ដាឆ្នាំមុនៗ ។
លោក សរ សុពុត្រា អភិបាលរងខេត្តកំពង់ស្ពឺ និងជាប្រធានស.ស.យ.ក ខេត្តកំពង់ស្ពឺ បានប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទថា ព្រឹត្តិការណ៍ «កំពង់ស្ពឺសង្ក្រាន្ត» មានភ្ញៀវទេសមកកម្សាន្តចំនួន ១០៩,000នាក់។ បើតាមលោក សរ សុពុត្រា «កំពង់ស្ពឺសង្ក្រាន្ត» មានការគាំទ្រពីប្រជាពលរដ្ឋជាច្រើន ដែលព្រឹត្តិការណ៍នេះ មានកម្មវិធីកម្សាន្តសប្បាយប្លែកៗ មិនធ្លាប់មានពីមុនមក។
អភិបាលរងខេត្តកំពង់ស្ពឺ និងជាប្រធានស.ស.យ.ក ខេត្តកំពង់ស្ពឺរូបនេះ អះអាងថា ព្រឹត្តិការណ៍នេះ នឹងបន្តរៀបចំនៅឆ្នាំក្រោយទៀត ដើម្បីនាំភាពសប្បាយរីករាយជូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺ ។ក្នុងព្រឹត្តិការណ៍ «កំពង់សង្ក្រាន្ត» ឆ្នាំ២០១៨ មានចែកជូននូវទឹកសុទ្ធនិងផ្លែឈើ ដល់ប្រជាពលរដ្ឋដែលចូលរួមកម្សាន្តផងដែរ។
លោក សរ សុពុត្រា បញ្ជាក់ថា បញ្ហាសន្តិសុខ សុវត្ថិភាព គឺល្អ ១០០ភាគរយ មិនមានជាបញ្ហាចោទនោះទេ។ សូមបញ្ជាក់ថា «កំពង់ស្ពឺសង្ក្រាន្ត» ឆ្នាំ២០១៨នេះ ជាព្រឹត្តិការណ៍លើកទី៣ហើយ ដោយក្នុងឆ្នាំនេះ កំពង់ស្ពឺសង្ក្រាន្តមានតាំងបង្ហាញផ្លែត្នោតយក្ស ដែលមានកម្ពស់ ២ម៉ែត្រកន្លះផងដែរ៕
សូមថ្លែងអំណរគុណដល់ក្រុមហ៊ុនដែលបានចូលរួមឧបត្ថម៖
១, ឥណទានគេហដ្ឋានរបស់ធនាគារ ស៊ីអាយអិមប៊ី ផ្តល់ជូនអត្រាការប្រាក់ 7.99% បន្ថែមជាមួយសេវាធានារ៉ាប់រងអាយុជីវិតរហូតដល់ 50,000 ដុល្លារអាមេរិក ដោយឥតគិតថ្លៃ។ សូមទំនាក់ទំនង 023 988 388 ។
២, រថយន្តប្រណីតម៉ាក Mercedes-Benz (មែសឺដេស-បិនស៍) ថ្មីៗឆ្នាំ២០១៨ កំពុងដាក់លក់នៅ ក្រុមហ៊ុន ស្តារ អូតូ (ខេមបូឌា) ខូអិលធីឌី ស្ថិតនៅមហាវិថីសម្តេច ហ៊ុន សែន ឬផ្លូវ៦០ម៉ែត្រ ភ្នំពេញ។ ទូរស័ព្ទផ្នែកលក់ 017 231 488 និងផ្នែកសេវាកម្ម ០11 726 988 ។
៣, ស្អាតដូចតារា ស្អាតបែបស៊ូណេ, ទូរស័ព្ទទំនាក់ទំនង៖ 017 800 150 / 098 5000 88 , ទីតាំងស្ថិតនៅផ្សារទំនើបសុវណ្ណា។
៤, រីករាយឆ្នាំថ្មី! បង្កើតបរិយាកាសដ៏រីករាយនៅក្នុងឆ្នាំថ្មីជាមួយ កូកា-កូឡា រសជាតិនៃអារម្មណ៍ស្រស់ស្រាយ។
Tag:
សង្ក្រាន្ត
កំពង់ស្ពឺសង្ក្រាន្ត
ចូលឆ្នាំ
© រក្សាសិទ្ធិដោយ thmeythmey.com