ជាតិ
សង្រ្កាន្តឆ្នាំថ្មី
ទីលានប្រណាំង​រទេះគោ​-​ក្របី ទី​កម្សាន្ត​ដ៏​រីករាយ​បែប​ជនបទ​
23, Apr 2018 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​សៀមរាប​៖ នេះ​ជា​ឆ្នាំ​ទី​៤​ហើយ ដែល​ព្រឹ​ត្ដិ​ការណ៍​អង្គរ​សង្ក្រាន្ត​បើក​ឱ្យមាន​កម្មវិធី​ប្រណាំង​រទេះគោ​-​ក្របី​។ កម្មវិធី​នេះ​បាន​ទាក់ទាញ​មហាជន​ជាច្រើន​ឱ្យចូល​ទស្សនា ទោះ​ទីលាន​នៅ​កណ្ដាលវាល និង​ក្ដៅ​យ៉ាងណាក្តី​។ ទីលានប្រណាំង​រទេះគោ​-​ក្របី ជាទី​កម្សាន្ត​ដ៏​រីករាយ​បែប​ជនបទ និង​ប្លែក​ភ្នែក​។​



​អ្នកមើលការខុសត្រូវ​នៅ​ទីលានប្រណាំង​រទេះគោ​-​ក្របី​នៅ​ឆ្នាំនេះ លោក ឡាក់ ភីរុណ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា មានការ​ចូលរួម​ពី​ប្រជាកសិករ​មកពី​សង្កាត់​ក្របី​រៀល និង​ស្រុក​ប្រាសាទបាគង នៃ​ខេត្តសៀមរាប​។ លោក​បន្ថែមថា រទេះគោ​-​ក្របី ដែល​ចូលរួម​នៅ​ឆ្នាំនេះ មាន​រទេះក្របី​ចំនួន ៣០​គ្រឿង រទេះគោ​កង់​ប្រពៃណី (​កង់រទេះ​ឈើ​) ចំនួន ១៦​គ្រឿង និង​រទេះគោ​កង់​រថយន្ត​ចំនួន ៣០​គ្រឿង​។​



​លោក ភីរុណ ថ្លែងថា ព្រឹត្តិការណ៍​នេះ គឺ​ចង់​រម្លឹក​ឡើងវិញ នូវ​វប្បធម៌​ប្រពៃណី​របស់​ដូនតា​ខ្មែរ ដែល​ប្រើប្រាស់​យានជំនិះ​រទេះគោ​-​ក្របី ជា​មធ្យោបាយ​ប្រចាំថ្ងៃ ពិសេស​ក្នុង​វិស័យ​កសិកម្ម​។​

​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ មហាជន​ជាច្រើន​បានមក​ទស្សនា និង​គាំទ្រ​ដល់​កីឡា​ប្រណាំង​រទេះគោ​-​ក្របី ដែល​ញាំ​ង​ឱ្យ​អ្នករៀបចំ​កម្មវិធី​មាន​ទឹកចិត្ត បន្ត​រៀបចំ​កម្មវិធី​នេះ​ជា​បន្តបន្ទាប់​ទៀត​នៅក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​។ អ្នករៀបចំ​កម្មវិធី​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ចូលរួម និង​លើកទឹកចិត្ត​ដល់​កីឡាករ​ប្រណាំង​ទាំងអស់​ក្នុងន័យ​ជួយ​រម្លឹក និង​អភិរក្ស​វប្បធម៌​ប្រពៃណី​របស់​ជាតិខ្មែរ​៕

​សូម​ទស្សនា​បទ​សម្ភាស​រវាង​អ្នកសារព័ត៌មាន​ថ្មីៗ ជាមួយ​លោក ឡាក់ ភីរុណ នៅ​ទីលានប្រណាំង​រទេះគោ​-​ក្របី ដូចតទៅ​







​សូម​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន​ដែល​បាន​ចូលរួម​ឧបត្ថម​៖

១,​ ឥណទាន​គេហដ្ឋាន​របស់​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ផ្តល់ជូន​អត្រា​ការប្រាក់ 7.99% បន្ថែម​ជាមួយ​សេវា​ធានារ៉ាប់រង​អាយុជីវិត​រហូតដល់ 50,000 ដុល្លារ​អាមេរិក ដោយ​ឥតគិតថ្លៃ​។ សូម​ទំនាក់ទំនង 023 988 388 ។​

២, រថយន្ត​ប្រណីត​ម៉ាក Mercedes-Benz (​មែ​សឺ​ដេ​ស​-​បិ​នស៍​) ថ្មីៗ​ឆ្នាំ​២០១៨ កំពុង​ដាក់លក់​នៅ ក្រុមហ៊ុន ស្តារ អូ​តូ (​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី ស្ថិតនៅ​មហាវិថី​សម្តេច ហ៊ុន សែន ឬ​ផ្លូវ​៦០​ម៉ែត្រ ភ្នំពេញ​។ ទូរស័ព្ទ​ផ្នែក​លក់ 017 231 488 និង​ផ្នែក​សេវាកម្ម ០11 726 988 ។​

៣, ស្អាត​ដូច​តារា ស្អាត​បែប​ស៊ូ​ណេ​, ទូរស័ព្ទ​ទំនាក់ទំនង​៖ 017 800 150 / 098 5000 88 , ទីតាំង​ស្ថិតនៅ​ផ្សារ​ទំនើប​សុ​វណ្ណា​។​

៤,​ រីករាយ​ឆ្នាំ​ថ្មី​! បង្កើត​បរិយាកាស​ដ៏​រីករាយ​នៅក្នុង​ឆ្នាំ​ថ្មី​ជាមួយ កូ​កា​-​កូ​ឡា រសជាតិ​នៃ​អារម្មណ៍​ស្រស់ស្រាយ​។​

Tag:
 ​អង្គរ​សង្ក្រាន្ត​
  ប្រណាំង​រទេះគោ ក្របី​
© រក្សាសិទ្ធិដោយ thmeythmey.com