ជាតិ
សង្គមជាតិ
សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ ឃាត់​រថយន្ត​ជនជាតិ​ចិន ១០​គ្រឿង ដែល​គ្មាន​បណ្ណ​បើកបរ​ត្រឹម​ត្រួវ​
05, May 2018 , 3:55 pm        
រូបភាព
រូបភាព​ពី​អគ្គស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ
រូបភាព​ពី​អគ្គស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ
ដោយ: ថ្មីៗ
 ព្រះសីហនុ​៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ឃាត់​រថយន្ត​ចំនួន​១០​គ្រឿង ដែល​បើកបរ​ដោយ​ជនជាតិ​ចិន ដោយ​គ្មាន​បណ្ណ​បើកបរ​ត្រឹមត្រូវ​។ ការឃាត់ទុក​រថយន្ត​នេះ នៅ​គ្រា​ដែល​ស្នងការដ្ឋាន​នគរបាល​ខេត្ត ចុះ​ត្រួតពិនិត្យ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក កាលពី​ថ្ងៃទី​៤ និង​៥​ខែឧសភា ឆ្នាំ​២០១៨​។ នេះ​បើតាម​ការផ្សាយ​ព័ត៌មាន​របស់​អគ្គស្នងកា​រដ្ឋា​ន​នគរបាលជាតិ​។​

 
​លោក ជួន ណា​រិន្ទ ស្នងការ​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា រថយន្ត​ទាំង​១០​គ្រឿង​នេះ ត្រូវបាន​ឃាត់ទុក​នៅ​គោលដៅ​ចំនួន​២​ខុសគ្នា​។ គោលដៅ​ទី​១ លើផ្លូវ​វិថី​២​ឆ្នូ ត្រង់ចំណុច ច្រមុះជ្រូក​គុជ​អាស៊ី និង​គោលដៅ​ទី​២ នៅ​រង្វង់​មូល​តោ ក្រុងព្រះសីហនុ​។  
 
​បើតាម​ស្នងការ​ខេត្ត​ព្រះសីហនុ ការឃាត់​រថយន្ត​ដែល​បើកបរ​ដោយ​ជនជាតិ​ចិន​នេះ ដោយសារតែ​ពួកគេ​គ្មាន​បណ្ណ​បើកបរ និង​ការប្រើ​បណ្ណ​បើកបរ មិន​ត្រឹមត្រូវ​តាមច្បាប់​កំណត់​។ លោក ជួន ណា​រិន្ទ បាន​បញ្ជាក់ថា រថយន្ត​ទាំង​ទាំង​១០​គ្រឿង​នេះ ត្រូវបាន​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ជា​បណ្តោះអាសន្ន ដើម្បី​អនុវត្ត​បន្តទៀត​៕  
 










Tag:
 ចិន​
 ​ បណ្ណ​បើកបរ
© រក្សាសិទ្ធិដោយ thmeythmey.com