ជាតិ
សង្រ្កាន្តឆ្នាំថ្មី
២៥ខេត្ត/រាជធានី
«សង្ក្រាន្តកោះកុង» ទទួលបានភ្ញៀវទេសចរជាង៣ម៉ឺននាក់ ក្នុងរយៈពេល៣ថ្ងៃ រូបពីរដ្ឋបាលខេត្តកោះកុង
× កោះកុង៖ រយៈពេល៣ថ្ងៃនៃពិធី«សង្ក្រានកោះកុង» ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរនេះ មានពលរដ្ឋខ្មែរ និងអន្តរជាតិ ជាង៣ម៉ឺននាក់ បាននាំគ្នាទៅលេងកម្សាន្តនៅខេត្តមួយនេះ។
ប្រធានមន្ទីទេសចរណ៍ខេត្តកោះកុង លោក ប៊ុន បៀវ បានឲ្យដឹងថា ចំនួនភ្ញៀវទេសចរសរុប ទៅលេងសង្ក្រាន្តកោះកុងនៅឆ្នាំនេះ មាន ៣៤,៨៤៣នាក់ ដែលក្នុងនោះភ្ញៀវទេសចរជាតិ ២៦,៤៣២នាក់ កើនឡើង១,៦២១នាក់ ស្មើនឹង៦,៥ ភាគរយ បើធៀបនឹងឆ្នាំ២០១៧ ។ ចំណែកភ្ញៀវទេសចរបរទេស ៨,៤១១នាក់ កើនឡើង២,៩០៩នាក់ ស្មើនឹង៥២,៨ភាគរយ បើធៀបនឹងឆ្នាំ២០១៧។
ព្រឹត្តិការណ៍សំខាន់ៗក្នុងរមណីយដ្ឋាន ដែលទាក់ទាញភ្ញៀវទេសចរមកកម្សាន្តនោះ គឺការលេងល្បែងប្រជាប្រិយភាព ដូចជា ចោលឈូង ទាញព្រ័ត លាក់កន្សែង ស្ដេចចង់ វាយក្អម ខ្លែងចាប់កូនមាន់ លោតបាវ រាំកម្សាន្តនៅតាមវត្តអារ៉ាម សហគមន៍ទេសចរណ៍ និងតាមផ្ទះប្រជាពលរដ្ឋ។ ក្រៅពីនេះក៏មានការរៀបចំរាំកម្សាន្តនៅសួនច្បារមុខសាលាខេត្ត ដែលរៀបចំដោយសាលាខេត្តកោះកុង និងអង្គភាពពាក់ព័ន្ធផងដែរ។ នេះបើតាមសេចក្តីជូនដំណឹង ដែលសារព័ត៌មានថ្មីៗ ទទួលបានពីប្រធានទេសចរណ៍ខេត្តកោះកុង។
រូបពីរដ្ឋបាលខេត្តកោះកុង
ងាកមកបញ្ហាសន្តិសុខវិញ ពុំមានបញ្ហាប្រឈមអ្វីកើតឡើងទេ ដោយសារមានការចូលរួមពីអាជ្ញាធរខេត្តកោះកុង ស្ថាប័នពាក់ព័ន្ធបានដាក់វេនប្រចាំការតាមគោលដៅទេសចរណ៍ និងតាមដងផ្លូវសាធារណរយៈពេលចូលឆ្នាំ៣ថ្ងៃនេះ។
ប្រធានមន្ទីទេសចរណ៍ខេត្តកោះកុង បានបញ្ជាក់ថា៖«ដោយមានសុវត្ថិភាព ហេដ្ឋារចនាសម្ព័ន្ធល្អ និងតំបន់ទេសចរណ៍ជាច្រើនកន្លែង ខេត្តកោះកុងបានទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ មកកម្សាន្តក្នុងខេត្តមានការកើនឡើងពី១៧ភាគរយទៅ៤៥ភាគរយ»។
រូបពីរដ្ឋបាលខេត្តកោះកុង
ប៉ុន្តែចំណុចខ្សោយរបស់អាជ្ញាធរខេត្តកោះកុងនោះ គឺការទប់ស្កាត់បញ្ហាដំឡើងថ្លៃសេវានានា នៅក្នុងខេត្ត។ មន្ទីទេសចរណ៍ខេត្តកោះកុង បានទទួលស្គាល់ចំណុចខ្សោយខ្លួនថា បញ្ហាអាជីវករមានការកើនឡើងថ្លៃស្នាក់នៅ ម្ហូបអាហារនៅក្នុងអំឡុងថ្ងៃចូលឆ្នាំនៅកើតមាន។ ជាពិសេសការប្រមូលសំរាមមានការកកស្ទះតាមកន្លែងអាជីវកម្ម និងផ្ទះប្រជាជនមួយចំនួន ដោយសារតែខ្វះអ្នកប្រមូលសំរាម បានឈប់សម្រាកនៅចូលឆ្នាំ។
ត្រង់ចំណុចនេះ ប្រធានមន្ទីទេសចរណ៍ខេត្ត សន្យាជំរុញនិងលើកទឹកចិត្តឲ្យអាជីវករ ផ្ដល់សេវាកម្មល្អ ឲ្យស្របតាមការណែនាំរបស់ទេសចរណ៍ ក៏ដូចជាមន្ទី និងអាជ្ញាធរពាក់ព័ន្ធនានា ដើម្បីទាក់ទាញភ្ញៀវទេសចរទៅលេងខេត្តកោះកុង នាឱកាសក្រោយទៀត៕
សូមថ្លែងអំណរគុណដល់ក្រុមហ៊ុនដែលបានចូលរួមឧបត្ថម៖
១, ឥណទានគេហដ្ឋានរបស់ធនាគារ ស៊ីអាយអិមប៊ី ផ្តល់ជូនអត្រាការប្រាក់ 7.99% បន្ថែមជាមួយសេវាធានារ៉ាប់រងអាយុជីវិតរហូតដល់ 50,000 ដុល្លារអាមេរិក ដោយឥតគិតថ្លៃ។ សូមទំនាក់ទំនង 023 988 388 ។
២, រថយន្តប្រណីតម៉ាក Mercedes-Benz (មែសឺដេស-បិនស៍) ថ្មីៗឆ្នាំ២០១៨ កំពុងដាក់លក់នៅ ក្រុមហ៊ុន ស្តារ អូតូ (ខេមបូឌា) ខូអិលធីឌី ស្ថិតនៅមហាវិថីសម្តេច ហ៊ុន សែន ឬផ្លូវ៦០ម៉ែត្រ ភ្នំពេញ។ ទូរស័ព្ទផ្នែកលក់ 017 231 488 និងផ្នែកសេវាកម្ម ០11 726 988 ។
៣, ស្អាតដូចតារា ស្អាតបែបស៊ូណេ, ទូរស័ព្ទទំនាក់ទំនង៖ 017 800 150 / 098 5000 88 , ទីតាំងស្ថិតនៅផ្សារទំនើបសុវណ្ណា។
៤, រីករាយឆ្នាំថ្មី! បង្កើតបរិយាកាសដ៏រីករាយនៅក្នុងឆ្នាំថ្មីជាមួយ កូកា-កូឡា រសជាតិនៃអារម្មណ៍ស្រស់ស្រាយ។
Tag:
សង្ក្រាន្តកោះកុង
ភ្ញៀវទេសចរ
ចូលឆ្នាំ
© រក្សាសិទ្ធិដោយ thmeythmey.com