ជាតិ
ព្រះករុណា ព្រះមហាក្សត្រ គម្រប់​ព្រះ​ជន្មាយុ​៦៥​ព្រះវស្សា យាង​ចូល​៦៦​ព្រះវស្សា​
14, May 2018 , 10:33 am        
រូបភាព
ព្រះករុណាព្រះមហាក្សត្រ កាលពីព្រះអង្គសិក្សានៅ​សាលាក្នុងក្រុងប្រាគ ប្រទេសឆេកូស្លូវ៉ាគី កាលពីអំឡុង​ឆ្នាំ១៩៦២។ រូបថត AFP
ព្រះករុណាព្រះមហាក្សត្រ កាលពីព្រះអង្គសិក្សានៅ​សាលាក្នុងក្រុងប្រាគ ប្រទេសឆេកូស្លូវ៉ាគី កាលពីអំឡុង​ឆ្នាំ១៩៦២។ រូបថត AFP
ដោយ: ថ្មីៗ
​ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​ព្រះរាជ​បុត្រា​នៃ​ព្រះករុណា ព្រះមហាវីរក្សត្រ នរោត្តម សីហនុ សម្តេចព្រះ​វររាជបិតា និង​សម្តេច​ព្រះមហា​ក្សី នរោត្តម មុនិនាថ សីហនុ សម្តេចព្រះ​វររាជ​មាតា​។ ព្រះអង្គ​ទ្រង់​ប្រសូត​នៅ​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​១៩៥៣ នៅ​រាជធានី​ភ្នំពេញ​។



ខាងក្រោម​នេះ ជា​ព្រះរាជ​ជីវប្រវត្តិ សង្ខេប​របស់​ព្រះករុណា ព្រះមហាក្សត្រ ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហមុនី​៖
១៩៥៩-១៩៦២ -​សិក្សា​នៅ​សាលាបឋមសិក្សា​នរោត្តម វិទ្យាល័យ​ដេ​កាត ភ្នំពេញ ព្រះរាជាណាចក្រ​កម្ពុជា​
១៩៦២-១៩៦៧ -​សិក្សា​នៅ​សាលាបឋមសិក្សា និង​មធ្យមសិក្សា នៅ​វិទ្យាល័យ​ប្រាគ (​ឆេ​កូ​ស្លូ​វ៉ា​គី​)
១៩៦៧-១៩៧១ -​សិក្សា​ផ្នែក​សិល្បៈ របាំ​-​តូរ្យតន្ត្រី​-​ល្ខោន នៅ​វិទ្យាស្ថាន​អភិរក្ស​ជាតិ​ប្រាគ​
១៩៧០ -​មធ្យមសិក្សាប័ត្រ នៅ​ប្រាគ (​និទ្ទេស​ល្អ​ណាស់​)
១៩៧១ -​ជ័យលាភី​លេខ​១ ផ្នែក​របាំ​បុរាណ នៅ​វិទ្យាស្ថាន​អភិរក្ស​ជាតិ​ប្រាគ​
១៩៧១-១៩៧៥ -​សិក្សា​នៅ​សកលវិទ្យា​ល័យ បណ្ឌិតសភា​ផ្នែក​សិល្បៈ​តន្ត្រី​ប្រាគ​
១៩៧៥ -​បរិញ្ញាប័ត្រ​ជាន់ខ្ពស់ នៃ​បណ្ឌិតសភា​ផ្នែក​សិល្បៈ​តន្ត្រី ប្រាគ​



