ប្រយ័ត្ន​អ្វីខ្លះ​! អ្នករស់នៅ​អម​ផ្លូវ​រថភ្លើង​បាត់ដំបង​-​ពោធិ៍សាត់ ដែល​នឹង​ដំណើរការ​នៅ​ចុងខែ​ឧសភា​នេះ​

ជាតិ
រថយន្ត
ប្រយ័ត្ន​អ្វីខ្លះ​! អ្នករស់នៅ​អម​ផ្លូវ​រថភ្លើង​បាត់ដំបង​-​ពោធិ៍សាត់ ដែល​នឹង​ដំណើរការ​នៅ​ចុងខែ​ឧសភា​នេះ​
21, May 2018 , 8:59 pm         2583
រូបភាព
​ពោធិ៍សាត់​៖ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ដែល​រស់​នៅតាម​ដងផ្លូវ​ដែក​បាត់ដំបង​-​ពោធិ៍សាត់ ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ពពី​សុវត្ថិភាព ខណៈ​ខ្សែ​រថភ្លើង​នឹងត្រូវ​ដាក់​ឲ្យ​ប្រើប្រាស់ នៅ​ថ្ងៃទី​២៩​ខែឧសភា ខាងមុខនេះ​។​



​យោងតាម​សេចក្ដីជូនដំណឹង​របស់​ខ្លួន ក្រសួង​សាធារណការ​បានស្នើ​ឲ្យ​ពលរដ្ឋ​រស់នៅ​តាម​ដង​ផ្លូវដែក​បាត់ដំបង​-​ពោធិ៍សាត់ ចូលរួម​គោរព​ច្បាប់​អាទិភាព​ចរាចរ ខ្សែ​រថភ្លើង​គ្រប់ពេល​។ ហើយ​ការដាក់​របស់របរ​ផ្សេងៗ​ត្រូវមាន​ចម្ងាយ ៣,៥​ម៉ែត្រ​យ៉ាងតិច ពី​អ័ក្ស​ផ្លូវ​រថភ្លើង​។ ក្រសួង​ហាម​លែង​សត្វពាហនៈ ឬ​យក​សត្វ​ទៅ​ចង នៅក្បែរ​ផ្លូវ​រថភ្លើង​។ ពលរដ្ឋ​ត្រូវ​ប្រុងប្រយ័ត្ន​ជានិច្ច​នៅពេល​បើកបរ​ឆ្លងកាត់​ផ្លូវ​រថភ្លើង​។​

​ប្រជាពលរដ្ឋ​ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​កុមារ​តូចៗ ដែល​ធ្វើដំណើរ​លើផ្លូវ ដែលមាន​ផ្លូវ​រថភ្លើង​ឆ្លងកាត់​។ ហាម​ធ្វើ​ផ្លូវ​ឆ្លងកាត់ ទៅ​លំនៅដ្ឋាន ឬ​ដីស្រែ​-​ចម្ការ ជា​លក្ខណៈ​ឯកជន​។ ហាម​ចោល​សំរាម​ក្នុង​ប្រឡាយ​បង្ហូរទឹក ដែល​អម​សងខាង​ផ្លូវដែក​។ កា​រត​ខ្សែភ្លើង​ឆ្លងកាត់​ផ្លូវ​រថភ្លើង​ត្រូវមាន​កម្ពស់​យ៉ាងតិច ៧​ម៉ែត្រ​ពី​ខ្នង​ដែក​រ៉ៃ​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​ខាងលើ​៕



Tag:
 រថភ្លើង​
  ផ្លូវដែក​
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev1234next