ជាតិ
សេដ្ឋកិច្ច
សម្តេច ហ៊ុន សែន ប្រកាស​រៀបចំ​រថយន្ត​ដឹកជញ្ជូន​ដោយ​ឥតគិតថ្លៃ​ទៀត​ពេល​ភ្ជុំបិណ្ឌ​
22, Apr 2018 , 9:30 pm        
រូបភាព
​ភ្នំពេញ​៖ សាលា​រាជធានី​ភ្នំពេញ​នឹង​រៀបចំ​រថយន្តក្រុង​សារ​ធារ​ណៈ City Bus ជាង​២០០​គ្រឿង សម្រាប់​ដាក់ជូន​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ដោយ​ឥតគិតថ្លៃ​ទៅ​ស្រុកកំណើត​ក្នុងឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នាពេលខាងមុខ​។ នេះ​បើ​យោងតាម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច ហ៊ុន សែន​។​

 
​នា​ពិធី​សំណេះសំណាល ជាមួយ​សហជីព​កម្មក​រ នៅ​មជ្ឈមណ្ឌល​ពិព័រណ៍​កោះ​ពេជ្រ ព្រឹក​ថ្ងៃទី​២២ ខែមេសា សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង រាជរដ្ឋាភិបាល​ត្រៀម​រថយន្តក្រុង​ជាង​២០០​គ្រឿង សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ទៅ​ស្រុកកំណើត​ក្នុងឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ដោយ​មិន​យកប្រាក់ ដើម្បី​រួមចំណែក​កាត់បន្ថយ​ចំណាយ​របស់​ប្រជាពលរដ្ឋ ។​
 
​ស្ថិតនៅក្នុង​ពិធី​នេះ សម្តេច ហ៊ុន សែន បាន​បញ្ជាក់ថា ក្នុងអំឡុងពេល​បុណ្យចូលឆ្នាំថ្មី​ខ្មែរ កន្លងទៅនេះ ប្រជាជន​បាន​ដែល​ប្រើប្រាស់​សេវា​រថយន្តក្រុង​របស់​រាជរដ្ឋាភិបាល មាន​ជាង ៨,៨៣៥​នាក់ និង​ធ្វើដំណើរ​ត្រឡប់មកវិញ ប្រមាណ​៥,២៤២​នាក់​។​
 
​ក្នុងឱកាស​នេះ​ផងដែរ សម្តេច បាន កោតសរសើរ និង​ថ្លែងអំណរគុណ​ចំពោះ​សេវា​រថយន្តក្រុង​របស់​សាលា​រាជធានី​ភ្នំពេញ  ដែល​បាន​ខិតខំ​ប្រឹងប្រែង និង​យកចិត្តទុកដាក់ ពី​សុខុមាលភាព​របស់​ប្រជាជន ក្នុងការ​ធ្វើដំណើរ​ទៅវិញទៅមក​៕ 

Tag:
 City Bus
  ភ្ជុំបិណ្ឌ​
© រក្សាសិទ្ធិដោយ thmeythmey.com