១៩៧៥ -​ព្រះរាជ​និពន្ធ​និក្ខេបបទ​ស្តីពី​ទស្សនៈ និង​ការគ្រប់គ្រង​សាលា​សិល្បៈ​នៅ​កម្ពុជា​
១៩៧៥-១៩៧៦ -​ឧ​ត្ត​ម​សិក្សា​ខាង​ផ្នែក​ភាពយន្ត នៅ​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ (​កូរ៉េខាងជើង​)
១៩៧៦-១៩៧៩ -​ជាប់​ក្រោម​ការឃុំ​ឃាំង របស់​ខ្មែរក្រហម ជាមួយ​ព្រះ​វ​រាជបិតា និង​ព្រះវររាជ​មាតា និង​ព្រះអនុជ សម្តេច នរោត្តម ន​រិ​ន្ទ្រៈ​ពង្ស​
១៩៧៩-១៩៨០ -​ព្រះ​លេខា​ផ្ទាល់ ព្រះវររាជបិតា ក្នុងពេល​ព្រះអង្គ​គង់ប្រថាប់​នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​
១៩៨១-២០០០ -​សាស្ត្រាចារ្យ​ផ្នែក​របាំ​បុរាណ និង​ផ្នែក​គរុកោសល្យ​សិល្បៈ នៅ​វិទ្យាស្ថាន​អភិរក្ស Marius  Petipa, Gabriel Faure និង W.A.Mozart នៅ​ក្រុងប៉ារីស​
១៩៨៤-១៩៨៨ -​ប្រធាន​សមាគម​របាំ​ខ្មែរ​នៅ​ប្រទេស​បារាំង និង​ជា​អគ្គនាយក និង​ជានា​យក​សិល្បៈ​នៃ​ក្រុម​របាំ​បា​ឡេ “DEVA” ។​
១៩៨៨-១៩៩៣ -​អគ្គនាយក និង​ជានា​យក​សិល្បៈ នៃ​សាជីវកម្ម​ខេមរភូមិន្ទ​ភាពយន្ត “​ខេមរា​ភាពយន្ត​” ។ ព្រះករុណា នរោត្តម សីហមុនី ទ្រង់​បាន​បង្កើត​ស្នា​ព្រះ​ហ​ស្ថ​នូវ​ខ្សែភាពយន្ត​របាំ​បា​លេ​ចំនួន​ពីរ រឿង​១.”​សុ​បិ​ន្ត​” ២. “ ធាតុ​ទាំង​៤”​។​
១៩៩២-១៩៩៣ -​ជ្រើសតាំង​ជា​ឯកច្ឆន្ទ ជា​តំណាង​អចិន្ត្រៃយ៍​នៃ​កម្ពុជា ប្រចាំ​អង្គការសហប្រជាជាតិ ដោយ​ក្រុម​ប្រឹក្សាជាតិ​ជាន់ខ្ពស់​នៃ​កម្ពុជា​



១៩៩៣-២០០៤ -​ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​អង្គការ​យូណេស្កូ​
២០០៤ -​សមាជិក​ក្រុមប្រឹក្សា​ជាន់ខ្ពស់​នៃ​បណ្តា​ប្រទេស​និយាយ​ភាសា​បារាំង (Organisation Internationale de la Francophonie)
​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​១៩៩៤ -​ព្រះមហាក្សត្រ​ប្រោស​ប្រទាន​ដំឡើង​ព្រះ​គោ​រម្យ​ងារ​ជា សម្តេចក្រុមឃុន​
​ថ្ងៃទី ១៧ ខែតុលា ឆ្នាំ​២០០៣ -​ព្រះមហាក្សត្រ​ប្រោស​ប្រទាន​តែងតាំង ជា​ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​
​ថ្ងៃទី ៣១ ខែសីហា ឆ្នាំ​២០០៤ -​ព្រះមហាក្សត្រ​ប្រោស​ប្រទាន​តម្លើង​ព្រះ​គោ​រម្យ​ងារ​ជា សម្តេចព្រះ​បរមនាថ​
​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០០៤ -​ព្រះអង្គ​ត្រូវបាន​សមាជិក​ក្រុមប្រឹក្សារាជសម្បត្តិ ជ្រើសរើស​ជា​ឯកច្ឆន្ទ ជា​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​
​ថ្ងៃទី​២៩ តុលា ២០០៤ - ឡើង​គ្រង​រាជសម្បត្តិ បន្ត​ពីស​ម្តេច​ព្រះវររាជបិតា នរោត្តម សីហនុ​៕








Tag:
 ព្រះមហាក្សត្រ
© រក្សាសិទ្ធិដោយ thmeythmey.com