ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
អត្ថបទពាណិជ្ជកម្ម
តន្ត្រីអបអរឆ្នាំថ្មីរបស់ណាហ្គាវើល បានទាក់ទាញទស្សនិកជនទស្សនារាប់ម៉ឺននាក់
23, Apr 2018 ,
2:05 pm
រូបភាព
×
ដោយ:
ភ្នំពេញ៖ តន្ត្រីអបអរឆ្នាំថ្មី៣ថ្ងៃជាប់គ្នា ដែលរៀបចំដោយណាហ្គាវើល និងសាលារាជធានីភ្នំពេញ ដែលមានការចូលរួមច្រៀង និងសម្តែងពីកំពូលតារាចម្រៀងជួរមុខកម្ពុជា បានទាក់ទាញមហាជនយ៉ាងច្រើនកុះករនៅសួនច្បារសម្តេច ហ៊ុន សែន កាលពីចុងសប្តាហ៍មុន។ ណាហ្គាវើលមានការបញ្ចុះតម្លៃពិសេសសម្រាប់ម្ហូបខ្មែរ រហូតដល់បំណាច់ចុងខែមេសា ឆ្នាំ២០១៨។
ព្រឹត្តិការណ៍ប្រគំតន្ត្រីដ៏អស្ចារ្យនៅសួនច្បារសម្តេច ហ៊ុន សែន ដែលរៀបចំដោយណាហ្គាវើល និងសាលារាជធានីភ្នំពេញ ដើម្បីអបអរបុណ្យចូលឆ្នាំថ្មីឆ្នាំច បានទាក់ទាញមហាជនយ៉ាងច្រើនកុះករឲ្យចូលរួមទស្សនា។ ការប្រគំតន្ត្រីចាប់ពីថ្ងៃទី២០-២២ ខែមេសា ឆ្នាំ២០១៨ មានការចូលរួមពីកំពូលតារាចម្រៀងជួរមុខកម្ពុជារួមមានលោក ខេមរៈ សិរីមន្ត, លោក ជីដេវីដ, អ្នកនាង សុគន្ធ នីសា, កញ្ញា យូរី និងកូនប្រុសទាំងបីរបស់លោក ព្រាប សុវត្ថិ រួមនឹងតារាជាច្រើនរូបទៀត។
ក្រៅពីទស្សនាការប្រគំតន្ត្រីដ៏អស្ចារ្យនេះ សាធារណជនបានរីករាយកម្សាន្តជាមួយរបាំអប្សរា ក្រុមតន្ត្រីជាតិនិងអន្តរជាតិ និងក្រុមសៀករហ័សកម្មផងដែរ។ លើសពីនេះ អ្នកគាំបានទស្សនា ក៏ដូចជាថតរូបអនុស្សាវរីយ៍ជាមួយមិត្តភក្តិ និងក្រុមគ្រួសារជាមួយការតាំងពោងខ្យល់ជារូបរាងសត្វសុនខ តំណាងឲ្យឆ្នាំច រូបបង្កងទន្លេមេគង្គ រូបក្ងាន និងតុក្កតាជាច្រើនផ្សេងទៀត។
នៅរាត្រីថ្ងៃសុក្រ មានការសម្តែងរបស់កំពូលតារាចម្រៀង សុគន្ធ នីសា និង ខេមរៈ សិរីមន្ត។ នៅរាត្រីថ្ងៃសៅរ៍ ពុកម៉ែបងប្អូនបានរីករាយជាមួយម្ចាស់ពាន The Voice Kids Cambodia រដូវកាលទី១ កុមារា ពេជ្រ ថៃ ក្រុមក្មេងខ្មែរ និងកញ្ញា យូរី។ នៅរាត្រីថ្ងៃអាទិត្យ ដែលជារាត្រីចុងក្រោយ ប្រជាពលរដ្ឋបានរីករាយជាមួយ លោក ជីដេវីដ កុមារា ពេជ្រ ថៃ និងកូនប្រុសទាំង៣ របស់លោក ព្រាប សុវត្ថិ គឺ សុវត្ថិ មុនីវណ្ណ, សុវត្ថិ មុនីនាគ និង សុវត្ថិ សិរីវុឌ្ឍ។
