រូបត្លុក
ទៅ​ក្អួត​ចេញ​សិន​ទៅ ចាំ​មក​ផឹក​បន្ត​!
22, Apr 2018 , 7:00 am        
រូបភាព
ដោយ:
 ​ភ្នំពេញ​៖ ចេះ​ផឹកស៊ី​ទើប​ចូល​ចុះ​នឹង​គេ​ឬ​? ចេះ​ផឹកស៊ី​ទើប​អាច​រាប់អាន​គ្នា​មិត្ត​ឬ​? ចេះ​ផឹកស៊ី​ទើប​ទំនាក់ទំនង​ក្នុង​ការងារ​បានល្អ​ឬ​? ចេះ​ផឹកស៊ី​ទើប​អាច​កាត់​ភាព​តប់ប្រមល់​ក្នុង​ចិត្តបាន​ឬ​?



​ដើម្បី​ឲ្យ​មានការ​ជួបជុំ​ដើម្បី​ផឹកស៊ី យុវជន​ខ្លះ​បាន​បង្កើត​កម្មវិធី​ផ្សេងៗ​តាមតែ​អាចធ្វើ​ទៅបាន​។ មិនថាតែ​ក្នុង​បុណ្យចូលឆ្នាំ បុណ្យ​ភ្ជុំបិណ្ឌ ការ បុណ្យបច្ច័យបួន ឬ​បុណ្យ​ខ្មោច ឡើងផ្ទះ បង្កក់កូន​ទេ​។​ល​។ អ្នកខ្លះ​គ្រាន់តែ​ឆ្កែ​កើតកូន ក៏​ធ្វើ​ពិធី​អបអរ​ដើម្បី​បាន​ជួបជុំ​ស៊ីផឹក​ដែរ​។ មាន​យុវជន​ខ្លះ បើ​កម្មវិធី​បុណ្យ​បី​ថ្ងៃ គេ​ផឹក​ទាំងបី​ថ្ងៃ​យ៉ាង​ជោគជាំ​។ ផឹក​តាំងពីព្រឹក​ដល់​យប់​ជ្រៅ​។ ងើប​ពី​ដេក​ទៅរក​កន្លែង​ក្អួត ឬ​រក​ភេសជ្ជៈ​ជំនួយ​កម្លាំង​បន្សាប​ជាតិ​ស្រវឹង រួច​បន្ត​ផឹក​ទៀត​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com