ជាតិ
សង្រ្កាន្តឆ្នាំថ្មី
ចូលឆ្នាំ​៖ មនុស្ស​ជាង​១៤០០០​នាក់​ជិះ City Bus ហើយ​ច្រើនជាងគេ​នៅ​ផ្លូវជាតិ​លេខ​៥
21, Apr 2018 , 3:30 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្នុងចំណោម​ផ្លូវជាតិ​ទាំង​៥ ដែល​សាលា​រាជធានី​ភ្នំពេញ បានដាក់​ឲ្យ​ដំណើរការ​រថយន្តក្រុង​សាធារណៈ ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ ផ្លូវជាតិ​លេខ​៥ ជា​ផ្លូវ​ដែលមាន​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ច្រើនជាងគេ​។​

 
​ក្នុងចំណោម​ផ្លូវជាតិ​ទាំង​៥ ដែល​សាលា​រាជធានី​ភ្នំពេញ បើក​ឲ្យ​រថយន្តក្រុង​សាធារណៈ​ផ្ដល់​សេវា​ជូន​ប្រជាពលរដ្ឋ​ទៅ​ស្រុកកំណើត​នោះ ផ្លូវជាតិ​លេខ​៥ មាន​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ចំនួន ៥,៤៦៨​នាក់​។ ផ្លូវជាតិ​លេខ​៦​នេះ​មាន​អ្នកធ្វើដំណើរ​ចេញពី​ភ្នំពេញ​ចំនួន ៨,៨៣៣​នាក់ និង​ត្រលប់​ចូល​ភ្នំពេញ​ចំនួន ៥,២៤៥ ខណៈដែល​ផ្លូវជាតិ​លេខ​៦ មាន​អ្នកធ្វើដំណើរ​ចំនួន ២,៧៧៣​នាក់ ឈរ​នៅ​លំដាប់​ទី​២​។​
 


​នៅក្នុង​ការផ្ដល់សេវារ​ថ​យន្ត​ក្រុង​សាធារណៈ របស់​សាលា​រាជធានី​ភ្នំពេញ​នេះ ផ្លូវជាតិ​លេខ​៥ បាន​ប្រើប្រាស់​រថយន្តក្រុង​ចំនួន ២៦​គ្រឿង និង​ផ្លូវជាតិ​លេខ​៦ បាន​ប្រើប្រាស់​រថយន្តក្រុង​ចំនួន​១០​គ្រឿង​។ ចំណែក​ផ្លូវជាតិ​លេខ​១ ផ្លូវជាតិ​លេខ​៣ ផ្លូវជាតិ​លេខ​៤ ក្នុង​មួយ​ផ្លូវ​សាលារ​រាជធានី​ភ្នំពេញ​បានដាក់​រថយន្តក្រុង​ចំនួន​៨​គ្រឿង​។​
​នេះ​ជា​លើកដំបូង​ហើយ ដែល​សាលា​រាជធានី​ភ្នំពេញ​ដាក់​ឲ្យ​មាន​រថយន្តក្រុង​ជូន​ប្រជាពលរដ្ឋ​ទៅកាន់​ស្រុកកំណើត​ដោយ​ឥតគិតថ្លៃ នាឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​។ ការដាក់​ឲ្យ​ដំណើរការ​នេះ​ធ្វើឡើង​ចាប់ពី​ថ្ងៃទី ១៤ ដល់​ថ្ងៃទី​១៨ ខែមេសា ដើម្បី​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ និង​កុំ​ឲ្យ​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​ដំឡើងថ្លៃ​តាម​អំពើ​ចិត្ត​៕
 
 
​​សូម​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន​ដែល​បាន​ចូលរួម​ឧបត្ថម​៖

១,​ ឥណទាន​គេហដ្ឋាន​របស់​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ផ្តល់ជូន​អត្រា​ការប្រាក់ 7.99% បន្ថែម​ជាមួយ​សេវា​ធានារ៉ាប់រង​អាយុជីវិត​រហូតដល់ 50,000 ដុល្លារ​អាមេរិក ដោយ​ឥតគិតថ្លៃ​។ សូម​ទំនាក់ទំនង 023 988 388 ។​

២, រថយន្ត​ប្រណីត​ម៉ាក Mercedes-Benz (​មែ​សឺ​ដេ​ស​-​បិ​នស៍​) ថ្មីៗ​ឆ្នាំ​២០១៨ កំពុង​ដាក់លក់​នៅ ក្រុមហ៊ុន ស្តារ អូ​តូ (​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី ស្ថិតនៅ​មហាវិថី​សម្តេច ហ៊ុន សែន ឬ​ផ្លូវ​៦០​ម៉ែត្រ ភ្នំពេញ​។ ទូរស័ព្ទ​ផ្នែក​លក់ 017 231 488 និង​ផ្នែក​សេវាកម្ម ០11 726 988 ។​

៣, ស្អាត​ដូច​តារា ស្អាត​បែប​ស៊ូ​ណេ​, ទូរស័ព្ទ​ទំនាក់ទំនង​៖ 017 800 150 / 098 5000 88 , ទីតាំង​ស្ថិតនៅ​ផ្សារ​ទំនើប​សុ​វណ្ណា​។​

៤,​ រីករាយ​ឆ្នាំ​ថ្មី​! បង្កើត​បរិយាកាស​ដ៏​រីករាយ​នៅក្នុង​ឆ្នាំ​ថ្មី​ជាមួយ កូ​កា​-​កូ​ឡា រសជាតិ​នៃ​អារម្មណ៍​ស្រស់ស្រាយ​។​

Tag:
 ​រថយន្តក្រុង​សាធារណៈ​
 ​ចូលឆ្នាំថ្មី​
 ​ចូលឆ្នាំ​ខ្មែរ​
 ​ផ្លូវជាតិ​
 ​ផ្លូវជាតិ​លេខ​៦
 ​សេវាសាធារណៈ
© រក្សាសិទ្ធិដោយ thmeythmey.com