ជាតិ
ពលរដ្ឋ​នៅ​មណ្ឌលគិរី ដែល​សង្ស័យថា​ពុល​ទឹក កើនឡើង​ដល់​ជាង​៨០​នាក់​
10, May 2018 , 3:03 pm        
រូបភាព
រូបពីហ្វេសប៊ុកមន្ទីរព័ត៌មានខេត្តមណ្ឌលគីរី
រូបពីហ្វេសប៊ុកមន្ទីរព័ត៌មានខេត្តមណ្ឌលគីរី
ដោយ: ថ្មីៗ
​ចំនួន​ប្រជាពលរដ្ឋ​ក្នុងស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ដែល​សង្ស័យថា​ពុល​ទឹក បាន​កើន​ឡើងជា​បន្តបន្ទាប់​។



​កាលពី​ព្រឹក​មិញ លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា  មុនដំបូង​ប្រជាពលរដ្ឋ ដែលមាន​ជំងឺ ដូចជា ឈឺភ្នែក ឈឺដៃ​ជើង ចុក​ក្នុង​ឆ្អឹង និង​អស់កម្លាំង ជាដើម មានតែ​ជាង​១០​នាក់​ប៉ុណ្ណោះ និង​បន្ទាប់មក​ក៏​កើន​ឡើងដល់​៤០​នាក់​។

​ប៉ុន្តែ​រហូតមកដល់រ​សៀ​ល​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៨​នេះ ប្រជាពលរដ្ឋ ដែល​សង្ស័យថា​ពុល​ទឹក និង​ត្រូវបាន​នាំទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ បាន​កើន​ឡើងដល់​ជាង​៨០​ហើយ​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក នួន សារ៉ន អភិបាលស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន Fresh News​។

​គួររម្លឹកថា ថ្មីៗ​នេះ ក៏មាន​ករណី​ពុល​ទឹក​ផ្ទុះឡើង នៅក្នុង​ខេត្តក្រចេះ ដែល​នាំ​ឲ្យ​ប្រជាពលរដ្ឋ​ជាង​២០០​នាក់ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ ដោយ​ក្នុងនោះ​បណ្ដាល​ឲ្យ​ប្រជាពលរដ្ឋ​១៣​នាក់ បាន​បាត់​បង់ជីវិត​៕

អត្ថបទទាក់ទង


Tag:
 ពុល​ទឹក​
  មណ្ឌលគិរី​
© រក្សាសិទ្ធិដោយ thmeythmey.com