ជាតិ
សង្រ្កាន្តឆ្នាំថ្មី
សង្ក្រាន្ត​យក្ស​ឡោម បាន​បង្អួត​ស្នាដៃ​សិល្បៈ​ជាច្រើន​របស់​ជនជាតិភាគតិច​នៅ​រតនគិរី​
18, Apr 2018 , 3:22 pm        
រូបភាព
ដោយ: ថ្មីៗ
​ព្រឹត្តិការណ៍​សង្ក្រាន្ត​យក្ស​ឡោម លើ​ទឹកដី​ខេត្តរតនគិរី រយៈពេល​៣​ថ្ងៃ​ដើម្បី​អបអរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី បាន​ផ្តល់នូវ​ភាពសប្បាយ​រីករាយ​ដល់​ពលរដ្ឋ​មូលដ្ឋាន និង​ភ្ញៀវទេសចរ ជាពិសេស​ការបង្ហាញ​ស្នាដៃ​នានា​របស់​សហគមន៍​ជនជាតិភាគតិច​នៅ​តំបន់​ឦសាន​មួយ​នេះ​។​



​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​រដ្ឋបាលខេត្ត​រតនគិរី ព្រឹត្តិការណ៍​សង្ក្រាន្ត​យក្ស​ឡោម ដែល​ផ្តួច​ផ្តើមគំនិត​ដោយ​អាជ្ញាធរខេត្ត ជាពិសេស​លោក​អភិបាលខេត្ត លោក ថង សាវុន មាន​កម្មវិធី​លេងល្បែង​ប្រជាប្រិយ ដូចជា បោះអង្គញ់ ចោល​ឈូង លាក់កន្សែង ទាញ់ព្រ័ត្រ ដណ្តើម​ស្លឹកឈើ វាយក្អម ឡើង​សរសរ​ខ្លាញ់ និង​ប្រណាំង​កង់​យឺត​ជាដើម ។

​ក្រៅពីនេះ​ក៏មាន​ទស្សនីយភាព សិល្បៈ ការ​រាំលេង​កំសាន្ត​សប្បាយ ហើយ​នៅពេល​រាត្រី​ក៏មាន​ពិធី​បាញ់​កាំជ្រួច ដើម្បី​អបអរសាទរ​ការផ្លាស់​ប្តូរ​ឆ្នាំ​ចាស់​ផ្លាស់​ចូលឆ្នាំថ្មី សុំ​សេចក្តីសុខ សេចក្តីចម្រើន​ដល់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ទាំងមូល​។​

​រដ្ឋបាលខេត្ត​រតនគិរី​បាន​លើកឡើងថា​៖ «​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ សម្រាប់​ខេត្តរតនគិរី​ដែល​រដ្ឋបាលខេត្ត បាន​បង្កើត​ឲ្យ​មាននូវ​ព្រឹត្តិការណ៍​សង្ក្រាន្ត​យក្ស​ឡោម​នេះ​ឡើង​គឺ​ដើម្បី​បំផុស​ឲ្យ​មហាជន​ទូទៅ​ងាក​មក​ចាប់​អារ​ម្មរណ៍​លេងល្បែង​ប្រជា​ប្រី​យ៍​គ្រប់​ប្រភេទ​ដែល​ដូនតា​ខ្មែរ​បន្សល់ទុក​»​។



​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ នា​រយៈពេល​៣​ថ្ងៃ សង្ក្រាន្ត​យក្ស​ឡោម ក៏បាន​បង្ហាញ​ផងដែរ​នូវ​ការតាំង​ពិ​ព័ណ៌ វត្ថុ​សិល្បៈ​ជនជាតិភាគតិច និង​ពិ​ព័ណ៌​កសិកម្ម ពិ​ព័ណ៌​ម្ហូបអាហារ ដែលជា​ផលិតផល​តាម​បណ្តា​ស្រុក​នានា​ក្នុង​ខេត្ត​។​

​នៅ​ថ្ងៃ​ដំបូង​នៃ​ពិធីបុណ្យ​ចូលឆ្នាំ អាជ្ញាធរខេត្ត បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​សាធារណៈ​នូវ​ផែ​បឹង​កន្សែង និង​រូបសំណាក​ជនជាតិដើម​ភាគតិច​។ ការសាងសង់​នេះ​ជា​ថវិកា​ចូលរួម​របស់​ស្ថាប័ន​អង្គភាព​ជុំវិញ និង​សប្បុរសជន​នានា ដែល​ចំណាយ​ថវិកា​អស់​ជាង​៥០​លាន​រៀល​។​

​បើតាម​លោក ង៉ែត ពិ​ទូ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តរតនគិរី ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ដែល​បាន​ទៅ​ទស្សនា​កម្សាន្ត​ក្នុង​ខេត្ត ជាពិសេស​ក្នុង​កម្មវិធី​សង្ក្រាន្ត​យក្ស​ឡោម មានការ​កើន​ឡើងជា​លំដាប់ ពីថ្ងៃ​ទីមួយ ដល់​ដល់​ថ្ងៃទី​បី​៕

















​សូម​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន​ដែល​បាន​ចូលរួម​ឧបត្ថម​៖

១,​ ឥណទាន​គេហដ្ឋាន​របស់​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ផ្តល់ជូន​អត្រា​ការប្រាក់ 7.99% បន្ថែម​ជាមួយ​សេវា​ធានារ៉ាប់រង​អាយុជីវិត​រហូតដល់ 50,000 ដុល្លារ​អាមេរិក ដោយ​ឥតគិតថ្លៃ​។ សូម​ទំនាក់ទំនង 023 988 388 ។​

២, រថយន្ត​ប្រណីត​ម៉ាក Mercedes-Benz (​មែ​សឺ​ដេ​ស​-​បិ​នស៍​) ថ្មីៗ​ឆ្នាំ​២០១៨ កំពុង​ដាក់លក់​នៅ ក្រុមហ៊ុន ស្តារ អូ​តូ (​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី ស្ថិតនៅ​មហាវិថី​សម្តេច ហ៊ុន សែន ឬ​ផ្លូវ​៦០​ម៉ែត្រ ភ្នំពេញ​។ ទូរស័ព្ទ​ផ្នែក​លក់ 017 231 488 និង​ផ្នែក​សេវាកម្ម ០11 726 988 ។​

៣, ស្អាត​ដូច​តារា ស្អាត​បែប​ស៊ូ​ណេ​, ទូរស័ព្ទ​ទំនាក់ទំនង​៖ 017 800 150 / 098 5000 88 , ទីតាំង​ស្ថិតនៅ​ផ្សារ​ទំនើប​សុ​វណ្ណា​។​

៤,​ រីករាយ​ឆ្នាំ​ថ្មី​! បង្កើត​បរិយាកាស​ដ៏​រីករាយ​នៅក្នុង​ឆ្នាំ​ថ្មី​ជាមួយ កូ​កា​-​កូ​ឡា រសជាតិ​នៃ​អារម្មណ៍​ស្រស់ស្រាយ​។​

Tag:
 សង្ក្រាន្ត
  ២៤​ខេត្ត​ក្រុង
  រតនគិរី​
© រក្សាសិទ្ធិដោយ thmeythmey.com