ពីនេះ ពីនោះ
ព័ត៍មានសុខភាព
មាន​របួស​នៅ​ខួរក្បាល​ប្រហែល​បង្កើន​ការ​ប្រឈម​នឹង​ភាព​ភ្លេចភ្លាំង​
18, Apr 2018 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​យោងទៅតាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន BBC News បាន​ឲ្យ​ដឹងថា អ្នក​ដែល​ជួប​បញ្ហា​របួស​នៅ​ខួរក្បាល​គឺមាន​ការ​ប្រឈម​កាន់តែ​ខ្ពស់​នឹង​ភាព​ភ្លេចភ្លាំង​នៅ​ថ្ងៃក្រោយ​។ រឿងនេះ​គឺ​ផ្អែកទៅលើ​ការសិក្សា​មួយ​ទៅលើ​ប្រជា​ជនជាតិ ៣​លាន​នាក់​ក្នុងប្រទេស Denmark​។



​អ្នកស្រាវជ្រាវ​បាន​សម្គាល់​ទៅលើ​អ្នក​ដែល​ធ្លាប់មាន​របួស​ខួរក្បាល​ដោយសារ​ការប៉ះទង្គិច (Traumatic Brain Injury, TBI) និង​អ្នក​ដែល​មិន​ធ្លាប់មាន ព្រមទាំង​តាមដាន​ពួកគេ​រយៈពេល​ជា​មធ្យម ១០​ឆ្នាំ​ដើម្បី​ចង់ដឹងថា​ពួកគេ​មាន​ផលវិបាក​ទាក់ទង​នឹង​ភាព​ភ្លេចភ្លាំង​ឬ​អត់​។ TBI គឺជា​ការ​មាន​របួស​នៅ​ក្បាល​ដែល​ធ្វើ​ឲ្យ​ខូច​ដល់​ខួរក្បាល​។ ការខូចខាត​នេះ​អាចមាន​ពី​តិចតួច​រហូតដល់​គ្រោះថ្នាក់​ដល់​អាយុជីវិត​។

​ការសិក្សា​បាន​បង្កើត​នូវ​ការ​ចែកចាយ​ដ៏​មានតម្លៃ​មួយ​សម្រាប់​ការស្រាវជ្រាវ​ក្នុង​តំបន់​នេះ​។ អ្នកស្រាវជ្រាវ​បាន​ប្រើប្រាស់​ទិន្នន័យ​ថ្នាក់ជាតិ​ដែល​អាច​ជឿទុកចិត្ត​បាន និង​ពិនិត្យ​រកមើល​ករណី​ភ្លេចភ្លាំង​ដែល​កើតឡើង​តែ​លើ​អ្នកមាន​របួស​ខួរក្បាល​ទេ​។ ពួកគេ​ក៏បាន​កែរ​សម្រួល​ការវិភាគរ​បស់​ខ្លួន​សម្រាប់​កត្តា​សុខភាព​ផ្សេងៗ​ទៀត​ដែល​អាច​ជះឥទ្ធិពល​ទៅលើ​ទំនាក់ទំនង​ដែល​រកឃើញ​ដែរ​។ ជា​សរុបមក អ្នកស្រាវជ្រាវ​បាន​រកឃើញថា ការ​របួស​នៅ​ខួរក្បាល​មាន​ជាប់ទាក់ទង​នឹង​ការបង្កើន​ការ​ប្រឈម​នូវ​ភាព​ភ្លេចភ្លាំង​ប្រហែល ២៤​ភាគរយ​។

​រឿង​ដ៏​សំខាន់បំផុត​ដែល​ត្រូវ​គិត​នោះ​គឺថា កត្តា​ប្រឈមមុខ​ត្រូវតែ​កើតមាន​តែម្តង​សម្រាប់​ភាព​ភ្លេចភ្លាំង​នៅតែ​តិច​ទេ ដែលមាន​ប្រហែល ៤.៥​ភាគរយ លើ​អ្នក​ដែល​មិន​ធ្លាប់មាន​បញ្ហា TBI ហើយ​បើ​ប្រៀបធៀប​នឹង​អ្នក​ធ្លាប់មាន TBI វិញ​គឺមាន ៥.១​ភាគរយ​ប៉ុណ្ណោះ​។

​ជាមួយនឹង​ការរកឃើញ​បែបនេះ វា​ប្រហែលជា​ត្រូវការ​ការស្រាវជ្រាវ​កាន់តែច្រើន​ថែមទៀត​ដើម្បី​បញ្ជាក់​ទៅលើ​វិធីសាស្ត្រ​ស្តា​លទ្ធិ​ពលកម្ម​ខាង​ភាព​ឆ្លាត​វៃ​បន្ថែមទៀត ព្រោះ​រឿងនេះ​អាចជួយ​បន្ថយ​ការ​ប្រឈម​នឹង​ផលវិបាក​រយៈពេល​វែង​បាន​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com