ជាតិ
សាកលវិទ្យាល័យ​ខេត្តក្រចេះ សាងសង់​អស់​ទឹកប្រាក់​១២​លាន​ដុល្លារ​
25, Apr 2018 , 9:19 pm        
រូបភាព
​ខេត្តក្រចេះ​៖ សាកលវិទ្យាល័យ​ខេត្តក្រចេះ បាន​ចំណាយ​ថវិកា​សាងសង់​អស់​១២​លាន​ដុល្លារ ក្រោម​ជំនួយ​របស់​រដ្ឋាភិបាល​ចិន និង​រដ្ឋាភិបាល​កម្ពុជា​។​



​សាកលវិទ្យាល័យ​ខេត្តក្រចេះ ត្រូវបាន​សាងសង់ឡើង​ក្រោម​ការផ្តល់​ហិរញ្ញវត្ថុ ពី​មូលនិធិ​រដ្ឋាភិបាល​ជាង​២​លាន​ដុល្លារ និង​ហិរញ្ញប្បទាន​ឥត​សំណង​១០​លាន​ដុល្លារ ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន ក្នុង​ក្របខណ្ឌ​នៃ​កិច្ចព្រមព្រៀង​រវាង​សម្តេចនាយក​រដ្ឋមន្ត្រី និង​លោក ស៊ី ជិន​ភីង ប្រធានាធិបតី​ចិន ។​

​សាកលវិទ្យាល័យ​នេះ បណ្តុះបណ្តាល និង​ផ្តោត​សំខាន់​លើ​វិស័យ​កសិកម្ម ដែលមាន​អគារ​បណ្ណាល័យ​១​ខ្នង អគារ​វិទ្យាស្ថាន​ភាសា និង​ព័ត៌មានវិទ្យា​១​ខ្នង អគារ​សាកលវិទ្យាធិកា​រដ្ឋា​ន​១​ខ្នង អគារ​វិទ្យាស្ថាន​ម​ច្ឆ​វិទ្យា​១​ខ្នង អគារ​អភិ​សាល​១​ខ្នង អគារសិក្សា​២​ខ្នង អគារ​ពិសោធន៍​២​ខ្នង អគារ​រោង​ជាង​១​ខ្នង អគារ​អាហា​រដ្ឋា​ន​១​ខ្នង អគារ​ផ្គត់ផ្គង់​ទឹកស្អាត និង​បណ្តាញ​ចែកចាយ​អគ្គិសនី​១​ខ្នង​។​

​ថ្លែង​ក្នុង​ពិធី​ដាក់​សាកលវិទ្យាល័យ​ក្រចេះ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ថ្ងៃទី​២៥ មេសា​នេះ សម្តេច ហ៊ុន សែន  បាន​និយាយថា ចិន​ជា​មិត្ត​ជិត​សិទ្ធ​របស់​កម្ពុជា ដែល​បាន​ឧ​ប​ត្ត​ម្ភ​គាំទ្រ​សម្រាប់​ការសាងសង់​សាកលវិទ្យាល័យ​នេះ​៕



Tag:
 ហ៊ុន សែន​
  ស៊ី ជិន​ភីង​
  ក្រចេះ
© រក្សាសិទ្ធិដោយ thmeythmey.com