ជាតិ
សេដ្ឋកិច្ច
ក្រុមហ៊ុនទ្រីភាព និងក្រុមហ៊ុនចិន ចុះកិច្ចព្រមព្រៀងដើម្បីសាងសង់កំពង់ផែនៅខេត្តកំពត រូបពីក្រុមហ៊ុនទ្រីភាព
× ភ្នំពេញ៖ ក្រុមហ៊ុន ទ្រីភាព គ្រុប បានចុះកិច្ចព្រមព្រៀងក្របខណ្ឌសហប្រតិបត្តិការស្ដីពីកំពង់ផែកំពត ជាមួយក្រុមហ៊ុនចិន Guangxi Beibu Gulf International នៅថ្ងៃទី២៤ខែមេសា។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនទ្រីភាព។
កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាក្រោមអធិបតីលោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយព្រឹទ្ធសភា-រដ្ឋសភា និងអធិការកិច្ច និងអភិបាលតំបន់ស្វយ័តក្វាងស៊ីរបស់ចិន ដែលដឹកនាំគណៈប្រតិភូធុរកិច្ចមកភ្នំពេញ។
សេចក្ដីប្រកាសព័ត៌មានដដែលនេះឲ្យដឹងថា នៅក្នុងដំណាក់កាលដំបូង ក្រុមហ៊ុនទាំងពីរ គ្រោងសិក្សាសាងសង់កំពង់ផែទឹកជ្រៅមួយ ដែលអាចឲ្យនាវាធំផ្ទុកទំនិញពី ១ម៉ឺនតោន ទៅ៣មឺនតោនចូលចត ផ្ទេរ និងផ្ទុកទំនិញបាន។ ក្រុមហ៊ុនទាំងពីររំពឹងថាគម្រោងនេះនឹងផ្ដល់ឱកាសការងារប្រមាណជាង ៥០០កន្លែង។
Tag:
ទ្រីភាព
កំពង់ផែ
កំពត
© រក្សាសិទ្ធិដោយ thmeythmey.com