ជាតិ
សេដ្ឋកិច្ច
កម្ពុជា​ត្រូវការ​មគ្គុទ្ទេសក៍​ទេសចរណ៍​ជាង ១​ម៉ឺន​នាក់​នៅ​ឆ្នាំ​២០២០
22, Apr 2018 , 10:22 am        
រូបភាព
រូបភាពពីក្រសួងទេសចរណ៍.jpg
រូបភាពពីក្រសួងទេសចរណ៍.jpg
ដោយ:
​ភ្នំពេញ​៖ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ថោង ខុន ថ្លែងថា កម្ពុជា​ត្រូវការ​មគ្គុទ្ទេសក៍​ទេសចរណ៍​ជាង ១​ម៉ឺន​នាក់​នៅ​ឆ្នាំ​២០២០ ដើម្បី​ឆ្លើយតប​នឹង​កំណើន​ភ្ញៀវទេសចរ​។



​លោក ថោង ខុន បាន​និយាយថា បច្ចុប្បន្ន​ក្រសួង​បានផ្ដល់​អាទិភាព​ដល់​ការបណ្ដុះបណ្ដាល​ជំនាញ​មគ្គុទ្ទេសក៍ ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ភ្ញៀវទេសចរ​ដែល​មក​កម្សាន្ត​នៅ​កម្ពុជា ជាពិសេស​ភ្ញៀវទេសចរ​ចិន​។ លោក ថោង ខុន ថ្លែង​បែបនេះ នៅក្នុង​ពិធី​បើក​វគ្គ​បណ្ដុះបណ្ដាល​មគ្គុទ្ទេសក៍​ទេសចរណ៍​ថ្នាក់ជាតិ​ជំនា​ន់ទី​៤ និង​ថ្នាក់​តំបន់​សៀមរាប​ជំ​នាក់​ទី​២៤ នៅ​ខេត្តសៀមរាប នៅ​ថ្ងៃទី​១៧​ខែមេសា​។ 
​រដ្ឋ​ម​ន្ត្រី្ក​ក្រសួងទេសចរណ៍​រូបនេះ បន្ថែមថា កម្ពុ​ជាមាន​ចក្ខុវិស័យ​ទាក់ទាញ​ទេសចរ​អន្តរជាតិ​ចំនួន ៧​លាន​នាក់​ឆ្នាំ​២០២០ ដែល​បង្កើត​ការងារ​ផ្ទាល់​ជិត ១​លាន​នាក់ ហើយ​ក្នុងនោះ​តម្រូវការ​មគ្គុទ្ទេសក៍​ទេសចរណ៍​ប្រមាណ​ជាង ១​ម៉ឺន​នាក់​។ 
​នៅក្នុង​ឆ្នាំ​២០១៧ កន្លងទៅ មគ្គុទ្ទេសក៍​បាន​បម្រើកា​រងារ​ក្នុង​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ប្រមាណ​ជាង ៥០០០​នាក់ ខណៈដែល​កម្ពុជា បាន​ស្រូបយក​ទេសចរ​អន្តរជាតិ ៥,៦​លាន​នាក់ ដែល​ផ្ដល់​ការងារ​ផ្ទាល់​ជាង ៦២​ម៉ឺន​នាក់​៕

Tag:
 មគ្គុទ្ទេសក៍​
© រក្សាសិទ្ធិដោយ thmeythmey.com