ពន្ធនាគារ​ខេត្តបន្ទាយមានជ័យ មាន​អ្នកទោស​ជាង ១៥០០​នាក់ ដែល​ភាគច្រើន​អ្នកប្រព្រឹត្ត​បទល្មើស​គ្រឿងញៀន​

ជាតិ
សង្គមជាតិ
ពន្ធនាគារ​ខេត្តបន្ទាយមានជ័យ មាន​អ្នកទោស​ជាង ១៥០០​នាក់ ដែល​ភាគច្រើន​អ្នកប្រព្រឹត្ត​បទល្មើស​គ្រឿងញៀន​
02, May 2018 , 8:59 am         1678
រូបភាព
​បន្ទាយមានជ័យ​៖ ពន្ទ​នាគារ​ខេត្តបន្ទាយមានជ័យ មាន​អ្នកទោស​ចំនួន ១,៥១២​នាក់ ដោយ​គិត​ត្រឹម​ដំណាច់​ខែមេសា​កន្លងទៅ ហើយ​អ្នកទោស​ទាំងនោះ ភាគច្រើន​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន​។ នេះ​បើតាម​គេហទំព័រ​របស់​អគ្គស្ន​ង​ការដ្ឋាន​នគរបាល​ជាតិ​។



​អគ្គស្នងការ​នគរបាល​ជាតិ បាន​ចុះផ្សាយ​ពី​របាយការណ៍​នៃ​ពន្ធនាគារ​ខេត្តបន្ទាយមានជ័យ​ថា ក្នុងចំណោម​អ្នក​ជាប់ឃុំ​១,៥១២​នាក់ (​ស្រី​១២៨​នាក់​) ក្នុង​ពន្ធនាគារ​ខេត្តបន្ទាយមានជ័យ មាន​អ្នក​ជាប់ឃុំ​១៩​នាក់ ជា​ជនបរទេស​។  បើតាម​អគ្គស្នងការ​នគរបាល​ជាតិ​ដដែល អ្នកទោស​ថ្មី ដែល​ត្រូវបាន​បញ្ជូនទៅ​កាន់​ពន្ធ​នាគារ​ក្នុង​ខែមេសា​កន្លងទៅ គឺ​ភាគច្រើន បាន​ប្រព្រឹត្ត​បទល្មើស​គ្រឿងញៀន​៕


Tag:
 អ្នកទោស
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev123next