ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោក ឆាយ បូរ៉ា​៖ អ្នកនិពន្ធ​ពី​ដើម​មានចំណេះដឹង​ខ្ពស់ ក្នុងការ​ផលិត​រឿង​ទាក់ចិត្ត​អ្នកគាំទ្រ ជាង​អ្នកនិពន្ធ​បច្ចុប្បន្ន​
27, Apr 2018 , 8:19 pm        
រូបភាព
​ភ្នំពេញ​៖ មកដល់ពេលនេះ វិស័យ​ភាពយន្ត​នៅ​កម្ពុជា នៅតែ​មិនទាន់​ទទួលបាន​ការគាំទ្រ​ខ្លាំង ពី​សំណាក់​ប្រជាពលរដ្ឋ​នៅឡើយ​ទេ​។ នោះ​ក៏​ព្រោះតែ​ប្រជាពលរដ្ឋ កំពុង​ឲ្យ​តម្លៃ​លើ​ខ្សែភាពយន្ត​បរទេស​ជាង​ភាពយន្ត​ក្នុងស្រុក​។ នេះ​ជាការ​បញ្ជាក់​របស់លោក ឆាយ បូរ៉ា ប្រធាន​សមាគម​ភាពយន្ត និង​ជា​ផលិតករ​ភាពយន្ត ដែល​បាន​បន្ថែមថា ខ្សែភាពយន្ត​បរទេស ដែល​ហូរ​ចូល​កម្ពុជា មាន​ចំនួន​២៤០​រឿង​ក្នុង​មួយឆ្នាំ ខណៈ​ការផលិត​ក្នុងស្រុក​បានត្រឹមតែ​២៥​ប៉ុណ្ណោះ​។



​សូម​ស្ដាប់​ការបកស្រាយ​របស់លោក ឆាយ បូរ៉ា ប្រធាន​សមាគម​ភាពយន្ត ដែល​សាកសួរ​ដោយ​លោក រំដួល ចិ​ត្រា អ្នកសារព័ត៌មាន​ថ្មីៗ​៖





​ក្រៅពី​បញ្ហា​នេះ លោក ឆាយ បូរ៉ា បាន​បញ្ជាក់ថា បញ្ហា​ធនធានមនុស្ស និង​បច្ចេកទេស​ថត នៅមានកម្រិត មិនទាន់​អាច​ប្រៀបផ្ទឹម​ជាមួយ​ភាពយន្ត​បរទេស​។ ជាពិសេស​មកពី​កត្តា​អ្នកនិពន្ធ​ខ្លួនឯង ដែល​នៅមាន​សមត្ថភាព​ទាប​។ ត្រង់ចំណុច​នេះ​លោក ឆាយ បូរ៉ា ទទួលស្គាល់ថា អ្នកនិពន្ធ​បច្ចុប្បន្ន មិនអាច​ប្រៀបផ្ទឹម​ជាមួយ​អ្នកនិពន្ធ​ជំនាន់​មុន​បានឡើយ​។​

​ប្រធាន​សមាគម​ភាពយន្ត​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​អ្នកនិពន្ធ​ពី​ដើម​មានចំណេះ​ជ្រៅ​ណាស់​! អ្នកនិពន្ធ​ពី​ដើម មានចំណេះដឹង​ផ្នែក​អក្សរ​សិ​លិ៍ ខុសពី​អ្នកនិពន្ធ​យើង​សព្វថ្ងៃ​។ អ្នកនិពន្ធ​យើង​សព្វថ្ងៃ គាត់​មើល​កុន​ច្រើនពេក​ទៅ វា​ប្រឡូក​លាយឡំ​គ្នា ដូចជា​ការចង់​ឲ្យ​គេ​សើច ការ​ឲ្យ​គេ​សើច ហើយ​អ្វីដែល​សរសេរ​ច្រើន​នោះ វា​បរទេស​ជ្រួត​ខ្លាំង ភ្លេច​ពី​គុណ​តម្លៃ​អក្សរ​សិ​លិ៍​ជាតិ​ខ្លួនឯង​»​។​





Tag:
 ឆាយ បូរ៉ា​
  វិស័យ​ភាពយន្
© រក្សាសិទ្ធិដោយ thmeythmey.com