ជាតិ
សង្គមជាតិ
រយៈពេល​២០​ថ្ងៃ​ក្នុង​ខែមេសា មនុស្ស​១២០​នាក់​ស្លាប់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍
21, Apr 2018 , 2:30 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ របាយការណ៍​ពី​នាយកដ្ឋាន​ចរាចរណ៍​និ ង​សណ្តាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស រយៈពេល ២០​ថ្ងៃ ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​២០ ខែមេសា នេះ កើតឡើង​ចំនួន ២៣៣​លើក មាន​មនុស្ស​ស្លាប់​ចំនួន ១២០​នាក់ របួស​សរុប ៣៨១​នាក់ ក្នុង​ចំនួន​នេះ ធ្ងន់ ២៣៨​នាក់ ស្រាល ១៤៣​នាក់​។

 
​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ បាន​បញ្ជាក់ថា មូលហេតុ​កើតឡើង​គ្រោះថ្នាក់​ចរាចរណ៍​បណ្ដាល​មកពី បើកបរ​លើស​ល្បឿន​កំណត់ វ៉ា​-​ជែង​ក្នុងស្ថានភាព​គ្រោះថ្នាក់ បើកបរ​មិន​ប្រកាន់​ស្ដាំ បត់​ឆ្វេង​-​ស្ដាប់ មិន​គោរព​សិទ្ធិ​អាទិភាព​គ្នា បើកបរ​ក្នុងស្ថានភាព​ស្រវឹង ងងុយដេក  កត្ដា​យានយន្ត និង​ផ្លូវ​ជាដើម​។​
 
​បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា ខែមីនា​នឹង​មេសា គឺ​ខែមេសា គ្រោះថ្នាក់​ចរាចរណ៍​កើនឡើង ៤៧​លើក ស្លាប់​កើន ១១​នាក់ និង​របួស​សរុប​កើន ៧៦​នាក់​។ «​គ្រោះថ្នាក់​ចរាចរណ៍​ដែល​កើតឡើង​ច្រើនជាងគេ​គឺ បើកបរ​វ៉ា​-​ជែង និង​បត់​ឆ្វេង​-​ស្ដាំ​ក្នុងស្ថានភាព​គ្រោះថ្នាក់​»៕

Tag:
 គ្រោះថ្នាក់​ចរាចរណ៍​
 ​ស្លាប់​-​របួស​
© រក្សាសិទ្ធិដោយ thmeythmey.com