ជាតិ
សង្គមជាតិ
ស​.​ស​.​យ​.​ក​. ធ្វើ​ពិធី​ថ្វាយព្រះពរ​ព្រះមហាក្សត្រ នៅមុខ​ព្រះបរមរាជវាំង​
14, May 2018 , 6:29 pm        
រូបភាព
​សមាជិក សមាជិក​ជាង​៦០០​នាក់ របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (ស.ស.យ.ក.) និង​អង្គការ​ជា​ដៃគូ បានរៀបចំ​ពិធី​ថ្វាយព្រះពរ​ដល់​ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី នៅមុខ​ព្រះបរមរាជវាំង  នា​ល្ងាច​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០១៨​នេះ ក្នុង​ពិធី​បុណ្យចម្រើនព្រះជន្ម​គម្រប់​ខួប ៦៥ យាង​ចូល​៦៦​ព្រះវស្សា​។ លោក ហ៊ុន ម៉ា​នី ប្រធាន​ស​.​ស​.​យ​.​ក​. ជា​អ្នកដឹកនាំ​ពិធី​នេះ​។

 
 
​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស​.​ស​.​យ​.​ក​. បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ការរៀបចំ​ពិធី​ថ្វាយព្រះពរ​នេះ គឺ​ដើម្បី​សម្តែង​នូ​វកតញ្ញូកតវេទិតា​ធម៌ ចំពោះ​ព្រះមហាក្សត្រ ដែល​បាន​លះបង់​ព្រះ​បញ្ញាញ្ញាណ ក្នុង​ព្រះរាជ​សកម្មភាព​ដ៏​ថ្លៃថ្លា ប្រកបដោយ​ព្រះ​គុណធម៌ និង​មនុស្សធម៌​របស់​ព្រះអង្គ ក្នុងការ​លើកស្ទួយ​ព្រះពុទ្ធសាសនា សង្គមកិច្ច និង​កិច្ចការបរទេស​កន្លង​មក​»៕




















Tag:
 ព្រះមហាក្សត្រ
  ស.ស.យ.ក.
© រក្សាសិទ្ធិដោយ thmeythmey.com