ការប្រគំតន្ត្រីដ៏សប្បាយរីករាយ និងការតុបតែងសួនច្បារជាមួយរូបតុក្កតាពោងខ្យល់ធំៗ ព្រមទាំងកម្មវិធីកម្សាន្តជាច្រើនទៀតចាប់ពីថ្ងៃទី១៣ មេសា បានផ្តល់ជាអនុស្សាវរីយ៍មិនអាចបំភ្លេចបានជាច្រើន។ ហើយវាជាឱកាសឲ្យប្រជាពលរដ្ឋ និងទេសចរទាំងអស់បានរីករាយជាមួយការសម្តែងសិល្បៈប្រពៃណីខ្មែរនិងការប្រគំតន្ត្រីដ៏ធំនិងប្លែកដែលមិនធ្លាប់មានពីមុនក្នុងរាជធានីភ្នំពេញ។
រូបតុក្កតាពោងខ្យល់ធំៗដ៏ស្រស់ស្អាតរួមមាន រូបសុនខ ដែលតំណាងឆ្នាំច បង្កងទន្លេមេគង្គ រូបក្ងាន និងពោងខ្យល់ធំៗជាច្រើនទៀត ត្រូវបានដាក់តាំងនៅលើសួនច្បារសម្តេច ហ៊ុន សែន ទល់មុខណាហ្គាវើល ដើម្បីឲ្យពុកម៉ែបងប្អូនបានថតរូបជាមួយក្រុមគ្រួសារ និងមិត្តភ័ក្តិ។ ហើយការប្រគំតន្ត្រីដ៏ធំក្នុងរាជធានីភ្នំពេញនេះ បានផ្តល់ជូនឲ្យសាធារណជនចូលទស្សនាដោយសេរី។
ដើម្បីចូលរួមអបអរពិធីបុណ្យចូលឆ្នាំខ្មែរនេះ ណាហ្គាវើល បានបញ្ចុះតម្លៃពិសេសជាច្រើនដូចជា ប៊ុហ្វេខ្មែររ៉ូយ៉ាល់ពេលល្ងាចនៅភោជនីយដ្ឋាន Pangea (ជាន់ទី១ណាហ្គាវើល)។ ប៊ុហ្វេដ៏ឈ្ងុយឆ្ងាញ់នេះ បើកចាប់ពីម៉ោង៥:៣០នាទីល្ងាច ដល់ ៩:៣០នាទីយប់រៀងរាល់ថ្ងៃ តម្លៃចាប់ពី១៩,៩៩ដុល្លារក្នុង១នាក់ ដែលមានម្ហូបខ្មែរមកពី២៥ រាជធានីខេត្តទូទាំងប្រទេសកម្ពុជា។
ភោជនីយដ្ឋានក៏មានការបញ្ចុះតម្លៃពិសេស សម្រាប់ការពិសាជាក្រុមចាប់ពី៥នាក់ឡើងទៅផងដែរ។ មួយវិញទៀត អតិថិជនណាហ្គាវើល អាចមកពិសាម្ហូបខ្មែរនៅភោជនីយដ្ឋាន Indochine (ជាន់ទី១ណាហ្គាវើល) វិមានស៊ីធីវ៉ក(ជាន់ផ្ទាល់ដីណាហ្គាវើល) និង Golden Bowl (ជាន់ទី១ណាហ្គាទី២) តម្លៃសមរម្យបំផុតចាប់ពី ៤ដុល្លារ ពីឥឡូវនេះរហូតដល់ចុងខែមេសា៕
(អត្ថបទពាណិជ្ជកម្ម)
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
12 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
5 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
6 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម