ជាតិ
សេដ្ឋកិច្ច
សណ្ឋាគារ​លំដាប់​ផ្កាយ​៥​លើ​កោះរ៉ុង ចំណាយ​ទឹកប្រាក់​៤០​លាន​ដុល្លារ​
23, Apr 2018 , 9:59 pm        
រូបភាព
​ខេត្ត​ព្រះសីហនុ​៖ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បាន​ចំណាយ​ប្រាក់​វិនិយោគ​៤០​លាន​ដុល្លារ លើ​សណ្ឋាគារ​ផ្កាយ​៥​ដំបូង​គេ​បង្អស់ « The Royal Sands Koh Rong » នៅ​កោះរុង ខេត្ត​ព្រះសីហនុ ។  សណ្ឋាគារ​នេះ ត្រូវ​បានដាក់​សម្ពោធ​ជា​ផ្លូវការ​ក្រោម​អធិបតេយ្យភាព  សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃទី​២៣ ខែមេសា​នេះ​។​



​សណ្ឋាគារ ដឹ​រ៉ូយ៉ាល់ សេន កោះរ៉ុង ( The Royal Sands Koh Rong ) ត្រូវបាន​សាងសង់ឡើង​នៅលើ​ឆ្នេរ មាន​កម្ពស់​មួយ​ជាន់​ផ្ទាល់​ដី​ចំនួន​៦៧​វីឡា​ទំនើបៗ ដែលមាន​លក្ខណៈ​ជា​ឯកជន សម្រាប់​ភ្ញៀវទេសចរ​ទៅ​សម្រាក​លំហែកាយ​។ សណ្ឋាគារ​នេះ សាងសង់​អស់​ទឹកប្រាក់​៤០​លាន​ដុល្លារ ក្នុងដំណាក់កាល​ទី​១​។​

​នាយក​ក្រុមហ៊ុន The Royal Sands Koh Rong លោក លូ​ហ្ស៊ី ម៉ា​ត​ហ្ស៊ិ​ក បាន​និយាយថា ក្រុមហ៊ុន​នឹង​វិនិយោគ​សាងសង់​រមណីយដ្ឋាន​ស​ណ្ឋា​គារ លំដាប់​ស្តង់ដា​អន្តរជាតិ ជា​បន្តបន្ទាប់​ទៀត នៅក្នុង​ដំណាក់កាល​ទី​២ ដើម្បី​អភិវឌ្ឍ​ទីកន្លែង​កោះរ៉ុង ឲ្យ​ក្លាយទៅជា​កោះ​ប្រវត្តិសាស្ត្រ ទុកជា​គំរូ​សំរាប់​ប្រជាជន​កម្ពុជា និង​ប្រទេស​កម្ពុជា​។​

​ការចំណាយ​ប្រាក់​៤០​លាន​ដុល្លារ​របស់​ក្រុមហ៊ុន រ៉ូយ៉ាល់ (Royal Group) លើ​រី​សត សណ្ឋាគារ​ផ្កាយ​៥ «​ដឹ​រ៉ូយ៉ាល់ សេន កោះរ៉ុង​» (The Royal Sands Koh Rong) គឺ​ដើម្បី​ចូលរួមចំណែក​អភិវឌ្ឍន៍​កម្ពុជា​ឲ្យ​ក្លាយទៅជា​ទិសដៅ​ទេសចរណ៍​កាន់តែ​មា​នស​ក្កា​នុព​ល​នៅក្នុង​តំបន់​នាពេល​អនាគត​។ នេះ​បើតាម​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​៕


Tag:
 គិត ម៉េង​
  រ៉ូយ៉ាល់ គ្រុប
© រក្សាសិទ្ធិដោយ thmeythmey.com