ជាតិ
បទយកការណ៍ / បទសម្ភាសន៍
តើ​អង្គ​ការមិន​រកប្រាក់​ចំណេញ ដែលមាន​សកម្មភាព​អាជីវកម្ម​ត្រូវ​បង់ពន្ធ​ឬទេ​?
11, May 2018 , 4:46 pm        
រូបភាព
​អង្គ​ការមិន​យកប្រាក់​ចំណេញ​(NGOs)​ដែល​ប្រតិបត្តិការ​នៅ​កម្ពុជា មិនមាន​កាតព្វកិច្ច​ព​ន្ធ​បង់ពន្ធ​លើ​ប្រាក់ចំណូល​របស់ខ្លួន​នោះឡើយ តែមាន​កាតព្វកិច្ច​បង់​ពន្ធ​កាត់​ទុក​លើ​ប្រាក់ចំណូល​របស់​បុគ្គលិក ឬ​ចំណូល​របស់​អ្នក​ដែល​បានផ្តល់​សេវា​ប្រឹក្សា​ដល់​ស្ថាប័ន​ខ្លួន​។ ប៉ុន្តែ​អង្គការ​មួយចំនួន មាន​សកម្មភាព​ជំនួញ​ដែលមាន​ប្រាក់ចំណេញ ហើយ​ប្រកាស​ថ្មី​លេខ​៤៦៤ ចុះ​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០១៨  បាន​តម្រូវ​ឲ្យ​អង្គការ ឬ​សមាគម ចុះបញ្ជី​អាជីវកម្ម​នោះ​ជា​អាជីវកម្ម​ដោយឡែក​នៅ​ក្រសួង​ពាណិជ្ជកម្ម ដែលមាន​កាតព្វកិច្ច​ប​ង់​ពន្ធ​ដូច​ក្រុមហ៊ុន​ដែល​រកស៊ី​នៅ​កម្ពុជា​ដែរ​។


​ករណីនេះ ជា​រឿង​ដែល​ស្មុគស្មាញ​មួយ នៅត្រង់ថា​ប្រាក់ចំណេញ​ពី​អាជីវកម្ម ត្រូវបាន​អង្គការ ឬ​សមាគម ប្រើប្រាស់​ក្នុង​គោលដៅ​ធានា​ដល់​និរន្តរភាព​នៃ​ស្ថាប័ន​ខ្លួន​វិញ​។ តើ​អង្គ​ការដែល​មិន​យកប្រាក់​ចំណេញ​? តើ​អាជីវកម្ម​ដែល​បង្កើតឡើង​ដោយ​អង្គការ​ដែល​មិន​យកប្រាក់​ចំណេញ ​មាន​កាតព្វកិច្ច​ពន្ធ​អ្វីខ្លះ​? តើ​អ្វីខ្លះ​ជាបញ្ហា​ដែល​ធ្វើ​ឲ្យ ករណីនេះ​ក្លាយជា​រឿង​ដែល​ស្មុគស្មាញ​? 
 
​សូម​ស្តាប់​បទ​សម្ភាស​រវាង​លោក គី សុខ​លីម អ្នកកាសែត នៃ​សារព័ត៌មាន​ថ្មីៗ ជាមួយ​លោក ពិ បូរ៉ា​ពី​ន នាយក​នៃ​សមាគម​ពន្ធ​របស់​ក្រុមហ៊ុន DFDL ដូចតទៅ​៖
 
 


 












Tag:
 ពន្ធ​
 ​ អង្គការ​
 ​ សមាគម​
  ​អាជីវកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com