ជាតិ
ព័ត៍មានសុខភាព
សិប្បកម្ម​មួយ​នៅ​កណ្តាល​រាជធានី ផលិត​ប្រហិត​គ្មាន​ស្តង់ដា ខ្វះ​អនាម័យ និង​មាន​សារធាតុ​គីមី​
22, Apr 2018 , 7:30 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖​សមត្ថកិច្ច​ជំនាញ​នៃ​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ ក្រសួងមហាផ្ទៃ បាន​ចុះទៅ​ត្រួតពិនិត្យ ទីតាំង​សិប្បកម្ម​ធ្វើ​ប្រហិត​មួយកន្លែង​គ្មាន​ស្លាក​ឈ្មោះ នៅ​កណ្ដាល​ក្រុងភ្នំពេញ ដោយ​រកឃើញថា​ការផលិត​គ្មាន​ស្ដង់ដារ ខ្វះ​អនាម័យ និង​មាន​សារធាតុ​គីមី ហើយ​និង​គ្មាន ច្បាប់​អនុញ្ញាត​។

 
 
​យោងតាម​ការផ្សាយ​រប​ស់អគ្គ​ស្នងការដ្ឋាន​ន​គ​របាល​ជាតិ សមត្ថកិច្ច​ជំនាញ​ឆែកឆេរ និង​ត្រួតពិនិត្យ​សិប្បកម្ម​ប្រហិត​ដែល​គ្មាន​ឈ្មោះ​នៅ​ទីតាំង​ភូមិ​១ ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។ ក្នុង​ប្រតិបត្តិការ​នេះ សមត្ថកិច្ច បាន​រកឃើញ​ប្រហិត​សាច់គោ​ម៉ាក​ថៃសៀង​គី ៣៤០​គីឡូក្រាម​, ប្រហិត​សាច់ជ្រូក ២៥​គីឡូក្រាម​, សារធាតុ​ផ្សំ​មានៈ ម្សៅ​មី Tapioca Starch ៦០​គីឡូក្រាម​, ប៊ីចេង​ម៉ា​ស្ទើរ​ឆេ​ហ្វ ១២៥​គីឡូក្រាម​, អំបិល ៣៥០​គីឡូក្រាម​, គ្រឿង​សា​តេ​ទុក​លាយ​សាច់ ៧០០​គីឡូក្រាម និង​ម្សៅ​បន្ថែម​រសជាតិ ៥៧៦​គីឡូក្រាម ដែល​ផុត​សុពលភាព​ប្រើប្រាស់​។ 
 
​តាម​ការសន្និដ្ឋាន​ជាបឋម សិប្បកម្ម​ធ្វើ​ប្រហិត​គ្មាន​ឈ្មោះ​នេះ មាន​បទល្មើស​រួមមាន បើក​សិប្បកម្ម​គ្មាន​ច្បាប់​អនុញ្ញាត ទីតាំង​គ្មាន​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ គ្មាន​ស្ដង់ដារ និង​គ្មាន​អនាម័យ ដោយ​សង្ស័យថា​ប្រើប្រាស់​សារធាតុ​គីមី​ហាមឃាត់ ដែល​ធ្វើឱ្យប៉ះពាល់​ដល់​សុខភាព​អ្នក​ទទួលទាន​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​បាន​ប្រើប្រាស់​សារធាតុ​ផ្សំ​ផុត​សុពលភាព ហើយ​និង​មិនបាន​ចុះបញ្ជី​ផលិតផល ហើយក៏​គ្មាន​លើក​ស្លាក​ឈ្មោះ​ផងដែរ​។ 
 
​ការចុះ​ឆែកឆេរ​សិប្បកម្ម​ធ្វើ​ប្រហិត​នេះ បន្ទាប់ពី​សមត្ថកិច្ច​ជំនាញ បាន​ឃាត់​និង​ត្រួតពិនិត្យ ម៉ូតូ​មួយគ្រឿង​ដែល​កំពុង​ដឹកជញ្ជូន​ប្រហិត សាច់គោ និង​សាច់ជ្រូក ៧០​គីឡូក្រាម ដោយ​ជនជាតិ​ចិន​៕

Tag:
 ប្រហិត​
  សារធាតុ​គីមី
© រក្សាសិទ្ធិដោយ thmeythmey.com