ជាតិ
សារមន្ទីរ​វាយ​ន​ភណ្ឌ​បើក​ឱ្យ​ទស្សនា​ដោយ​ឥតគិតថ្លៃ​អបអរ​ទិវា​សារមន្ទីរ​អន្ដរជាតិ​
18, May 2018 , 10:21 am        
រូបភាព
ដោយ: ថ្មីៗ
​សៀមរាប​៖ ដើម្បី​អបអរ​ទិវា​សារមន្ទីរ​អន្ដរជាតិ​ថ្ងៃទី​១៨ ឧសភា សារមន្ទីរ​វាយ​ន​ភណ្ឌ​ប្រពៃណី​អាស៊ី អិ​ល ជី ស៉ី នឹង​បើក​ឱ្យ​សាធារណជន​ទាំងអស់​ចូល​ទស្សនា​ដោយ​គិត​ឥត​ថ្លៃ​។ កម្មវិធី​នេះ​ធ្វើឡើង​នៅ​ថ្ងៃទី​១៨ ឧសភា ចាប់ពី​ម៉ោង​៨​ព្រឹក​តទៅ ដែល​ពិធី​នេះដែរ​ត្រូវបាន​រៀបចំឡើង​ដោយ​ក្រុមប្រឹក្សា​សារមន្ទីរ​អន្ដរជាតិ និង​ក្រុមប្រឹក្សា​សារមន្ទីរ​ជាតិ​។



​យោងតាម​ខ្លឹមសារ​ព័ត៌មាន​ដែល​ផ្សាយ​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​អាជ្ញាធរ​ជាតិ​អប្សរា សាធារណជន​ទាំងអស់ អាច​ចូលរួម​ទស្សនា​ការដាក់​បង្ហាញ​នូវ​ផលិតផល​ប្រពៃណី​ដ៏​សម្បូរបែប​នៅក្នុង​សារមន្ទីរ​វាយ​ន​ភណ្ឌ​អាស៊ី​​ដែលមាន​ទីតាំងនៅ​ផ្លូវ​៦០​ម៉ែត្រ ខាងត្បូង​រង្វង់​មូល​អប្សរា ក្នុងភូមិ​សាស្ត្រ​ភូមិ​បឹង​ដូន​ប៉ា សង្កាត់​ស្លក្រាម ក្រុង​សៀមរាប​។​

​គួរ​រឭក​ថា សារមន្ទីរ​វាយ​ន​ភណ្ឌ​ប្រពៃណី​អាស៊ី ជា​សមិទ្ធផល​នៃ​កិច្ចសហប្រតិបត្តិការ​រ​វាង​រដ្ឋាភិបាល​ឥណ្ឌា​ជាមួយ​បណ្តា​ប្រទេស​តំបន់​ទន្លេមេគង្គ​រួមមាន​រដ្ឋាភិបាល​កម្ពុជា វៀតណាម ថៃ មី​យ៉ាន់​ម៉ា និង​ឡាវ​៕


© រក្សាសិទ្ធិដោយ thmeythmey.com