ជាតិ
ពីនេះ ពីនោះ
រថយន្ត៦ជួរក្នុងទិសដៅ​ស្របគ្នា! អវិជ្ជា? អសីលធម៌?
18, Apr 2018 , 9:28 am        
រូបភាព
ការកកស្ទះចរាចរណ៍នាឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី។ រូបថត ហ្វេសប៊ុក
ការកកស្ទះចរាចរណ៍នាឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី។ រូបថត ហ្វេសប៊ុក
ដោយ: ថ្មីៗ
អ្នក​ក្រ និងអ្នក​រៀន​សូត្រមិន​សូវបាន​ជ្រៅជ្រះ តែងតែ​ទទួល​រងនូវការស្តីបន្ទោសទាក់ទងនឹងភាពគ្មាន​សណ្តាប់ធ្នាប់ និងស្ថានភាព​ច្របល់ច្របល់ក្នុងកម្ម​វិធីអ្វីមួយ។



ចុះអ្នក​មាន​រថយន្ត​ទំនើប ហ៊ឺហារ ប៉ុន្តែនាំគ្នា​ជិះបំពាន​ច្បាប់​ចរាចរណ៍ និងខ្វះការអត់ធ្មត់ ជាមនុស្ស​ប្រភេទណា? នៅ​ក្នុងសង្គម​ អ្នក​ក្រ ឬជន​អវិជ្ជា ពិត​ជាត្រូវការ​ភាព​ជាគំរូខ្លាំងណាស់ ជាពិសេស​ពី​សំណាក់​អ្នកមាន និងអ្នក​រៀន​សូត្រចេះដឹង ប៉ុន្តែ​បើផ្អែក​តាមរូបថតដែល​ចែក​រំលែក​តៗគ្នា​តាមរយៈបណ្តាញ សង្គម ភាព​ជាគំរូ ពិតជាពិបាក​រកខ្លាំងណាស់។

រថយន្តរហូត​ដល់​ទៅ​៦ជួរ ធ្វើ​ដំណើរ​ក្នុងទិសដៅ​ស្របគ្នាលើ​ផ្លូវជាតិ នាឱកាសនៃពិធីបុណ្យ​ចូល​ឆ្នាំថ្មី ឆ្នាំច បង្ហាញ​ឲ្យឃើញ​ថា សីលធម៌ និងការយោគយល់គ្នា ពិត​ជាមានការធ្លាក់ចុះយ៉ាងខ្លាំង។



© រក្សាសិទ្ធិដោយ thmeythmey.com