ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
ក្រុមយុវជនកង់ខ្មែរ រៀបចំការបោះជំរំនៅកោះស្រឡៅ ដើម្បីលើកកម្ពស់ទេសចរណ៍ និងវប្បធម៌
29, Apr 2018 ,
5:59 pm
រូបភាព
×
ដោយ:
ប៉ូ សាគុន
ភ្នំពេញ៖ យុវជនកង់ខ្មែរ នឹងរៀបចំកម្មវិធីបោះជំរំកោងកាង ជាលើកទី២ នៅអំឡុងខែឧសភាខាងមុខ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍នៅតំបន់ព្រៃកោងកាង វប្បធម៌ និងលើកកម្ពស់ជីវភាពពលរដ្ឋសហគមន៍។
នេះជាលើកទីពីរ ដែលក្រុមយុវជនកង់ខ្មែរ រៀបចំកម្មវិធីបោះជំរំកោងកាង នៅភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុងនេះ។ កម្មវិធីនេះ គឺដើម្បីផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍ លើកស្ទួយការការពារបរិស្ថាន អភិរក្សព្រៃកោងកាង និងបញ្ជ្រាបចំណេះដឹងផ្នែកវប្បធម៌ជាតិ។ លោក ម៉ូត គីមរី ប្រធានគណៈកម្មការបោះជំរំកោងកាងលើកទី២ បញ្ជាក់ដូច្នេះ នៅក្នុងសន្និសីទកាសែតស្តីពីការបោះជំរំនេះ។ ប្រធានគណៈកម្មការបោះជំរំ ឲ្យដឹងទៀតថា កម្មវិធីបោះជំរំកោងកាងនេះ ក៏រួមចំណែកបង្កើនចំណូលបន្ថែមដល់ប្រជាសហគមន៍ផងដែរ។ លោក ម៉ូត គីមរី បញ្ជាក់ដូច្នេះ៖ព្រៃកោងកាងនៅខេត្តកោះកុង ជាតំបន់ធំជាងគេ នៅតំបន់អាស៊ីអាគ្នេយ៍។ ដូច្នេះក្រុមរបស់យើង ចង់លើកទឹកចិត្តដល់យុវជនទាំងអស់ឱ្យចូលរួមថែរក្សាវា។ វាជាតំបន់ទេសចរណ៍ដ៏ស្រស់ត្រកាល មិនចាញ់តំបន់ទេសចរណ៍ដទៃទៀតនៅកម្ពុជានោះទេ»។
បើតាម កញ្ញា ស៊ុន រដ្ឋា សមាជិកគណៈកម្មការបោះជំរំកោងកាងលើកទី២ កម្មវិធីបោះជំរំកោងកាងនេះ នឹងមានសម្ដែងសិល្បៈ របាំប្រពៃណី ល្ខោនស្បែកតូច ការស្លៀកសម្លៀកបំពាក់សម័យលង្វែក និងទសវត្សរ៍ទី៦០ របាំជនជាតិដើមភាគតិច ការប្រគំតន្ត្រីសម័យ និងមានកម្មវិធីជាច្រើនទៀត។ ក្រៅពីនេះ អ្នកចូលរួមនឹងត្រូវស្នាក់នៅផ្ទះអ្នកភូមិនៅទីនោះ ដើម្បីបានសិក្សាបន្ថែមពីជីវភាព របៀបរស់នៅ និងការប្រកបការងាររបស់អ្នកភូមិ។ កញ្ញា ស៊ុន រដ្ឋា បញ្ជាក់៖«យើងមានកម្មវិធីច្រើនមែនទែន ទាំងថ្ងៃទាំងយប់ ជាពិសេសពេលយប់ យើងទៅមើលអំពិលអំពែក និងផ្កាយនៅព្រៃកោងកាងស្អាតណាស់ ហើយមានទេសភាព និងកម្មវិធីសិល្បៈជាច្រើនទៀត។ បើបានទៅពិតជាមិនខុសបំណងទេ»។
តាមគម្រោង កម្មវិធីបោះជំរំកោងកាងនេះ គ្រោងរៀបចំ ពីថ្ងៃទី១២ ដល់១៥ខែឧសភា ឆ្នាំ២០១៨។ ព័ត៌មានបន្ថែម សូមចូលទៅកាន់ទំព័រហ្វេសប៊ុក
Mangrove Festival បុណ្យកោងកាង
/
(រូបភាពពីក្រុមយុវជនកង់ខ្មែរ)
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
កោះកុង
ទេសចរណ៍
កោះស្រឡៅ
កោងកាង
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
2 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
5 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
ប្រធានសហគមន៍ទេសចរណ៍កំពង់ភ្លុក ស្នើអាជ្ញាធរស្ដារព្រែកឱ្យបានជ្រៅ ដើម្បីទាក់ទាញភ្ញៀវថែមទ ...
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម